ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្តេច​តេ​ជោ​៖ ​ឆ្ងល់​រឿង​ផ្ទុះ​រឿង​ហូប​ផ្លែ​ស្ពឺ

1 ម៉ោង មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​ ៖ ​សម្ដេច​តេ​ជោ​ ហ៊ុន ​សែន ​ប្រធាន​ព្រឹទ្ធសភា​កម្ពុជា​ និង​ជា​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា ​បាន​សម្ដែង​ការងឿង​ឆ្ងល់​អំពី​រឿង​ហូប​ផ្លែ​ស្ពឺ​ ដោយ​មួយ​រយៈពេល​ប៉ុន្មាន​ថ្ងៃ​មកនេះ​ មាន​ល្បី​នៅ​បណ្ដាញ​សង្គម​យ៉ាងច្រើន​…

រាជធានី​ភ្នំពេញ​ ៖ ​សម្ដេច​តេ​ជោ​ ហ៊ុន ​សែន ​ប្រធាន​ព្រឹទ្ធសភា​កម្ពុជា​ និង​ជា​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា ​បាន​សម្ដែង​ការងឿង​ឆ្ងល់​អំពី​រឿង​ហូប​ផ្លែ​ស្ពឺ​ ដោយ​មួយ​រយៈពេល​ប៉ុន្មាន​ថ្ងៃ​មកនេះ​ មាន​ល្បី​នៅ​បណ្ដាញ​សង្គម​យ៉ាងច្រើន​ ។

សម្ដេច​តេ​ជោ​បាន​សរសេរ​លើ​បណ្ដាញ​សង្គម​ នៅ​ថ្ងៃ​ទី​១៤ សីហា ឆ្នាំ​២០២៥ ​យ៉ាង​ដូច្នេះ​ថា​៖ ប៉ុន្មាន​ឆ្នាំ​មុន ​ផ្ទុះ​រឿង​ផ្លែ​ពោត​ជា​អាវុធប្រល័យ​លោក ​។ ប៉ុន្មាន​ថ្ងៃនេះ​ ផ្ទុះ​រឿង​ផ្លែ​ស្ពឺ ខ្ញុំ​ចេះ​តែ​ឆ្ងល់​ថា ​មានរឿង​អី​ទៀត​ហើយ? លុះដល់​ស្រាវជ្រាវ​ទៅ​ទើប​ដឹង​ថា ​វា​ជា​រឿង​របស់​នាយក​រដ្ឋមន្ត្រី​បច្ចុប្បន្ន​ ជាមួយ​ស្ត្រី​មួយ​កាលពី​ក្មេង​ដែល​ផ្អែក​សំខាន់​​លើ​សៀវភៅ​​ដែល​សរសេរ​ដោយ​លោក​ឆាយ សុផល់ ​។

ជាមួយ​គ្នា​នេះដែរ ​សម្ដេច​តេ​ជោ​ក៏​បាន​រៀបរាប់​ពី​រឿង​អតីតកាល​របស់​សម្តេច​ថា​ ៖ វា​ជា​រឿង​ចាប់ផ្តើម​ពី​ការ​មិន​ចូល​ចិត្ត​ដូចគ្នា​ រវាង​ខ្ញុំ​និង​ភរិយា​នៅ​ពេល​ដែល​មិន​ទាន់​ស្គាល់គ្នា​។​ ឯ​កូន​របស់ខ្ញុំ​ចាប់ផ្តើមពី​ផ្លែ​ស្ពឺ​ ឬ​(​ហូប​ស្ពឺ​អត់​)​ ។ ខ្ញុំ​ស្រាវជ្រាវ​រឿង​នេះ​ពី​​ក្រុម​គ្រួសារ ដែល​ប្អូន​ៗ​ពិសេស​ស្រី​ពៅ​បង្អាប់​បងថ្លៃ​។​ (​ហូប​ស្ពឺ​អត់​) ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ