ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កងកម្លាំង​ឈរជើង​តាមខ្សែបន្ទាត់ព្រំដែនកម្ពុជា-ថៃ ទទួលបានជំនួយពីមហាគ្រួសារប្រជាជនខេត្តបាត់ដំបង

13 ម៉ោង មុន

ខេត្តបាត់ដំបង៖ ងកម្លាំង​ឈរជើង​តាមខ្សែបន្ទាត់ព្រំដែនកម្ពុជា-ថៃ ក្នុងភូមិសាស្រ្តខេត្តបាត់ដំបងទទួលបានជំនួយពីមហាគ្រួសារប្រជាជនខេត្តបាត់ដំបង។ យោងតាមរដ្ឋបាលខេត្តបាត់ដំបង បានឱ្យដឹងថានារសៀលថ្ងៃ​ទី១៩ ខែសីហា ឆ្នាំ២០២៥ នេះ​ឯកឧត្ដម សុខ លូ…

ខេត្តបាត់ដំបង៖ ងកម្លាំង​ឈរជើង​តាមខ្សែបន្ទាត់ព្រំដែនកម្ពុជា-ថៃ ក្នុងភូមិសាស្រ្តខេត្តបាត់ដំបងទទួលបានជំនួយពីមហាគ្រួសារប្រជាជនខេត្តបាត់ដំបង។

យោងតាមរដ្ឋបាលខេត្តបាត់ដំបង បានឱ្យដឹងថានារសៀលថ្ងៃ​ទី១៩ ខែសីហា ឆ្នាំ២០២៥ នេះ
​ឯកឧត្ដម សុខ លូ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង បានបន្តដឹកនាំគណៈប្រតិភូមន្ទីរ អង្គភាពជុំវិញខេត្តចុះជួបសំណេះសំណាល សាកសួរសុខទុក្ខ និងនាំយកនូវអំណោយរបស់សប្បុរសជននានាដែលបានឧបត្ថម្ភតាមរយៈរដ្ឋបាលខេត្ត ដើម្បីផ្តល់ជូនដល់កងកម្លាំងប្រដាប់អាវុធទាំង ៣ប្រភេទ កំពុងឈរជើងការពារតាមខ្សែបន្ទាត់ព្រំដែនកម្ពុជា-ថៃ ក្នុងភូមិសាស្រ្តខេត្តបាត់ដំបង។

ក្នុងឱកាសនោះ ឯកឧត្តម សុខ លូ មានប្រសាសន៍ថា ក្រោមការដឹកនាំរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា គឺបានគិតគូរយកចិត្តទុក ដាក់ឧបត្ថម្ភគាំទ្រនិងផ្គត់ផ្គង់គ្រប់បែបយ៉ាងដល់កងទ័ពកម្ពុជាពុំឱ្យមានការខ្វះខាតនោះឡើយ។

ឯកឧត្តម សុខ លូ គូសបញ្ជាក់ថា អំណោយរបស់សប្បុរសជននាពេលនេះគឺជាការជួយគាំទ្រដល់កងកម្លាំងជួរមុខក្រោមស្មារតីស្នេហាជាតិ និងការចូលរួមចំណែកជួយជាតិតាមរយៈសមរភូមិក្រោយជួយសមរភូមិជួរមុខ។

ក្នុងនាមរដ្ឋបាលខេត្តបាត់ដំបង ឯកឧត្តម សុខ លូ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះសប្បុរសជនដែលបានឧបត្ថម្ភគាំទ្រជាថវិកា គ្រឿងឧបភោគបរិភោគ និងសម្ភារប្រើប្រាស់ផ្សេងៗ សម្រាប់ចូលរួមទ្រទ្រង់ដល់បងប្អូនប្រជាពលករខ្មែរត្រឡប់ពីប្រទេសថៃ និងជួយគាំទ្រដល់កងកម្លាំងជួរមុខ ដែលជាការចូលរួមចំណែកជួយជាតិតាមរយៈសមរភូមិក្រោយ និងជាការលើកទឹកចិត្តដល់វីរៈកងទ័ព ជួរមុខរបស់ប្រទេសកម្ពុជាយើង៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ