ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ខេត្តបន្ទាយមានជ័យ​ប្រជាពលរដ្ឋ​ដែល​ភៀស​សឹក​នៅ​សល់​៣៦​គ្រួសារ​ បើ​ប្រៀប​ធៀ​ប​កាលពីមុន​មាន​ជាង​៣​ពាន់​គ្រួសារ

6 ម៉ោង មុន
  • បន្ទាយមានជ័យ

ខេត្ត​បន្ទាយ​មាន​ជ័យ ​៖ ​ប្រជាពលរដ្ឋ​ដែល​ភៀស​សឹក​នៅ​សល់​៣៦​គ្រួសារ​ បើ​ប្រៀប​ធៀ​ប​កាលពីមុនមាន​​ជាង​៣​ពាន់​គ្រួសារ គិតត្រឹម​​ថ្ងៃ​ទី​២០ ខែសីហា ឆ្នាំ​២០២៥ ស្ថិត​នៅ​ខេត្តបន្ទាយមានជ័យ​ ។ ដោយ​យោង​តាម​របាយការណ៍​រដ្ឋបាល​ខេត្តបន្ទាយមានជ័យ​…

ខេត្ត​បន្ទាយ​មាន​ជ័យ ​៖ ​ប្រជាពលរដ្ឋ​ដែល​ភៀស​សឹក​នៅ​សល់​៣៦​គ្រួសារ​ បើ​ប្រៀប​ធៀ​ប​កាលពីមុនមាន​​ជាង​៣​ពាន់​គ្រួសារ គិតត្រឹម​​ថ្ងៃ​ទី​២០ ខែសីហា ឆ្នាំ​២០២៥ ស្ថិត​នៅ​ខេត្តបន្ទាយមានជ័យ​ ។

ដោយ​យោង​តាម​របាយការណ៍​រដ្ឋបាល​ខេត្តបន្ទាយមានជ័យ​ រហូត​ដល់​ពេល​នេះ​ ប្រជាពលរដ្ឋ​ដែល​នៅ​តំបន់​ភៀស​សឹក​នៅ​សល់​ចំនួន​៣៦​គ្រួសារ ​ស្មើ​មនុស្ស​រាយ​១៦២​នាក់ (​ស្រី​១០០​នាក់ ​កុមារ​១៧​នាក់​) ដែល​កំពុង​ស្នាក់​នៅ​តំបន់​សុវត្ថិភាព​ បើ​ប្រៀបធៀប​កាលពី​ថ្ងៃ​ទី​០៦ ខែសីហា ឆ្នាំ​២០២៥​ មាន​ជនភៀសសឹក​ចំនួន​៣.៣០១​គ្រួសារ ​ស្មើ​មនុស្ស​រាយ​១១,៩១២​នាក់ ​ស្រី​៦,៣៨៥​នាក់​កុមារ​២,៥៨៤​នាក់ ​ដែល​ស្នាក់​នៅ​តំបន់​សុវត្ថិភាព​និង​ផ្ទះ​​សាច់ញាតិ​២៦​កន្លែង​ ។

គួរ​រំលឹក​ដែរថា​ ​ក្រោយ​ភាគី​ថៃ​មាន​បំណង​ឈ្លា​ន​បូរណភាព​ទឹកដី​ និង​អធិបតេយ្យភាព​កម្ពុជា​​រហូត​មាន​ផ្ទុះអាវុធ​នៅ​ភូមិ​សា​ស្គ្រ​ខេត្តឧត្តរមានជ័យ ​និង​ខេត្ត​ព្រះវិ​ហារ ​។ ដោយឡែក​ ខេត្តបន្ទាយ​មាន​ជ័យ​មិន​មានការ​ផ្ទុះអាវុធ​ តែ​ទាហាន​សៀម​បាន​រំលោភ​បំពាន​អធិប​តេយ្យភាព​នៅ​អំឡុង​ខែសីហា ឆ្នាំ​២០២៥ ​នេះ​ បាន​យក​លួស​បន្លា​ហ៊ុម​​ព័ទ្ធ​ផ្ទះ​​ប្រជាពលរដ្ឋ​ចំនួន​១២​ខ្នង ​និង​ដាក់​កង់​ឡាន​​បិទផ្លូវ​ ហើយ​ដាក់​កាមេរ៉ា​​សំដៅ​មក​ទឹកដី​កម្ពុជា ​និង​ហ៊ុម​​ព័ទ្ធ​បិទ​បាំង​ស្បែ​​ខ្មៅ​ ។

ក្រោយ​ទាហាន​សៀម​បាន​រំលោភ​អធិបតេយ្យភាព​ និង​បូរណភាព​ទឹកដី​ក្នុង​ចំណុច​ភូមិ​សា​ស្គ្រ​​ឃុំ​អូរ​បី​ជាន់ ស្រុក​អូរ​ជ្រៅ ដោយ​ទាហាន​សៀម​បាន​យក​លួស​បន្លា​ហ៊ុម​​ព័ទ្ធ​ផ្ទះ​​ប្រជាពលរដ្ឋ​ ហើយ​បណ្តេញ​អោយ​ចាកចេញ​ពេល​នេះ ​ពលរដ្ឋ​ចំនួន​១២​គ្រួ​សារ​បាន​បោះ​តង់​​ក្បែរ​របង​លួស​បន្លា​ដែល​ភាគី​ទាហាន​ថៃ​ហ៊ុម​​ព័ទ្ធ​យក​ផ្ទះ ​ដើម្បី​ការពារ​មិន​អោយ​ទាហាន​សៀម​បំផ្លិចបំផ្លាញ​ចោល​ ។

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ