ឃាត់ខ្លួនពាក់ព័ន្ធករណីឆបោក (លួងលោមភ្ញៀវទេសចរឱ្យទិញឱសថរុក្ខជាតិ)
- សៀមរាប
ខេត្តសៀមរាប ៖ ដោយអនុវត្តតាមការដឹកនាំបញ្ជាដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និង ឯកឧត្តម…
ខេត្តសៀមរាប ៖ ដោយអនុវត្តតាមការដឹកនាំបញ្ជាដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និង ឯកឧត្តម…
ខេត្តសៀមរាប ៖ ដោយអនុវត្តតាមការដឹកនាំបញ្ជាដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និង ឯកឧត្តម ប្រាក់ សោភ័ណ អភិបាលនៃគណៈអភិបាលខេត្តសៀមរាប ដោយមានការសម្របសម្រួលនីតិវិធីដោយ ឯកឧត្តម មាស ចន្ទពិសិដ្ឋ ព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្ត នៅថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៥ វេលាម៉ោង ២០:៣០នាទី លោកឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប បានចាត់កម្លាំងការិយាល័យស៊ើបអង្កេតនិងអនុវត្តនីតិវិធី ចុះដល់ទីតាំងហាងឱសថធម្មជាតិថៃ ស្ថិតនៅក្នុងភូមិមណ្ឌល១ សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ខេត្តសៀមរាប និងបានធ្វើការឃាត់ខ្លួនក្រុមជនសង្ស័យចំនួន ០៤នាក់ រួមទាំងវត្ថុតាងមួយចំនួនបញ្ជូនមកធ្វើការសាកសួរនៅស្នងការដ្ឋាននគរបាលខេត្តសៀមរាប។
១-ឈ្មោះ ARIF MUHAMMAD ភេទប្រុស កើតថ្ងៃទី២០-០៣-១៩៩៣ ជនជាតិប៉ាគីស្ថាន កាន់លិខិតឆ្លងដែនលេខDQ១៩៨៧៧៧២។
២-ឈ្មោះ RAZA SALMAN ភេទប្រុស កើតថ្ងៃទី២១-០៥-១៩៨១ ជនជាតិប៉ាគីស្ថាន កាន់លិខិតឆ្លងដែនលេខGD៩៨៩៦៤៧៣។
៣-ឈ្មោះ KHAN IRFAN ភេទប្រុស កើតថ្ងៃទី៣០-០៨-១៩៩៩ ជនជាតិប៉ាគីស្ថាន កាន់លិខិតឆ្លងដែនលេខPN៤១៤៦៦៤២។
៤-ឈ្មោះ ABBAS SIKANDAR ALI ភេទប្រុស កើតថ្ងៃទី២១-០៣-២០០០ ជនជាតិប៉ាគីស្ថាន កាន់លិខិតឆ្លងដែនលេខPC១០១១៦៥២។ ក្រុមជនសង្ស័យទាំង ០៤នាក់ខាងលើ បច្ចុប្បន្នស្នាក់នៅសណ្ឋាគារ Angkor Hotel Indian and Restaurant ដែលស្ថិតនៅក្នុងភូមិស្ទឹងថ្មី សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ខេត្តសៀមរាប។
នៅចំពោះមុខសមត្ថកិច្ចក្រុមជនសង្ស័យខាងលើបានឆ្លើយសារភាពថា៖ កន្លងមកបក្សពួកខ្លួនតែងតែធ្វើសកម្មភាពទំនាក់ទំនងលួងលោមភ្ញៀវទេសចរបរទេស ដែលធ្វើដំណើរដោយថ្មើរជើងដែលមានរាងធាត់ មានក្បាលពោះ ឬក្បាលទំពែក ឱ្យចូលទៅទិញផលិតផលឱសថរុក្ខជាតិនៅហាងរបស់ខ្លួន ដោយអះអាងថា ពួកគេមកពីទីក្រុងឌូបៃ ពួកគេមានឱសថរុក្ខជាតិដែលមានប្រសិទ្ធភាពខ្ពស់ អាចជួយឱ្យស្រកទម្ងន់ ស្រកក្បាលពោះ ឬអាចជួយឱ្យដុះសក់វិញបាន ហើយតម្រូវឱ្យភ្ញៀវបង់ប្រាក់ឱ្យពួកគេចំនួនចន្លោះពី ៦០ដុល្លារ-៤៥០ដុល្លារ នៅចំណុចតាមបណ្តោយផ្លូវស៊ីវត្ថា ចាប់ពីស្តុបឡាប៉េ រហូតដល់ផ្សារត្រីកោណ ក្នុងតំបន់ផាប់ស្ទ្រីត។
ដែលតាមការពិតឱសថរុក្ខជាតិទាំងអស់នេះ ជារុក្ខជាតិធម្មតា ដែលពួកគេបានទិញពីផ្សារនៅក្នុងក្រុងសៀមរាប មិនមែនជាឱសថរុក្ខជាតិពិតប្រាកដដូចដែលពួកគេបានបង្ហាញនិងរៀបរាប់ប្រាប់ភ្ញៀវនោះឡើយ។ បច្ចុប្បន្ន ក្រុមជនសង្ស័យទាំង០៤នាក់ខាងលើព្រមទាំងវត្ថុតាង ត្រូវបានកម្លាំងការិយាល័យជំនាញកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តសៀមរាប៕
ចែករំលែកព័តមាននេះ