ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គណៈកម្មការ​ព្រំដែន​រួម​កម្ពុជា​(JBC)​ស្នើ​ឱ្យ​ថៃ​រុះរើ​ឧបករណ៍​ដែល​​ដាក់​នៅ​តំបន់​ទាំងឡាយ​ចេញពី​ទឹកដី​កម្ពុជា

9 ម៉ោង មុន
  • ភ្នំពេញ

តាម​រយៈ​ក្រសួង​ការ​បទេស និ​សហប្រតិបត្តិការ​អន្តរជាតិ គណៈកម្មការ​ព្រំដែន​រួម​កម្ពុជា​ន​បាន​ស្នើ​ឱ្យ​ភាគី​ថៃ​ធ្វើការ​រុះរើ​ឧបករណ៍​ដែល​ដាក់​រំលោភ​នៅ​ក្នុង​ទឹកដី​កម្ពុជា​ចេញ​វិញ ព្រោះ​ទ​ង្វើ​នេះ​ជា​សកម្មភាព​បាន​រំលោភ​លើ​ការ​កសាង​ទំនុកចិត្ត​គ្នា ។ នេះ​បើ​តាម​អ្នកនាំពាក្យ​ក្រសួងការបរទេស​កម្ពុជា​។ ឯកឧត្តម ន​ង សាកល អនុរដ្ឋលេខាធិការ…

តាម​រយៈ​ក្រសួង​ការ​បទេស និ​សហប្រតិបត្តិការ​អន្តរជាតិ គណៈកម្មការ​ព្រំដែន​រួម​កម្ពុជា​ន​បាន​ស្នើ​ឱ្យ​ភាគី​ថៃ​ធ្វើការ​រុះរើ​ឧបករណ៍​ដែល​ដាក់​រំលោភ​នៅ​ក្នុង​ទឹកដី​កម្ពុជា​ចេញ​វិញ ព្រោះ​ទ​ង្វើ​នេះ​ជា​សកម្មភាព​បាន​រំលោភ​លើ​ការ​កសាង​ទំនុកចិត្ត​គ្នា ។ នេះ​បើ​តាម​អ្នកនាំពាក្យ​ក្រសួងការបរទេស​កម្ពុជា​។

ឯកឧត្តម ន​ង សាកល អនុរដ្ឋលេខាធិការ និង​ជា​អ្នកនាំពាក្យ​រង​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ​បាន​លើក ឡើង​ថា ឆ្លើយ​តប​ចំពោះ​សេចក្តីថ្លែងការណ៍​របស់ ក្រសួងការបរទេស​ថៃ​កាលពី​ថ្ងៃ​ទី​១៩ ខែសីហា ឆ្នាំ​២០២៥ ក្រសួង​ការពា​ជាតិ​កម្ពុជា បាន​ប្រកាន់​ភ្ជាប់​ជា​និច្ច​នូវ​កិច្ចព្រមព្រៀង​បទ​ឈប់​បាញ់​ដែល​បាន​ព្រមព្រៀង ដោយ​ភាគី​ទាំង​ពីរ ។

ឯកឧត្តម​បាន​បញ្ជាក់​ថា​៖«​យើង​ជឿជាក់​ថា​ជា​មូលដ្ឋាន​រឹង​មាំ​បំផុត​សម្រាប់​ការ​កសាង​សន្តិភាព​យូរអង្វែង​សម្រាប់​អ្នក​ទាំងអស់​គ្នា​។ ចំពោះ​ការ​ចោទប្រកាន់​របស់​ភាគី​ថៃ កម្ពុជា​បាន​រំលោភ​ចូល​ទឹកដី​របស់​ខ្លួន​នោះ ខ្ញុំ​សូម​បញ្ជាក់​ថា អគ្គលេខាធិការដ្ឋាន​គណៈកម្មការ​ព្រំដែន​រួម​កម្ពុជា ឬ​ហៅ​ថា​JBC កម្ពុជា​តាម​រយៈ​ក្រសួង​ការ​បទេស​កម្ពុជា​នៅ​ថ្ងៃ​ទី​១៩​សីហា ឆ្នាំ​២០២៥ បាន​ដាក់​ជំទាស់​មួយ​ចំពោះ​សកម្មភាព​របស់​កង​កំ​ម្លាំ​ង​ប្រដាប់​អាវុធ ដែល​បាន​ដាក់​ពង្រាយ​របង​ខ្សែលួស បំពាក់​សំណាញ់​ខៅ្ម ដាក់​កង់​ឡាន​នៅ​តំបន់​មួយ​ចំនួន​នៅ​ព្រំដែន​ក្នុង​ទឹកដី​កម្ពុជា​»​។

ឯកឧត្តម​អ្នកនាំពាក្យ​បាន​លើក​ឡើង​ថា ក្នុង​ស្ថានការណ៍​នេះ​គណៈកម្មការ​JBC កម្ពុជា​បាន​ស្នើ​ឱ្យ​ថៃ​រុសរើ​ឧបករណ៍​ទាំងអស់​ចេញពី​តំបន់ ទាំងឡាយ​ចេញពី​ទឹកដី​កម្ពុជា​ដែល​បាន​រំលោភ ដោយ​ថៃ ។ យើង​យល់​ឃើញ​ថា សកម្មភាព​ទាំងនេះ​បាន​រំលោភ លើ​ការ​កសាង​ទំនុកចិត្ត​គ្នា ។ ដូច្នេះ​កម្ពុជា អំពាវនាវ និង​ស្នើ​ឱ្យ​ថៃ​គោរព​ពេញលេញ​នូវ​កាតព្វកិច្ច​រួម​គ្នា និង​កាតព្វកិច្ច​អន្តរជាតិ ទាំងអស់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ