ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស៊ីម៉ាក់ ៖ សៀមបានខិតខំកែឆ្នៃក្រឡៃសត្វដំរីមកជាសត្វស្រមោច និងរីឯសត្វស្រមោចឱ្យក្លាយជាសត្វដំរី

8 ម៉ោង មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ អគ្គនាយក​ស៊ី​ម៉ាក់​កម្ពុជា បាន​គូសបញ្ជាក់​ថា​សៀម​បាន​កំពុង​ខិតខំ​ប្រឌិត​កែ​ច្នៃ​ក្រ​ឡៃ​សត្វ​ដំរី​មក​ជា​សត្វ​ស្រមោច និង​សត្វ​ស្រមោច​ទៅ​ជា​សត្វ​ដំរី ពាក់ព័ន្ធ​នឹង​គ្រាប់បែក ។ ឯកឧត្តម ហេង រតនា…

រាជធានី​ភ្នំពេញ ៖ អគ្គនាយក​ស៊ី​ម៉ាក់​កម្ពុជា បាន​គូសបញ្ជាក់​ថា​សៀម​បាន​កំពុង​ខិតខំ​ប្រឌិត​កែ​ច្នៃ​ក្រ​ឡៃ​សត្វ​ដំរី​មក​ជា​សត្វ​ស្រមោច និង​សត្វ​ស្រមោច​ទៅ​ជា​សត្វ​ដំរី ពាក់ព័ន្ធ​នឹង​គ្រាប់បែក ។

ឯកឧត្តម ហេង រតនា អគ្គនាយក​អង្គភាព​ស៊ី​ម៉ាក់ បាន​សរសេរ​លើ​បណ្តាញ​សង្គម នៅ​ថ្ងៃ​ទី​២០ ខែសីហា ឆ្នាំ​២០២៥ ថា សំណល់​គ្រាប់បែក​ទម្លាក់​ពី​យន្តហោះ​F-16 ប្រភេទ​MK-84 ទម្ងន់​ជិត​មួយ​តោន​ខិតខំ​ប្រែក្លាយ​ខ្លួន​ជា​ជន​រង​គ្រោះ​ថា កម្ពុជា​ខូច​រកស៊ី​លាប​ពណ៌​ថៃ ដោយ​យក​គ្រាប់បែក MK-84 សំណល់​សង្គ្រាម​ឆ្នាំ​១៩៧០-១៩៧៣ មក​ដាក់​តាំង​បង្ហាញ ប៉ុន្តែ​ជាក់ស្តែង​គ្រាប់បែក​MK-84 ស្ថិត​នៅ​ភូមិ​ថ្ម​ដូន ឃុំ​គោក​មន​នេះ ផលិត​ឆ្នាំ​១៩៩៦ ហើយ​គ្រាប់បែក​MK-82​ទម្លាក់​នៅ​វត្ត​តា​មន្ត​សែន​ជ័យ ផលិត​នៅ​ឆ្នាំ​២០២៣! តើ​គ្រាប់បែក​ផលិត​នៅ​ឆ្នាំ​១៩៩៦ និង​២០២៣ អាច​ជា​សំណល់​សង្គ្រាម​ឆ្នាំ​ពី​១៩៧០-១៩៧៣​កើត​ដែរ​ឬ? ។

ឯកឧត្តម​បាន​បាន​ឲ្យ​ដឹង​ថា ទីតាំង​គ្រាប់បែក​ទម្លាក់​នេះ នៅ​សល់​៥​គ្រាប់​ទៀត​នៅ​កប់​ដី​នៅឡើយ ហើយ​មនុស្ស​ម្នា​លើ​លោក​អាច​មក​ឃើញ​គ្រាប់បែក​ទាំងនេះ​បាន និង​អាច​ចុះ​មក​ពិនិត្យ​បាន​នៅ​ពេល​មន្ត្រី​ជំនាញ CMAC ដោះ​បន្សាប​នា​ពេល​ខាង​មុខ ។

ឯកឧត្តម ហេង រតន​បាន​ឲ្យ​ដឹង​ថា ទង​ទ័ព​សៀម​បាន​ទម្លាក់​គ្រាប់​នៅ​ប្រាសាទព្រះវិហារ​ត្រូវ​រង​គ្រោះ​ដោយសារ​គ្រាប់​ផ្លោង​១៥៥​ម​ម គ្រាប់បែក​ចង្កោម និង​គ្រាប់​ជា​ច្រើន​ប្រភេទ ហើយ​នៅ​ពេល​ឃើញ​រណ្តៅ​គ្រាប់ និង​ការ​បែកបាក់​ប្រាសាទ​ទាំងនោះ ពួក​សៀម​បែរជា​ចោទ​ខ្មែរ​ថា រណ្តៅ​គ្រាប់​ទាំងនោះ​ខែ្ម​រ​រៀបចំ​ជីករណ្តៅ​បង្ហាញ ដើម្បី​លាប​ពណ៌​បង្ខូចឈ្មោះ​ថៃ ហើយ​ថៃ​ជា​ជន​រង​គ្រោះ​ទៅ​វិញ​!! ។

ជាមួយ​គ្នា​នោះ​ដែរ អគ្គនាយក​ស៊ី​ម៉ាក់​បាន​អះអាង​ថា បញ្ហា​គ្រាប់​មីន សៀម​ខិតខំ​បង្ហាញ​ថា ខ្លួន​ជា​ជន​រង​គ្រោះ​ព្រោះ​ខែ្ម​រ​ប្រើ​គ្រាប់​មីន PMN-2​ថ្មី ក្នុង​ទឹកដី​ថៃ​! ។ យក​ទៅ​ដាក់​ក្នុង​ទឹកដី​សៀម​របៀប​ម៉េច0x017d7 បើ​ទឹកដី​ស្ថិត​នៅ​ទល់មុខ​គ្នា​នោះ​ជា​ដី​មាន​ជម្លោះ​! ។

ជាមួយ​គ្នា​នោះ​ដែរ ឯកឧត្តម​បាន​លើក​ឡើង​ថា មនុស្ស​ក្នុង​ពិភពលោក​ក្នុង​យុគសម័យ​បដិវត្តន៍​បច្ចេកវិទ្យា​AI​នេះ ពិតជា​មិន​ខ្វះ​ប្រាជ្ញា​ពិចារណា​លើ​បញ្ហា​នេះ​ទាំងនេះ ដូច​ជា គ្រាប់បែក​MK-82 MK-84 និង​គ្រាប់បែក​ចង្កោម មាន​ប្រភព​ច្បាស់លាស់​ណាស់​ទាំង​អ្នក​ផលិត អ្នក​លក់ដូរ អ្នក​ដឹក​ជញ្ជូន និង​អ្នក​ប្រើប្រាស់​! ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ