ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សង្ស័យគ្រប់គ្រងអ្នកទោសមិនបានល្អទេដឹង?

8 ម៉ោង មុន
  • កំពង់ស្ពឺ

ខេត្តកំពង់ស្ពឺ​ ៖ ពន្ធនាគារ​ខេត្តកំពង់ស្ពឺ​កើត​មានរឿង​ជា​ហូរ​ហែ ជនសង្ស័យ​ចំនួន​០២​នាក់​ហែក​គុក​លួច​រត់គេច​ខ្លួន​មិន​ទាន់​ចាប់​បាន​វិញ​ផង បន្ថែម​រឿង​មួយទៀត ជនជាប់សង្ស័យ​ដែល​យក​ពូថៅ​កាប់​ម្តាយ​ខ្លួនឯង​ស្លាប់​នោះ លេចឮ​ព័ត៌មាន​មក​ថា ជន​ជាប់ចោទ​ដែល​ឃុំខ្លួន​នោះ​ធ្លាក់ខ្លួន​ឈឺ បញ្ជូន​ទៅ​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​បង្អែក​ខេត្តកំពង់ស្ពឺ​ បាន​ស្លាប់​បាត់​ទៅ​ហើយ​មិនដឹង​ថា​មក​ពី​មូលហេតុ​អ្វី​ពិតប្រាកដ​នោះ​ទេ​!​។…

ខេត្តកំពង់ស្ពឺ​ ៖ ពន្ធនាគារ​ខេត្តកំពង់ស្ពឺ​កើត​មានរឿង​ជា​ហូរ​ហែ ជនសង្ស័យ​ចំនួន​០២​នាក់​ហែក​គុក​លួច​រត់គេច​ខ្លួន​មិន​ទាន់​ចាប់​បាន​វិញ​ផង បន្ថែម​រឿង​មួយទៀត ជនជាប់សង្ស័យ​ដែល​យក​ពូថៅ​កាប់​ម្តាយ​ខ្លួនឯង​ស្លាប់​នោះ លេចឮ​ព័ត៌មាន​មក​ថា ជន​ជាប់ចោទ​ដែល​ឃុំខ្លួន​នោះ​ធ្លាក់ខ្លួន​ឈឺ បញ្ជូន​ទៅ​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​បង្អែក​ខេត្តកំពង់ស្ពឺ​ បាន​ស្លាប់​បាត់​ទៅ​ហើយ​មិនដឹង​ថា​មក​ពី​មូលហេតុ​អ្វី​ពិតប្រាកដ​នោះ​ទេ​!​។ សង្ស័យការងារគ្រប់គ្រងអ្នកទោសមិនបានល្អទេដឹង?

តាម​ប្រភព​ព័ត៌មាន​បាន​បង្ហើប​ឱ្យ​ដឹង​ថា ជនសង្ស័យ​ដែល​ស្លាប់​នៅ​ក្នុង​មន្ទីរពេទ្យ​បង្អែក​ខេត្តកំពង់ស្ពឺ​នោះ​មានឈ្មោះ ណុ​ប សារី ភេទ​ប្រុស អាយុ​២៧​ឆ្នាំ រស់ នៅ​ក្នុងភូមិ​ព្រៃ​ស្យា ឃុំ​សែន​ដី ស្រុក​សំរោង​ទង ខេត្តកំពង់ស្ពឺ​។ បាន​ស្លាប់​នៅ​ក្នុង​មន្ទីរពេទ្យ​បង្អែក​ខេត្តកំពង់ស្ពឺ​កាលពី​ថ្ងៃ​ទី​១៥ ខែសីហា ឆ្នាំ​២០២៥ មិនដឹង​ពី​មូលហេតុ​ច្បាស់លាស់​នោះ ដោយសារ​តែ​សមត្ថកិច្ច​និង​ប្រធាន​ពន្ធនាគារ​បិទ​បាំង​ព័ត៌មាន​នេះ​បាន​ជិត​ល្អ​ណាស់​។

ប្រភព​ព័ត៌មាន​ដដែល​បាន​បង្ហើប​ទៀត​ថា នៅ​ក្នុង​ពន្ធនាគារ​នេះ​មានរឿង​រ៉ាវ​ជា​ច្រើន​ដែល​មិន​ប្រក្រតី ហើយ​ជា​ពិសេស​នោះ​រាល់​អ្នកជំងឺ​ដែល​ជា​ជន​ជាប់​ទោស​ដែល​បញ្ជូន​ចេញពី​ពន្ធនាគារ​ទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យ​បង្អែក​ខេត្ត កម្រ​បាន​ត្រឡប់​មក​វិញ​ណាស់​(​ភាគច្រើន​គឺ​ស្លាប់​តែ​ម្តង​)​។

ពាក់ព័ន្ធ​និង​ការ​ស្លាប់​នៅ​ក្នុង​មន្ទីរពេទ្យ​បង្អែក​ខេត្តកំពង់ស្ពឺ​នោះ​ដែរ លោក ទី​ន សុវណ្ណ​នី ប្រធាន​ពន្ធនាគារ​ខេត្តកំពង់ស្ពឺ​បានឱ្យ​ដឹង​តាម​ប្រព័ន្ធ​តេ​ឡេ​ក្រាម​ថា ពិតជា​មាន​ករណី​ជន​ជាប់​ទោស​ស្លាប់​មែន ឈឺ​ស្លាប់​ពេល​បញ្ជូន​ទៅ​ពេទ្យ ដោយ​ជន​នោះ​មាន​ជំងឺ​ឆ្កូត ជាប់​ពាក់ព័ន្ធ​យក​ពូថៅ​កាប់​ម្តាយបង្កើត​ខ្លួនឯង​ស្លាប់​ហើយ​សមត្ថកិច្ច​ឃាត់ខ្លួន​។

សូម​រំលឹក​ផង​ដែរ​ថា កាលពី​វេលា​ម៉ោង​១១​និង​៣០​នាទី​រំលង​អា​ធ្រា​ត្រ ថ្ងៃ​ទី​២៤ ខែកក្កដា ឆ្នាំ​២០២៥ នៅ​ក្នុងភូមិ​ព្រៃ​ស្យា ឃុំ​សែន​ដី ស្រុក​សំរោង​ទង ខេត្តកំពង់ស្ពឺ មាន​ករណី​កូនប្រុស​មាន​សតិ​មិន​គ្រប់​(​វិបល្លាស​ស្មារតី​)​ម្នាក់​បាន​ទាញ​ពូថៅ​កាប់​ម្តាយបង្កើត​កំពុង​ស​ម្រា​ន​លក់​លើ​គ្រែ​មុខ​ផ្ទះ​បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​ទាំង​កណ្តាល​អា​ធ្រា​ត្រ នគរបាល​ឃាត់ខ្លួន​ភ្លាម​ៗ​។

មន្ត្រី​នគរបាល​ស្រុក​សំរោង​ទង​បាន​និយាយ​ឱ្យ​ដឹង​ថា កាលពី​រំលង​អា​ធ្រា​ត្រ​ថ្ងៃ​ទី​២៤ ខែកក្កដា ឆ្នាំ​២០២៥  មានឈ្មោះ ណុ​ប សារី ភេទ​ប្រុស អាយុ​២៧​ឆ្នាំ រស់នៅ​ជាមួយ​ម្តាយ ហើយ​( ជា​មនុស្ស​វិបល្លាស​ស្មារតី​) នៅ​ក្នុងភូមិ​ព្រៃ​ស្យា ឃុំ​សែន​ដី ស្រុក​សំរោង​ទង ខេត្តកំពង់ស្ពឺ បាន​ទាញ​យក​ពូថៅ​កាប់​ទៅ​លើ​ម្ដាយបង្កើត​របស់​ខ្លួន​ឈ្មោះ ប៉ា​ង សា​វុ​ធ អាយុ​៦០​ឆ្នាំ រស់នៅ​ផ្ទះ​ជាមួយ​គ្នា បណ្ដាល​ឱ្យ​ស្លាប់ នៅ​ចំណុច​លើ​គ្រែ សំយាប​មុខ​ផ្ទះ​ខ្លួនឯង​តែ​ម្តង ។

មន្ត្រី​នគរបាល​ស្រុក​សំរោង​ទង​បាន​បន្ត​ថា ក្រោយ​កើតហេតុ​នៅ​វេលា​ម៉ោង​០១​និង​៤៥​នាទី​ឈាន​ចូល ថ្ងៃ​ទី​២៥ ខែកក្កដា ឆ្នាំ​២០២៥ កម្លាំង​ព្រហ្មទណ្ឌ​ស្រុក សហការ​ជាមួយ​កម្លាំង​នគរបាល​ប៉ុស្ដិ​រដ្ឋបាល​ឃុំ​សែន​ដី បាន​ឃាត់​ឈ្មោះ ណុ​ប សារី មក​ធ្វើការ​សួរនាំ ជន​ដៃដល់​ជា​កូន​បាន​ឆ្លើយ​សារភាព​ថា​ខ្លួន​ពិតជា​បាន​យក​ពូថៅ​កាប់​ទៅ​លើ​ម្ដាយបង្កើត​របស់​ខ្លួន​ពិតប្រាកដ​មែន ។

មន្ត្រី​នគរបាល​បាន​បញ្ជាក់​ថា ក្រោយ​ឃាត់ខ្លួន​ជន​ដៃដល់​ជា​កូន ដែល​យក​ពូថៅ​កាប់​ទៅ​លើ​ម្តាយ​កំពុង​ដេក​លក់​លើ​គ្រែ​មុខ​សំយាបផ្ទះ​នោះ​ដកហូត​វត្ថុ​តាង បាន ពូថៅ​០១ ។ ក្រោយ​នគរបាល​ជំនាញ​ចុះ​ទៅ​ពិនិត្យ​សព​ចំ​ក្បាល​ផុង​លលា បាន​ប្រគល់​ជូន​ក្រុម​គ្រួសារ​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​។

 ​ចំណែក​ជន​ដៃដល់​ជា​កូន​ខាងលើ​នគរបាល​ជំនាញ​ស្រុក​សំរោង​ទង បាន​កសាង​សំណុំរឿង​បញ្ជូន​ទៅ​កាន់​ការិយាល័យ​ជំនាញ​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តកំពង់ស្ពឺ ដើម្បី​ចាត់ការ​បន្ត​តាម​ផ្លូវច្បាប់​ ។

ព័ត៌មាន​បន្តនឹងមានផ្សាយនៅលើទំព័រកាសែតកោះសន្តិភាព ៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ