ប្រទេសម៉ិកស៊ិក ៖ ក្បាលមនុស្ស៦នាក់ត្រូវបានរកឃើញកាលពីថ្ងៃទី១៩សីហា តាមផ្លូវថ្នល់មួយភ្ជាប់រវាងរដ្ឋPUEBLA និងរដ្ឋTLAXCALA ភាគ កណ្ដាលម៉ិកស៊ិក។
តាមអយ្យការរដ្ឋTLAXCALAថា ក្បាលមនុស្សទាំងនេះ ប្រទះឃើញតាមផ្លូវថ្នល់ដោយបណ្ដាអ្នកបើករថយន្ត។ ជនរងគ្រោះទាំងនោះសុទ្ធតែជាបុរស។ នេះជាលើកដំបូង ហើយដែលអំពើហិង្សាបែបនេះកើតមាននៅតំបន់នោះ ដែលតាមធម្មតាគេចផុតពីឧក្រិដ្ឋកម្មដ៏សាហាវយ៉ាងនេះ ដែលតែងកើតមាននៅភាគខាងជើងនិងនៅតាមតំបន់ឆ្នេរមហាសមុទ្រប៉ាស៊ីហ្វិករបស់ម៉ិកស៊ិក។
តាមបណ្ដាញសង្គមអយ្យការរដ្ឋនោះបញ្ជាក់ថា ការស៊ើបអង្កេតមួយត្រូវបានបើកធ្វើ តែមិនផ្ដល់ភាពលម្អិតលើអត្តសញ្ញាណរបស់ជនរងគ្រោះឡើយ។ បណ្ដាសារព័ត៌មានក្នុងស្រុករាយការណ៍ថា សារមួយដែលត្រូវបានរកឃើញនៅនឹងកន្លែង លើកពីជម្លោះរវាងបណ្ដាក្រុមឧក្រិដ្ឋដែលប្រជែងគ្នាក្នុងការលួចហ្គាស។
ក្នុងថ្ងៃដដែលនោះដែរ ក្បាលមនុស្សម្នាក់និងបណ្ដាបំណែកមនុស្សត្រូវបានរកឃើញនៅកាលីម៉ាភាគខាងលិចប្រទេស ។ នេះបើតាមប្រភពប៉ូលិស ដកស្រង់ដោយសារព័ត៌មានម៉ិកស៊ិក។ ការរកឃើញនោះកើតមានប៉ុន្មានសប្ដាហ៍ បន្ទាប់ពីការរកឃើញសាកសពមនុស្ស២០នាក់ក្នុងនោះ៥នាក់ត្រូវកាត់ក្បាល នៅតាមផ្លូវថ្នល់មួយនៃរដ្ឋស៊ីណាឡូអាកាលពីថ្ងៃទី៣០មិថុនាកន្លងទៅ៕
ចែករំលែកព័តមាននេះ