ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឥណ្ឌា​សាកមីស៊ីល​អាចបញ្ជូនក្បាលគ្រា.ប់​នុយ​ក្លេ​អ៊ែរ​​​​ដល់ទូទាំង​​​ប្រទេស​ចិន

6 ម៉ោង មុន

ឥណ្ឌា​-​ចិន ៖ ឥណ្ឌា​ប្រកាស​កាលពី​ថ្ងៃ​ទី​២០​សីហា​ថា បាន​ធ្វើការ​សាកល្បង​ដោយ​ជោគជ័យ​មី​ស៊ី​ល​បាលី​ស្ទិ​ក​រយៈ​មធ្យម ដែល​ក្រោយ​ពេល​ដាក់​ឲ្យ​ប្រើប្រាស់​វា​អាច​បញ្ជូន​ក្បាល​គ្រាប់​នុយ​ក្លេអ៊ែរ​ដល់​គ្រប់​ទិស​ទី​នៃ​ប្រទេស​ចិន​។ ទោះបី​ទំនាក់ទំនង​ចិន​-​ឥណ្ឌា​ពេល​នេះ​ហាក់​កំពុង​មាន​និន្នា​ការ​ទៅ​រក​ភាពល្អ​ប្រសើរ​ខ្លះ​ក្ដី តែ​នោះ​មិនមែន​ជា​ព័ត៌មាន​ដែល​នាំ​ឲ្យ​ចិន​សប្បាយចិត្ត​ឡើយ​។ មី​ស៊ីល​ឈ្មោះ​AGNI-5​នោះ​ត្រូវ​បាន​បាញ់​សាកល្បង​នៅ​រដ្ឋ​អូ​ឌី​សា​ភាគ​ខាងកើត​ឥណ្ឌា​។ អាជ្ញាធរ​ឥណ្ឌា​គូសបញ្ជាក់​ថា ការ​បាញ់​សាកល្បង​មី​ស៊ីល​នោះ​ប្រព្រឹត្ត​ដោយ​ជោគជ័យ​។…

ឥណ្ឌា​-​ចិន ៖ ឥណ្ឌា​ប្រកាស​កាលពី​ថ្ងៃ​ទី​២០​សីហា​ថា បាន​ធ្វើការ​សាកល្បង​ដោយ​ជោគជ័យ​មី
​ស៊ី​ល​បាលី​ស្ទិ​ក​រយៈ​មធ្យម ដែល​ក្រោយ​ពេល​ដាក់​ឲ្យ​ប្រើប្រាស់​វា​អាច​បញ្ជូន​ក្បាល​គ្រាប់​នុយ​ក្លេ
អ៊ែរ​ដល់​គ្រប់​ទិស​ទី​នៃ​ប្រទេស​ចិន​។ ទោះបី​ទំនាក់ទំនង​ចិន​-​ឥណ្ឌា​ពេល​នេះ​ហាក់​កំពុង​មាន​និន្នា​ការ​ទៅ​រក​ភាពល្អ​ប្រសើរ​ខ្លះ​ក្ដី តែ​នោះ​មិនមែន​ជា​ព័ត៌មាន​ដែល​នាំ​ឲ្យ​ចិន​សប្បាយចិត្ត​ឡើយ​។

មី​ស៊ីល​ឈ្មោះ​AGNI-5​នោះ​ត្រូវ​បាន​បាញ់​សាកល្បង​នៅ​រដ្ឋ​អូ​ឌី​សា​ភាគ​ខាងកើត​ឥណ្ឌា​។ អាជ្ញាធរ​ឥណ្ឌា​គូសបញ្ជាក់​ថា ការ​បាញ់​សាកល្បង​មី​ស៊ីល​នោះ​ប្រព្រឹត្ត​ដោយ​ជោគជ័យ​។ ចិន​និង​ឥណ្ឌា​ដែល​ជាម​ហា​ប្រទេស​មាន​ប្រជាជន​ច្រើន​ជាងគេ​បំផុត​ដូច​គ្នា មាន​ជម្លោះព្រំដែន​នៅ​តំបន់​ភ្នំ​ហ៊ី​ម៉ា​ឡៃ​យ៉ា ហើយ​ក៏​កំពុង​ប្រជែង​ឥទ្ធិពល​គ្នា​នៅ​អា​ស៊ីខាងត្បូង​ដែរ​។

ទំនាក់ទំនង​រវាង​ប្រទេស​ធំ​ទាំង​២ មាន​ភាព​ល្អក់កករ​ខ្លាំង​កាលពី​ឆ្នាំ​២០២០ បន្ទាប់​ពី​ការ​ប៉ះទង្គិច​គ្នា​ដ៏​បង្ហួរ​ឈាម​នៅ​ព្រំដែន​រវាង​ប្រទេស​ទាំង​២​។ ឥណ្ឌា​ស្ថិត​ក្នុង​ស​ម្ព័ន្ធ​ភាព​សន្តិសុខ​QUAD​ជាមួយ​អា​មេ​រិ​ក អូស្ត្រាលី​និង​ជប៉ុន​ហើយ​ចាត់​ទុក​ថា ជា​គីឡូ​ធ្ងន់​មួយ​ដែល​អាច​ប្រឈម​មុខជា​មួយ​ចិន​។ ក៏​ប៉ុន្តែ​ប្រឈម​មុខ​នឹង​របត់​ពាណិជ្ជកម្ម​និង​ភូមិសាស្ត្រ​នយោបាយ​ពិភពលោក មក​ពី​សង្គ្រាម​ពន្ធគយ​របស់​ប្រធានាធិបតី​អា​មេ​រិ​ក​លោក​ដូ​ណា​ល់​ត្រាំ ក្រុង​ញូ​វ​ដែ​ល្លី​និង​ក្រុង​ប៉េ​កាំ​ង​បាន​ខិតចូល​ជិត​គ្នា​។

កាលពី​ខែតុលា​កន្លង​ទៅ​នាយក​រដ្ឋមន្ត្រី​ឥណ្ឌា លោក​ណា​រេ​ន​ដ្រា​ម៉ូ​ឌី បាន​ជួប​ជា​លើក​ដំបូង​ចាប់តាំងពី​៥​ឆ្នាំ​មក​ហើយ​ជាមួយ​ប្រធានាធិបតី​ចិន​លោក​ស៊ី​ជី​ន​ពីង ក្នុង​ឱកាស​នៃ​ជំនួប​កំពូល​មួយ​នៅ​រុ​ស្ស៊ី។ លោក​ម៉ូ​ឌី​ត្រូវ​ទៅ​បំពេញ​ទស្សនកិច្ច​នៅ​ចិន លើក​ដំបូង​ចាប់តាំងពី​ឆ្នាំ​២០១៨​មក នា​ដំណាច់ខែ​នេះ​ដើម្បី​ចូលរួម​ក្នុង​កិច្ចប្រជុំ​កំពូល របស់​បណ្ដា​ប្រទេស​ជា​សមាជិក​អង្គការ​កិច្ច​សហប្រតិបត្តិការ​សៀង​ហៃ​ជា​អង្គការ​សន្តិសុខ​តំបន់​មួយ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ