រាជធានីភ្នំពេញ ៖ អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជាបានបន្តអះអាងថាស្ថានភាពនៅតាមបន្ទាត់ព្រំដែននៅខេត្តព្រះវិហារខេត្តឧត្តរមានជ័យនិងខេត្តបន្ទាយមានជ័យមានសភាពស្ងប់ស្ងាត់តែកងកម្លាំងកម្ពុជានៅប្រុងប្រយ័ត្នជានិច្ច ខណៈដែលគិតមកដល់ពេលនេះកងទាហានកម្ពុជាចំនួន ១៨រូបដែលទាហានថៃចាប់ខ្លួនមានរយៈពេល ១៩ថ្ងៃមកហើយ។
ថ្លៃក្នុងសន្និសីទសារព័ត៌មាននៃព្រឹកថ្ងៃទី១៨ខែសីហាឆ្នាំ ២០២៥ នេះលោកជំទាវឧត្តមសេនីយ៍ឯកម៉ាលីសុជាតាអ្នកនាំពាក្យក្រសួងជាតិលើកឡើងថាគិតចាប់ពីម៉ោង 12:00 យប់ថ្ងៃទី១៨ សីហាឆ្នាំ ២០២៥មកដល់ម៉ោង 7:00 ព្រឹកនេះស្ថានការណ៍នៅតាមបន្ទាត់ព្រំដែន ខេត្តព្រះវិហារ ឧត្តរមានជ័យនិងបន្ទាយមានជ័យមានសភាពស្ងប់ស្ងាត់ប៉ុន្តែកងកម្លាំងកម្ពុជានៅតែប្រុងប្រយ័ត្នខ្ពស់ជានិច្ច។
លោកជំទាវបានលើកឡើងទៀតថាគិតមកដល់ពេលនេះមានរយៈពេល ១៩ ថ្ងៃហើយដែលទាហានថៃបានចាប់ខ្លួនទាហានកម្ពុជាចំនួន១៨ រូបហើយមិនទាន់បានបញ្ជូនមកនោះទេ។ទាហានទាំង ១៩ រូបនេះត្រូវបានទាហានថៃចាប់ខ្លួនកាលពីថ្ងៃទី២៩កក្កដា ឆ្នាំ ២០២៥នៅពេលដែលទាហានកម្ពុជាបានគោរពបាទឈប់បាញ់តែថៃបានធ្វើការចាប់ខ្លួនទាហានកម្ពុជា។
ជាមួយគ្នានោះដែរអ្នកនាំពាក្យក្រសួងការពារជាតិក៏បានអះអាងថាកម្ពុជានៅតែគោរពបាទឈប់បាញ់ដែលបានព្រមព្រៀងគ្នាកាលពីថ្ងៃទី ២៩កក្កដាកន្លងមកនៅឯប្រទេស៊ី ដែលមានប្រទេសចិនសហរដ្ឋអាមេរិកជាអ្នកសង្កេតការណ៍។
ទាំងក្រសួងការពារជាតិ និងកងយុទ្ធពលខេមរៈភូមិន្ទព្រមបណ្ដាប្រទេសអន្តរជាតិនៅតែទទួលអំពាវនាវឲ្យប្រទេសថៃធ្វើការដោះលែងបញ្ជូនទៅហ៊ានកម្ពុជាដែលបានចាប់ខ្លួននោះមកឱ្យកម្ពុជាវិញឱ្យបានឆាប់រហ័សដើម្បីឲ្យពួកគេបានជួបក្រុមគ្រួសារដែលកំពុងតែទន្ទឹងរង់ចាំទាំងយប់ទាំងថ្ងៃ៕
ចែករំលែកព័តមាននេះ