ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្ត្រី​ទី​១​កម្ពុជា បង្ហោះ​សារ​ជូន​ដល់​ក្មួយ​ៗ​ត្រៀមប្រលង​បាក់​ឌុ​ប​នា​ពេល​ខាង​មុខ​នេះ

19 ម៉ោង មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ស្ត្រី​ទី​១​កម្ពុជា លោក​ជំទាវ​បណ្ឌិត ពេ​ជ ចន្ទ​មុន្នី បាន​បង្ហោះ​សារ​ដាស់តឿន​ដល់​សិស្សានុសិស្ស​ដែល​ត្រៀមប្រឡង​ថ្នាក់​ទី​១២ ឱ្យ​ខិតខំ​រៀន​ឲ្យ​ចេះ ប្រលង​ឲ្យ​ជាប់​ដើម្បី​បន្ត​ការ​សិក្សា​ទៅ​មុខ​ទៀត​ឲ្យ​បាន​ខ្ពស់ ។…

រាជធានី​ភ្នំពេញ ៖ ស្ត្រី​ទី​១​កម្ពុជា លោក​ជំទាវ​បណ្ឌិត ពេ​ជ ចន្ទ​មុន្នី បាន​បង្ហោះ​សារ​ដាស់តឿន​ដល់​សិស្សានុសិស្ស​ដែល​ត្រៀមប្រឡង​ថ្នាក់​ទី​១២ ឱ្យ​ខិតខំ​រៀន​ឲ្យ​ចេះ ប្រលង​ឲ្យ​ជាប់​ដើម្បី​បន្ត​ការ​សិក្សា​ទៅ​មុខ​ទៀត​ឲ្យ​បាន​ខ្ពស់ ។

លោក​ជំទាវ​បណ្ឌិត ពេ​ជ ចន្ទ​មុន្នី បាន​បង្ហោះ​សារ​នៅ​លើ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​នា​មុន​នេះ​បន្តិច​ថា ៖ ជូន​ដល់​ក្មួយ​ៗ​ដែល​ត្រៀមប្រលង​បាក់​ឌុ​ប​នា​ពេល​ខាង​មុខ​នេះ : ពេលវេលា​នៃ​ការ​ប្រលង​កាន់តែ​ខិត​ជិត​មក​ដល់ ក្មួយ​ៗ​ត្រូវ​ចាំ​ថា ភារកិច្ច​ក្មួយ​ៗ​នៅ​ពេល​នេះ គឺ​ត្រូវ​ខិតខំ​ប្រឹងប្រែង​រៀន​ឲ្យ​ចេះ ប្រលង​ឲ្យ​ជាប់​ដើម្បី​បន្ត​ការ​សិក្សា​ទៅ​មុខ​ទៀត​ឲ្យ​បាន​ខ្ពស់ បើសិនជា​ក្មួយ​ៗ​ចង់​ជួយ​ដល់​ប្រទេស​ជាតិ​យើង​អោយ​ខ្លាំង ។

លោក​ជំទាវ​បណ្ឌិត ពេ​ជ ចន្ទ​មុន្នី បាន​បញ្ជាក់​បន្ថែម​ថា ព្រោះ​ប្រទេស​យើង​រីក​ចំ​ម្រើ​ន​ន​បាន​ដោយសារ​យើង មាន​ធនធានមនុស្ស​ដែល​ពូកែ ។

ជា​ចុង​ក្រោយ ស្ត្រី​ទី​១​របស់​កម្ពុជា បាន​បន្ត​ថា សូម​ជូនពរ​ដល់​ក្មួយ​ៗ​ទាំងអស់​ទទួល​បាន​ជោគជ័យ​ក្នុង​ការ​ប្រលង​នា​ពេល​ខាង​មុខ​នេះ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ