ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នគរបាល​ការពារ​ព្រំ​ដែនទឹក​ខេត្តកោះកុង បង្ក្រាប​បាន​ទូក​ដឹក​គ្រឿង​សមុទ្រ​គេចពន្ធ​ពី​ថៃ ឃាត់ខ្លួន​ជនជាតិ​ខ្មែរ និង​ថៃ ចំនួន​២​នាក់

1 នាទី មុន

ខេត្តកោះកុង ៖ កម្លាំង​នគរបាល​ការពារ​ព្រំ​ដេ​ន​ទឹក​លេខ​២៦៩ បាន​ចុះ​ប្រតិបត្តិការ​បង្ក្រាប​ទូក​ដឹក​ទំនិញ​ជា​គ្រឿង​សមុទ្រ បាន ១​ទូក និង​ចាប់​ឃាត់​មនុស្ស​២​នាក់ ប្រគល់​ជូន​មន្ត្រី​គយ បាន​និង​កំពុង​ស៊ើបអង្កេត​បន្ត​នីតិវិធី​ច្បាប់ ។…

ខេត្តកោះកុង ៖ កម្លាំង​នគរបាល​ការពារ​ព្រំ​ដេ​ន​ទឹក​លេខ​២៦៩ បាន​ចុះ​ប្រតិបត្តិការ​បង្ក្រាប​ទូក​ដឹក​ទំនិញ​ជា​គ្រឿង​សមុទ្រ បាន ១​ទូក និង​ចាប់​ឃាត់​មនុស្ស​២​នាក់ ប្រគល់​ជូន​មន្ត្រី​គយ បាន​និង​កំពុង​ស៊ើបអង្កេត​បន្ត​នីតិវិធី​ច្បាប់ ។

ទូក​ដឹក​ជញ្ជូន ភាគច្រើន​សុទ្ធតែ​ជា ត្រី​គោ​បង្កក មឹង ក្តាមថ្ម​សក ខ្យង និង​ចាក់ច្រែង ដែល​ជា​មិន​បាន​បង់​ពន្ធគយ ត្រូវ​បាន​នគរបាល​ការពារ​ព្រំ​ដែនទឹក បង្ក្រាប​បាន​ភ្លាម​ៗ អំឡុង​ពេល​ប្រុង​ឡើង​ទៅ​គោក កាលពី​ម៉ោង​១០​ព្រឹក​ថ្ងៃ​ទី​២០ ខែសីហា ឆ្នាំ​២០២៥ ។

លោក ឈិ​ត រតនៈ អភិបាលរង​ខេត្តកោះកុង បានដឹង​នៅ​ម៉ោង​៦​ល្ងាច​ថ្ងៃ​ទី​២០ សីហា​នេះ​ថា ក្រៅពី​ឃាត់​ទំនិញគេចពន្ធ សមត្ថកិច្ច​ក៏​ឃាត់​បាន​មនុស្ស​២​នាក់ រួម​មាន ៖ ទី​១-​ឈ្មោះ ឈិ​ត ទុំ ជនជាតិ​ខ្មែរ និង​ទី​២-​ឈ្មោះ ឡ​ន់់ ប៉ែង ជនជាតិ​ថៃ ។

បង្ក្រាប​បាន​វត្ថុ​តាង ៖ មាន​ទុក​កន្ទុយ​វែង និង​ម៉ា​ស៊ី​ត​បាត ១​គ្រឿង នៅ​ចំណុច​ព្រែ​កកោះ​យ៉ ។

បើ​តាម​លោក​អភិបាលរង​ខេត្ត ក្រោយ​ពី​ត្រួតពិនិត្យ​ឃាត់​បាន​រួចរាល់ ប្រធាន​គណៈកម្មការ​ត្រួតពិនិត្យ​ការ​ដឹក​ជញ្ជូន​ទំនិញ​ក្នុងភូមិ​សាស្ត្រ​ខេត្តកោះកុង និង​សមត្ថកិច្ច​ជំនាញ​ប្រគល់​ជូន​មន្ត្រី​សាខា​គយ និង​រដ្ឋាករ​ខេត្ត បន្ត​ស៊ើបអង្កេត​អនុវត្ត​នីតិវិធី​ច្បាប់​ទំនិញគេចពន្ធ​មក​ពី​ថៃ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ