ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នកវិភាគ​នយោបាយច្បាប់ និងសង្គម​៖​ មេ​ភូមិភាគ​២​ថៃ​ជា​ឧ.ក្រិ.ដ្ឋជន​សង្គ្រាម​ប្រចាំ​តំបន់​អា ស៊ា​ន​ឆ្នាំ​២០២៥

15 ម៉ោង មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ​៖ ​ពេញ​មួយ​រយៈកាល​៥​ថ្ងៃ​នៃ​ការ​ប្រយុទ្ធ​គ្នា​រវាង​កម្ពុជា និង​ថៃ ពោល​គឺ​ចាប់ពី​ថ្ងៃទី​២៤ ខែកក្កដា ឆ្នាំ​២០២៥ រហូត​ដល់​ថ្ងៃ​កិច្ចព្រមព្រៀង​បទ​ឈប់​បាញ់​ថ្ងៃ​ទី​២៨ ខែកក្កដា ឆ្នាំ​២០២៥…

រាជធានី​ភ្នំពេញ ​៖ ​ពេញ​មួយ​រយៈកាល​៥​ថ្ងៃ​នៃ​ការ​ប្រយុទ្ធ​គ្នា​រវាង​កម្ពុជា និង​ថៃ ពោល​គឺ​ចាប់ពី​ថ្ងៃទី​២៤ ខែកក្កដា ឆ្នាំ​២០២៥ រហូត​ដល់​ថ្ងៃ​កិច្ចព្រមព្រៀង​បទ​ឈប់​បាញ់​ថ្ងៃ​ទី​២៨ ខែកក្កដា ឆ្នាំ​២០២៥ មាន​ភស្តុ​តាង​ជា​ច្រើន​ចង្អុលបង្ហាញ​ថា លោក​បូ​ស៊ិ​ន ផាត​ឃ្លាំង “Boosin Padklang មេបញ្ជាការ​យោធភូមិ​ភាគ២​ថៃ គឺជា​ឧក្រិដ្ឋជន​សង្គ្រាម​ប្រចាំ​តំបន់​អាស៊ាន​ឆ្នាំ​២០២៥​ ។ នេះ​បើ​តាម​ការ​វិភាគ​របស់​លោក បណ្ឌិត ជិន ចេស្តា​ អ្នកវិភាគ​នយោបាយច្បាប់ និងសង្គម​ ។

លោក​បណ្ឌិត​បាន​លើក​ឡើង​ថា​ មេបញ្ជាការ​យោធភូមិ​ភាគ​២​ថៃ​រូប​នេះ​ បាន​ប្រែក្លាយ​ជម្លោះព្រំ ដែន​ដែល​ជា​រឿង​បច្ចេកទេស​សុទ្ធសាធ ទៅ​ជា​ជម្លោះ​ប្រដាប់​អាវុធ ក្នុង​គោលបំណង​លេប​ត្របាក់​ទឹកដី​កម្ពុជា ដោយ​មិន​ញញើត​ច្បាប់​អន្តរជាតិ និង​ការ​ថ្កោលទោស​ពី​សហគមន៍​អន្តរជាតិ​។

ប្រតិបត្តិការ​យោធា​មក​លើ​ទា​ហាន​ឈរជើង​ស្របច្បាប់​កម្ពុជា​នៅ​តំបន់​ប្រាសាទ​តា​មាន់ ប្រាសាទ​តា​ក្របី ក្រោម​បញ្ជា​លោក Boosin Padklang មេបញ្ជាការ​យោធភូមិ​ភាគ​២​ថៃ គឺជា​ការ វាយប្រហារ ក្នុង​គោល​ឈ្លានពាន​ទឹកដី​កម្ពុជា​គិត​ទុកជា​មុន ពីព្រោះ​លោក​មេបញ្ជាការ យោធភូមិ​ភាគ​២​រូប​នេះ​បាន​ប្រកាស​ក្តែ​ង​ៗ​មុន​ផ្ទុះអាវុធ​ថា ការ​វាយប្រហារ​លើ កម្ពុជា​ចំណាយ ពេល​ត្រឹមតែ​រយៈពេល​៣​ថ្ងៃ​ប៉ុណ្ណោះ អ្វី​ៗ​នឹង​ត្រូវ​បញ្ចប់​ជា​ស្ថាពរ ​។ នៅ​ទីបំផុត​នៅ​ថ្ងៃ​ទី​២៤ ខែកក្កដា ឆ្នាំ​២០២៥ ទា​ហានថៃ​បាន​បើក​ការ​វាយប្រហារ​មក​លើ​ទា​ហានកម្ពុជា ទីតាំង​ប្រាសាទ​តា​មាន់ និង​តំបន់​ផ្សេង​ៗ​ទៀត​យ៉ាង​កម្រោល ដោយ​មិន​ញញើត​ច្បាប់​អន្តរជាតិ​ ។

លោក​បណ្ឌិត​បាន​លើក​ឡើង​ថា ​នៅ​ក្នុង​ពេញ​មួយ​ប្រតិបត្តិការ​យោធា​ខុសច្បាប់​របស់​ខ្លួន​ចំនួន​៥​យប់​៦​ថ្ងៃ ក្រោម​បញ្ជាការ​ផ្ទាល់​ពី​លោក Boosin Padklang ទា​ហាន​ថៃ​មិ​ន​ស្ទាក់ស្ទើរ​ក្នុង​ការ​ប្រើ ប្រាស់​យន្តហោះ F-16 បំពាក់​ដោយ​មី​ស៊ី​ល​រយៈ​ឆ្ងាយ​គ្រាប់បែក​ចង្កោម និង​ផ្សែង​ពុល ធ្វើការ​វាយប្រហារ​មក​ទា​ហានកម្ពុជា ទីតាំង​ជន​ស៊ី​វិល ភូមិឋាន​ពលរដ្ឋ​ស្លូតត្រង់ សាលារៀន និង​ទីតាំង​សាសនា វត្ត​អា​រ៉ា​ម ដែល​ធ្វើ​ឱ្យ​ពលរដ្ឋ លោក​ស​ង្ឃ និង​ទាហាន ត្រូវ​បាត់បង់​ជីវិត ទន្ទឹម​នឹង​នោះ​ពលរដ្ឋ​កម្ពុជា​ជា​ច្រើន​ម៉ឺ​ន​នាក់​បាន​ធ្វើការ​ជម្លៀស​ចេញពីផ្ទះ​សម្បែង​យ៉ាង​ប្រញាប់ប្រញាល់​ជាទី​បំផុត​។

ក្រោយ​ថ្ងៃ​ទី​២៨ ខែកក្កដា ឆ្នាំ​២០២៥ បន្ទាប់​ពី​មាន​បទ​ឈប់​បាញ់​មួយ​ចូល​ជា​ធរមាន ទា​ហានថៃ​មួយ​ក្រុម​បាន​ចាប់ខ្លួន​ទា​ហាន​កម្ពុជា​ចំនួន​២០​នាក់ ដែល​គ្មាន​អាវុធ​ក្នុង​ដៃ ហើយ​កំពុង​អនុវត្ត​បទ​ឈប់​បាញ់​ទៅ​ហើយ​នោះ​ ។ ទន្ទឹម​នឹង​នោះ ​ក្រោម​បញ្ជា​ពី​មេបញ្ជាការ​យោធភូមិ​ភាគ​២​របស់​ខ្លួន ទា​ហ៊ាន​ថៃ​បាន​បន្ត​រំលោភ​ប​ទ​ឈប់​បាញ់​តាម​រយៈ​ការ​រាយ​បន្លា​លួស​នៅ​លើ​ទឹកដី​កម្ពុជា និង​តំបន់​កំពុង​មាន​ជ​ម្លោះ​ផ្សេង​ទៀ​ត រួម​ទាំង​ប្រើប្រាស់​ជំ​ពាម​កៅស៊ូ​វាយប្រហារ​មក​លើ​ទ័ព​កម្ពុជា ដើម្បី​រុលចូល​ដែន​អធិបតេយ្យ​កម្ពុជា ដោយ​មិន​ញញើត​អនុព័ន្ធយោធា និង​អ្នក​សង្កេតការណ៍​អន្តរជាតិ​នោះ​ទេ​។

លោក​បណ្ឌិត​បាន​លើក​ឡើង​ទៀត​ថា ​ដោយ​មិន​ឆ្អែតឆ្អន់​និង​ការ​វាយប្រហារ​មក​លើ​កម្ពុជា នៅ​ថ្ងៃ​ទី​១១ ខែសីហា ឆ្នាំ​២០២៥ ពាក្យ​សំដី​ឈ្ងៀម​ដូច​គ្រាប់កាំភ្លើង​របស់ លោក Boosin Padklang មេបញ្ជា​ការ​យោធភូមិ​ភាគ​២​ថៃ​បាន​លាន់លឺ​ពេញ​មួយ​ពិភពលោក ស្តី​ពី​គម្រោង វាយប្រហារ​ដណ្តើម​យក​ទីតាំង​ប្រាសាទ​តា​ក្របី តា​មាន់ ដែល​ស្ថិត​នៅ​ដែន​អធិបតេយ្យ​ក ម្ពុ​ជា​ឱ្យ​ខាន​តែ​បាន មុន​នឹង​លោក​ត្រូវ​ចូល​និវត្តន៍​នៅ​ពេល​ប្រមាណ​៥០​ថ្ងៃ​ខាង​មុខ​។ ទ​ង្វើ​នេះ​ បង្ហាញ​យ៉ាង​ច្បាស់​ថា ថៃ​ពិតជា​មាន​
ម​ហិ​ច្ច​តា​ផ្សេង​ថ្មី​បន្ថែម​ទៀត លើ​ការ​រំលោភ ដែន​អធិបតេយ្យ​កម្ពុជា បំពាន​ច្បាប់​អន្តរជាតិ និង​បទ​ឈប់​បាញ់​យ៉ាង​ច្បាស់​ក្រឡែត​។

ជាមួយ​គ្នា​នោះ​ដែរ ​លោក​បណ្ឌិត​ក៏​បាន​លើក​ឡើង​ថា​ ផែនការ​យ៉ាង​កម្រោល​របស់​លោក Boosin Padklang មេបញ្ជាការ​យោធភូមិ​ភាគ​២​ថៃ បាន​បង្ហាញ​សហគមន៍​អន្តរជាតិ អាស៊ាន សហរដ្ឋ​អាមេ​រិក និង​ចិន​យ៉ាង​ច្បាស់​ថា ជា​ទ​ង្វើ​​រំលោភ​លើ​ច្បាប់​អន្តរជាតិ ធម្មនុញ្ញ​អង្គការសហប្រជាជាតិ ធម្ម​នុញ្ញ​អាស៊ាន សន្ធិសញ្ញា​ក្រុង​ហ្សឺ​ណែវ លក្ខន្តិកៈ​ទីក្រុង​រ៉ូ​ម​នៃ​តុលាការ​ឧក្រិដ្ឋកម្ម​អន្តរជាតិ អនុ​សញ្ញា​ទីក្រុង​ឡា​អេ ឆ្នាំ​១៩៥៤ អនុសញ្ញា​អង្គការ​យូ​ណេ​ស្កូ អនុសញ្ញា​អន្តរជាតិ​ស្តី​ពី ការ​លុប​បំបាត់​រាល់​ទម្រង់​នៃ​ការ​រើសអើង​ពូជសាសន៍ (ICERD) និង​ការ​ប្រកាស​ជា​សក​ល​ស្តី​ពី​សិទ្ធិ​មនុស្ស​ ។

ភស្តុ​ង​តាង​ទាំងនេះ​ បាន​ចង្អុលបង្ហាញ​យ៉ាង​ច្បាស់​ថា មេបញ្ជាការ​យោធ​ភូមិភាគ​២​ថៃ​រូប​នេះ​ គឺជា​ឧក្រិដ្ឋជន​សង្គ្រាម​ប្រចាំ​តំបន់​អាស៊ាន​ឆ្នាំ​២០២៥ ដែល​យុត្តាធិការ​ជាតិ និង​អន្តរជាតិ ពោល​គឺ​តុលា​ការ​ក្នុងស្រុក​ថៃ និង​កម្ពុជា រួម​ទាំង​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ អាច​បើក​ការ​ស៊ើបអង្កេត​លើ​មេ​បញ្ជា​យោធភូមិ​ភាគ​២​ថៃ​រូប​នេះ ដើម្បី​យក​មក​ទទួលខុស​ត្រូវ​តាម​ផ្លូវច្បាប់​អោយ​ខាន​តែ​បាន​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ