ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឃាត់ខ្លួន​ជនសង្ស័យ​៣​នាក់ ជា​មុខសញ្ញា​កាច់​សោ​ក​ម៉ូតូ​យ៉ាង​សកម្ម​ក្នុងភូមិ​សាស្ដ្រ​រាជធានី​ភ្នំពេញ

2 ម៉ោង មុន

រាជធានីភ្នំពេញ ៖ ដោយ​អនុវត្ត​តាម​បទបញ្ជា​របស់​លោក​ឧត្តមសេនីយ៍ឯក ង៉េ​ង ជួ ប្រធាន​នាយកដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ នៅ​ថ្ងៃ​ទី​១៧ ខែសីហា ឆ្នាំ​២០២៥ វេលា​ម៉ោង​១៨៖៤០​នាទី…

រាជធានីភ្នំពេញ ៖ ដោយ​អនុវត្ត​តាម​បទបញ្ជា​របស់​លោក​ឧត្តមសេនីយ៍ឯក ង៉េ​ង ជួ ប្រធាន​នាយកដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ នៅ​ថ្ងៃ​ទី​១៧ ខែសីហា ឆ្នាំ​២០២៥ វេលា​ម៉ោង​១៨៖៤០​នាទី លោក​ឧត្តមសេនីយ៍ត្រី ប៊ុត វ​ណ្ណា​រដ្ឋ អនុប្រធាន​នាយកដ្ឋាន បាន​ដឹកនាំ​កម្លាំង​ជំនាញ​ធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​៣​នាក់ ស្ថិត​នៅ​ត្រង់​ចំណុច​ផ្លូវ​រ៉ា​រទេះភ្លើង ខណ្ឌទួលគោក រាជធានី​ភ្នំពេញ ពាក់ព័ន្ធ​នឹង​ករណី​លួច (​កាច់ក​ម៉ូតូ​) ម៉ាក​សង់​សេ​១២៥ ពណ៌​ខ្មៅ ឆ្នាំ​ផលិត​២០២៤ នៅ​ថ្ងៃ​ទី​១៦ ខែសីហា ឆ្នាំ​២០២៥ និង​ម៉ាក​សង់​សេ​១២៥ ពណ៌​ខ្មៅ ឆ្នាំ​ផលិត​២០០៨ (​ឡើង​តែម​ឆ្នាំ​២០១៥) កាលពី​ថ្ងៃ​ទី​១៣ ខែសីហា ឆ្នាំ​២០២៥ ស្ថិត​ក្នុងភូមិ​សាស្ត្រ​សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ​។

ជនសង្ស័យ​ទាំង​៣​នាក់​ រួមមានឈ្មោះ​ ៖
១-​ឈ្មោះ សុខ សូ​ហៃ ហៅ ហៃ ភេទ​ប្រុស អាយុ​២៨​ឆ្នាំ
២-​ឈ្មោះ សុខ ម៉េ​ង​ឌី ហៅ ឌី ភេទ​ប្រុស អាយុ​២២​ឆ្នាំ
៣-​ឈ្មោះ គឹ​ម មេ​សា ហៅ ផិ​ន ភេទ​ប្រុស អាយុ​៣៥​ឆ្នាំ ។

សម្ភារ​ដកហូត​មាន ដែក​សំប៉ែត​មុខស្រួច (​សម្រាប់​កាច់ក​ម៉ូតូ​) ចំនួន​១​ដើម និង​សោរ​ទីប​លេខ​៨ ចំនួន​១​ដើម ​។

បច្ចុប្បន្ន​កម្លាំង​ជំនាញ​នាំ​ជនសង្ស័យ​ខាងលើ​យក​មក​នាយកដ្ឋាន ដើម្បី​ធ្វើការ​សាកសួរ និង​កសាង​សំណុំរឿង​តាម​នីតិវិធី​ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ