ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្ពុជា​អះអាង​ថា ការ​រៀបចំ​ឈុត​ឆាក​សំដែង​នានា​របស់​ថៃ​ក្នុង​បំណង​ទំលាក់​កំហុស​មក​លើ​កម្ពុជា​គឺ​អត់​មាន​ប្រសិទ្ធភាព​ទេ​

9 ម៉ោង មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ​៖ ​ឯកឧត្តម ប៉ែន បូ​ណា ប្រធាន​អង្គភាព​អ្នកនាំពាក្យ​រាជរដ្ឋាភិបាល​កម្ពុជា បាន​គូសបញ្ជាក់​ថា​ ការ​រៀបចំ​ឈុត​ឆាក​សំដែង​នានា​របស់​ថៃ​ក្នុង​បំណង​ទំលាក់​កំហុស​មក​លើ​កម្ពុជា​ គឺ​អត់​មាន​ប្រសិទ្ធភាព​ទេ​ ហើយ​ត្រូវ​សហគមន៍​អន្តរជាតិ​ទទួល​ជ្រួតជ្រាប​យ៉ាង​ច្បាស់​អំពី​ការ​ពិត​នៅ​កម្ពុជា​…

រាជធានី​ភ្នំពេញ ​៖ ​ឯកឧត្តម ប៉ែន បូ​ណា ប្រធាន​អង្គភាព​អ្នកនាំពាក្យ​រាជរដ្ឋាភិបាល​កម្ពុជា បាន​គូសបញ្ជាក់​ថា​ ការ​រៀបចំ​ឈុត​ឆាក​សំដែង​នានា​របស់​ថៃ​ក្នុង​បំណង​ទំលាក់​កំហុស​មក​លើ​កម្ពុជា​ គឺ​អត់​មាន​ប្រសិទ្ធភាព​ទេ​ ហើយ​ត្រូវ​សហគមន៍​អន្តរជាតិ​ទទួល​ជ្រួតជ្រាប​យ៉ាង​ច្បាស់​អំពី​ការ​ពិត​នៅ​កម្ពុជា​ ។

ថ្លែង​ក្នុង​កម្មវិធី​សេចក្តី​សង្ខេប​ព័ត៌មាន​ប្រចាំ​ថ្ងៃ ស្តី​ពី«លទ្ធផល​នៃ​ការ​អនុ​វត្តបទ​ឈប់​បាញ់​រវាង​កម្ពុជា​-​ថៃ»នា​ព្រឹក​ថ្ងៃ​ទី​២០ ខែសីហា ឆ្នាំ​២០២៥ នៅ​ទីស្តីការគណៈរដ្ឋមន្ត្រី​ថា សហគមន៍​អន្តរជាតិ​បានឃើញ ហើយ​និង​បាន​ទទួល​សារ​ច្បាស់លាស់​ពី​កម្ពុជា ខណៈ​ពេល​នេះ ទាំង​ថ្នាក់ដឹកនាំ​កំពូល ទាំង​ប្រជាពលរដ្ឋ​គ្រប់​មជ្ឈដ្ឋាន ទាំង​ព្រះសង្ឃ​ព្រះពុទ្ធ​សាសនា​ខ្មែរ ឬ​ក៏​ខ្មែរ​ដែល​ជា​បរិស័ទ​នៃ​សាសនា​ផ្សេង​ទៀត​ក្ដី សុទ្ធតែ​បាន​បន្លឺ​សំឡេង​ដូច​គ្នា​ដែល​យើង​បានឮ​បានដឹង​គឺ​កម្ពុជា​ចង់បាន​សន្តិភាព​ ។

ឯកឧត្តម​ថា ​សារ​ដ៏​មុត​ស្រួច​និង​មាន​អត្ថន័យ​នេះ​ ត្រូវ​បាន​បន្លឺ​ឡើង​យ៉ាង​ស្រុះគ្នា លាន់ឮ​គ្រប់​ទិស​ទី ហើយ​និង​គ្រប់ពេលវេលា នេះ​សបញ្ជាក់​អំពី​គោលបំណង បំណងប្រាថ្នា​របស់​ថ្នាក់ដឹកនាំ​កម្ពុជា និង​ប្រជាពលរដ្ឋ​របស់​ខ្លួន​ដែល​ចង់​រស់នៅ​ក្នុង​សុខ​សន្តិភាព​។ ម្យ៉ាងទៀត យើង​ឃើញ​ថា នៅ​គ្រប់​ដំណាក់កាល​នៃ​ការ​ដោះស្រាយ​បញ្ហា​ព្រំដែន​ជាមួយ​ថៃ កម្ពុជា​តែងតែ​ត្រូវការ​ចង់បាន​ដំណោះ​ស្រាយ​ដោយ​សន្តិវិធី តាម​រយៈ​យន្តការ​បច្ចេកទេស និង​ច្បាប់​អន្តរជាតិ ​។​

ឯកឧត្តម​ប្រធាន​អង្គភាព​អ្នកនាំពាក្យ​រាជរដ្ឋាភិបាល​កម្ពុជា បាន​បញ្ជាក់​ថា «ក្នុង​ការ​អនុ​វត្តបទ​ឈប់​បាញ់​នា​ពេល​នេះ​ទៀត​សោត កម្ពុជា​ស្វាគមន៍​និង​ជំរុញ​យ៉ាង​ខ្លាំង​ជំរុញ​ឱ្យ​មានការ​ចូលរួម​ពី​អ្នក​សង្កេតការណ៍​អន្តរជាតិ ដើម្បី​ធ្វើ​ជា​សាក្សី​»។

សារ​ដ៏​ច្បាស់លាស់​ទាំងអស់​នេះ មិន​ត្រឹមតែ​មាន​តែ​នៅ​លើ​ពាក្យពេចន៍​ ឬ​បបូរមាត់​ប៉ុណ្ណោះ​ទេ ក៏​ប៉ុន្តែ​កម្ពុជា​បាន​បង្ហាញ​សកម្មភាព​ជាក់ស្ដែង តាម​រយៈ​ការ​គោរព​យ៉ាង​ម៉ឺងម៉ាត់​បទ​ឈប់​បាញ់​ប្រកបដោយ​ការ​អត់ធ្មត់​យ៉ាង​ខ្ពស់​បំផុត ​។ នេះ​បើ​តាម ឯកឧត្តម ប៉ែន បូ​ណា ជា​ប្រធាន​អង្គភាព​អ្នកនាំពាក្យ​រាជរដ្ឋាភិបាល​កម្ពុជា ។

ពាក់ព័ន្ធ​និង​ទ​ង្វើ​របស់​ថៃ​ធ្វើ​លើ​កម្ពុជា​ត្រូវ​បាន​ឯកឧត្តម​បាន​សង្កត់ធ្ងន់ «នេះ​គឺជា​សក្ខីភាព​គ្រប់​គ្រាន់​ដែល​បញ្ជាក់​យ៉ាង​ច្បាស់លាស់ ដោយ​គ្មាន​មន្ទិល​សង្ស័យ​អំពី​បំណងប្រាថ្នា​និង​សកម្មភាព​ដ៏​ពិតប្រាកដ​របស់​ថ្នាក់ដឹកនាំ​កម្ពុជា​និង​ប្រជាពលរដ្ឋ​របស់​ខ្លួន​ដែល​ចង់បាន​សន្តិភាព សហគមន៍​អន្តរជាតិ ប្រាកដជា​បាន​ទទួល​ជ្រួតជ្រាប​យ៉ាង​ច្បាស់​អំពី​ការ​ពិត​នៅ​កម្ពុជា ​។ ដូច្នេះ​ការ​ចោទ​ប្រកាន់​ឬ​ក៏​លាប​ពណ៌​តាម​រយៈ​ការ​រៀបចំ​ឈុត​ឆាក​សំដែង​នានា​ក្នុង​បំណង​ទំលាក់​កំហុស​មក​លើ​កម្ពុជា​គឺ​អត់​មាន​ប្រសិទ្ធភាព​ទេ​» ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ