ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឃាត់​ជនសង្ស័យ​ម្នាក់​មាន​ដីកា​ចាប់ខ្លួន ដោយ​ដកហូត​អា.វុ.ធ​ខ្លី​១​ដើម បង់​០១​(​គ្មាន​គ្រាប់​)

2 ម៉ោង មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ នគរបាល​ប៉ុស្តិ៍​ច្បារ​អំពៅ​ទី​២ ល្បាត​ក្នុង​មូលដ្ឋាន​ប្រទះ​ឃើញ​មុខសញ្ញា​ជួញដូរ​គ្រឿងញៀន​ប្រដេញ​ស្ទាក់​ចាប់​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់​រក​ឃើញ​កាំភ្លើង​០១​ដើម ក្នុង​កាបូប​ស្ពាយ ។ ប្រ​តិ​បត្ត​ការ​ចាប់ខ្លួន​នេះ​ ធ្វើ​ឡើង​កាលពី​វេលា​ម៉ោង​០២ ​និង០៣​នាទី​រសៀល​ថ្ងៃ​ទី​១៨ ខែសីហា…

រាជធានី​ភ្នំពេញ ៖ នគរបាល​ប៉ុស្តិ៍​ច្បារ​អំពៅ​ទី​២ ល្បាត​ក្នុង​មូលដ្ឋាន​ប្រទះ​ឃើញ​មុខសញ្ញា​ជួញដូរ​គ្រឿងញៀន​ប្រដេញ​ស្ទាក់​ចាប់​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់​រក​ឃើញ​កាំភ្លើង​០១​ដើម ក្នុង​កាបូប​ស្ពាយ ។ ប្រ​តិ​បត្ត​ការ​ចាប់ខ្លួន​នេះ​ ធ្វើ​ឡើង​កាលពី​វេលា​ម៉ោង​០២ ​និង០៣​នាទី​រសៀល​ថ្ងៃ​ទី​១៨ ខែសីហា ឆ្នាំ​២០២៥ ចំណុច​មុខ​ផ្ទះ​គ្មាន​លេខ ផ្លូវ​៣៦៩ ភូមិ​ដើម​ចាន់ សង្កាត់​ច្បារ​អំពៅ​២ ខណ្ឌ​ច្បារ​អំពៅ រាជធានី​ភ្នំពេញ ។

ជនសង្ស័យ​ឈ្មោះ លឹ​ម ច​ន្ធី ភេទ​ប្រុស អាយុ​២៩​ឆ្នាំ ជនជាតិ​ខ្មែរ មុខរបរ​មិន​ពិតប្រាកដ ស្នាក់​នៅ​ភូមិ​ដើម​ចាន់ សង្កាត់​ច្បារ​អំពៅ​២ ខណ្ឌ​ច្បារ​អំពៅ ( មាន​សារធាតុ​ញៀន ) ។

លោក​វរសេនីយ៍ទោ អ៊ុំ រតនា នាយ​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ច្បារ​អំពៅ​ទី​២ បានអោយ​ដឹង​ថា កម្លាំង​នគរបាល​ប៉ុស្តិ៍ បាន​ជិះ​ល្បាត​ក្នុង​មូលដ្ឋាន ខណៈ​កំពុង​ជិះ​លើ​ដងផ្លូវ ក៏​ប្រទះ​ឃើញ​ជនសង្ស័យ​ជា​មុខសញ្ញា​ជួញដូរ​គ្រឿងញៀន មាន​ដីការ​ចាប់ខ្លួន របស់​សាលាដំបូង​រាជធានី​ភ្នំពេញ (​លេខ ៥៥២ ចុះ​ថ្ងៃ​ទី ០៥ ខែមេសា ឆ្នាំ​២០២៤) ចោទ​ពី​បទ​ជួញដូរ​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន ប្រ​ព្ត្រឹ​ត​នៅ​ភូមិ​ដើម​ចាន់​១ សង្កាត់​ច្បារ​អំពៅ​២ ខណ្ឌ​ច្បារ​អំពៅ កាលពី​ថ្ងៃ​ទី ០៩ ខែតុលា ឆ្នាំ​២០២៣ ។

​​ខណៈ​ជនសង្ស័យ​កំពុង​ជិះ​ម៉ូតូ​០១​គ្រឿង​ម៉ាក Honda Sonic ពណ៌​ក្រហម​លា​យស គ្មាន​ស្លាក​លេខ ។ ភ្លាម​ៗ​សមត្ថកិច្ច បាន​ប្រដេញ​ស្ទាក់​ចាប់ រហូត​ឃាត់ខ្លួន​ជនសង្ស័យ រក​ឃើញ​អាវុធ​ខ្លី ១​ដើម ម៉ាក ZORAKI MOD 914-TD AUTO ពណ៌​ខ្មៅ​, បង់​ចំនួន ០១ (​គ្មាន​គ្រាប់​) និង​ទូរស័ព្ទ ២​គ្រឿង លាក់​ក្នុង​កាបូបស្ពាយ នឹង​បាន​នាំ ខ្លួន​ជនសង្ស័យ​បញ្ជូន​មក​កាន់​ប៉ុស្តិ៍​ដើម្បី​សាកសួរ ។

បច្ចុប្បន្ន ជនសង្ស័យ​ត្រូវ​បាន​នគរបាល​ប៉ុស្តិ៍ ធ្វើការ​កសាង​សំណុំរឿង​បញ្ជូន​ទៅ​កាន់​សាលាដំបូង​រាជធានី​ភ្នំពេញ ចាត់ការ​តាម​ផ្លូវច្បាប់ ៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ