ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចិន​ប្រាប់​ត្រាំ​ថា​មិន​ទាន់​វា.យ​តៃវ៉ាន់​ទេ​បើ​គាត់​នៅ​កាន់​តំណែង

2 ថ្ងៃ មុន

ទី​ក្រុង​វ៉ាស៊ីនតោន៖ ច្បាស់​ការណ៍​ហើយ​លើក​នេះ​ ប្រធានា​ធិបតី​ចិន​ប្រាប់​លោក​ត្រាំ​ថា «​​ដរាប​ណា​ត្រាំ​នៅ​កាន់​អំណាច​ កង​ទ័ព​ចិន​មិន​ទាន់​វាយ​ប្រហារ​កោះតៃវ៉ាន់​ទេ​»។ ដូច្នេះ​ យ៉ាង​ហោច​ណាស់​​​ប្រជា​ជន​តៃវ៉ាន់​អាច​ស្ងប់​ចិត្ត​បាន​១​គ្រា​ដែរ​។ លោក​ត្រាំ​បង្ហើប​ឱ្យ​ដឹង​អំពី​ការ​ធានា​អះ​អាង​របស់​លោក​ស៊ីជីន​ពីង​ដូច​ខាង​លើ​នេះ​នៅ​ក្នុង​​​បទ​សម្ភាស​ជា​មួយ​ទូរ​ទស្សន៍​ហ្វក់ (Fox) មុន​ពេលមាន​កិច្ច​ជំនួប​កំពូល​ជា​មួយ​លោក​ពូទីន​នៅ​អាឡាស់​ស្កា​​។…

ទី​ក្រុង​វ៉ាស៊ីនតោន៖ ច្បាស់​ការណ៍​ហើយ​លើក​នេះ​ ប្រធានា​ធិបតី​ចិន​ប្រាប់​លោក​ត្រាំ​ថា «​​ដរាប​ណា​ត្រាំ​នៅ​កាន់​អំណាច​ កង​ទ័ព​ចិន​មិន​ទាន់​វាយ​ប្រហារ​កោះតៃវ៉ាន់​ទេ​»។ ដូច្នេះ​ យ៉ាង​ហោច​ណាស់​​​ប្រជា​ជន​តៃវ៉ាន់​អាច​ស្ងប់​ចិត្ត​បាន​១​គ្រា​ដែរ​។ លោក​ត្រាំ​បង្ហើប​ឱ្យ​ដឹង​អំពី​ការ​ធានា​អះ​អាង​របស់​លោក​ស៊ីជីន​ពីង​ដូច​ខាង​លើ​នេះ​នៅ​ក្នុង​​​បទ​សម្ភាស​ជា​មួយ​ទូរ​ទស្សន៍​ហ្វក់ (Fox) មុន​ពេលមាន​កិច្ច​ជំនួប​កំពូល​ជា​មួយ​លោក​ពូទីន​នៅ​អាឡាស់​ស្កា​​។

យោង​តាម​លោក​ត្រាំ លោក​ស៊ី​ជីន​ពីង​បាន​ប្រាប់​ផ្ទាល់​មាត់​ថា​លោក​នឹង​មិន​ទាន់​ចាត់​ការ​តៃវ៉ាន់​ទេ​នៅ​ពេល​លោក​ត្រាំ​នៅ​កា​ន់​តំណែង​​។ ជា​កិច្ច​ឆ្លើយ​តប​ លោក​ត្រាំ​ជម្រាប​ជូន​លោក​ស៊ី​ជីន​ពីង​វិញ​ថា​លោក​សូម​កោត​សរ​សើរ​ចំពោះ​គោល​ជំហរ​នេះ​។ ប៉ុន្តែ​លោក​ស៊ី​ថ្លែង​បន្ត​ទៀត​ថា​លោក​លោក​ខិត​ខំ​​ខាំ​មាត់​សង្កត់​ចិត្ត​ខ្លាំង​ណាស់​​​​ ប្រជា​ជន​ចិន​ក៏​ដូច​គ្នា​ដែរ​។

នៅ​ក្នុង​បទ​សម្ភាស​នោះ​ លោក​ត្រាំ​មិន​បាន​បញ្ជាក់​ថា​តើ​លោក​ស៊ី​ជីន​ពីង​បាន​ប្រាប់​គាត់​នៅ​ពេល​ណាទេ​។ គេ​នៅ​ចាំ​បាន​ថា​លោក​ទាំង​២​បាន​សន្ទនា​គ្នា​តាម​ទូរ​ស័ព្ទ​​កាល​ពី​ខែ​មិថុនា​ជា​លើក​ដំបូង​ចាប់​តាំង​ពី​លោក​ត្រាំ​ឡើង​កាន់​អំណាច​នៅ​អាណត្តិ​ទី​២​។ ​ការ​ទូរ​ស័ព្ទ​នៅ​ពេល​នោះ​ត្រូវ​ប្រទេស​ទាំង​២​ទទួល​ស្គាល់​ទាំង​សង​ខាង​។ ប៉ុន្តែ​លោក​ត្រាំ​អះ​អាង​ថា​លោក​ទាំង​២​ធ្លាប់​ទូរ​ស័ព្ទ​មុន​នោះ​កាល​ពី​ខែ​មេសា​។

ជា​និច្ច​កាល​ លោក​ត្រាំ​ចង់​បាន​មុខ​មាត់​ណាស់​ពាក់​ព័ន្ធ​នឹង​ការ​ចង់​ឃើញ​ពិភព​លោក​គ្មាន​សង្គ្រាម​។ លោក​នៅ​តែ​និយា​យ​ដោយ​មិន​ចេះ​នឿយ​ណាយ​ថា​បើ​សិន​លោក​កាន់​អំណាច​កាល​ពី​ជំនាន់​លោក​បៃដិន​ ប្រហែល​ជា​សង្គ្រាម​អ៊ុយ​ក្រែន​មិន​កើត​ឡើង​នោះ​ទេ​។ ​នៅ​ពេល​ជួប​គ្នា​កាល​ពីថ្ងៃ​សុក្រ លោក​ពូទីន​យល់​ស្រប​តាម​ពាក្យ​សម្ដី​របស់​លោក​ត្រាំ​​នៅត្រង់​ចំណុច​នេះ​។​​​

កាល​ពី​ខែ​ធ្នូ ឆ្នាំ​២០២៤ លោក​ស៊ីជីន​ពីង​ធ្លាប់​ប្រកាស​ថាយើង​មិន​អនុញ្ញាត​ឱ្យ​នរ​ណា​ម្នាក់​មក​រា​រាំង​ផែន​ការ​បង្រួប​បង្រួម​កោះ​តៃវ៉ាន់ និង​ប្រទេស​ចិន​ឱ្យ​ជា​ប្រទេស​តែ​មួយនោះ​ទេ​​។ លោក​ចាត់​ទុក​ថា​​ចិន​ដី​គោក និង​​តៃវ៉ាន់​ប្រៀប​បាន​​នឹង​មនុស្ស​នៅ​ក្នុង​គ្រួសារ​តែ​១​​ដែល​ពេល​ខ្លះ​គ្រាន់​តែ​ទាស់​ពាក្យ​សម្ដី​នឹង​គ្នា​បន្តិច​បន្តួច​ប៉ុណ្ណោះ​។ ដូច្នេះ​ថ្ងៃ​ណា​មួយ​គង់​តែ​ត្រូវ​គ្នា​វិញ​ជា​មិន​ខាន​។

​កាល​ពី​ខែ​មិថុនា ​រដ្ឋ​មន្ត្រី​កា​រពារ​ជាតិ​អាមេរិក​​​ប្រមើល​ឃើញ​ថា​បើ​​ចិន​ប្រើ​ប្រាស់​វិធី​បង្រួប​បង្រួម​ទឹក​ដី​ដោយ​កម្លាំង​យោធា​ ពេល​នោះ​វិនាស​កម្ម​នឹង​កើត​ឡើង​មិន​ត្រឹម​តែ​នៅ​ឥណ្ឌូ-​ប៉ាស៊ីហ្វិច​ទេ ប៉ុន្តែ​ឆាប​ឆេះ​ទូទាំង​ពិភព​លោក​ទាំង​មូល​។ លោក​យល់​​សង្គ្រាម​នេះ​អាច​នឹង​កើត​ឡើង​មែន​។ យើង​សង្ឃឹម​ថា​ព្រឹត្តិ​ការណ៍​នេះ​នឹង​​មិនកើត​ឡើង​ទៅ​ចុះ​។ ប៉ុន្តែ​យើង​ក៏​មិន​ត្រូវ​មើល​ស្រាល​បាន​ដែរ​ព្រោះ​វា​អាច​នឹង​កើត​ឡើង​មែន​។ ខាង​លើ​នេះ​ជា​ការ​ដក​ស្រង់​ប្រភព​ពី​ទស្សនាវដ្ដី​ញូស្វីក (Newsweek) និង​ប្រភព​ដទៃ​ទៀត​៕​​​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ