ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អនុរដ្ឋលេខាធិការ​ក្រសួងកសិកម្ម​ដឹកនាំ​ជំនាញ​បង្ក្រាប​បទល្មើស​នេសាទ​ក្នុង​រដូវ​បិទ

18 ម៉ោង មុន
  • កំពង់ចាម

ខេត្តកំពង់ចាម​: ក្រោម​ការ​យកចិត្តទុកដាក់​ពី​សំណាក់​អនុរដ្ឋលេខាធិការ​ក្រសួងកសិកម្ម​រុក្ខា​ប្រមាញ់​និង​នេសាទ​បាន​ចុះ​។​ដឹកនាំ​មន្ត្រី​ជំនាញ​ជលផល​ព្រមទាំង​អាជ្ញាធរ​មូលដ្ឋាន​បង្ក្រាប​បទល្មើស​នេសាទ​ដោយ​ធ្វើ​ឡើង​នៅ​ព្រឹកថ្ងៃ​ទី​១២ ខែសីហា ឆ្នាំ​២០២៥ ស្ថិត​ក្នុងភូមិ​សាស្ត្រ​ស្រុក​ជើងព្រៃ ដែល​ទឹកទន្លេ​ហូរ​មក​ចូល​តាម​ព្រែក​លិច​បឹង​មើលទៅ​ល្ហរ​ល្ហាច ជាមួយ​នោះ​ក៏​មាន​ក្រុម​ជនខិលខូច​បាន​ប្រើប្រាស់​ឧបករណ៍​នេសាទ​ខុសច្បាប់​ដើម្បី​ចាប់​យក​ត្រី​តូច​ធំ​ដោយ​មិន​ខ្លាច​រអែង​។ លោក​លី ស្រ៊ី នាយ​ខណ្ឌ​រដ្ឋបាល​ជលផល​ស្ដីទី​បាន​ប្រាប់​ឲ្យ​ដឹង​ថា​:​ក្រោម​ការ​យកចិត្តទុកដាក់​ពី​សំណាក់ឯកឧត្តម…

ខេត្តកំពង់ចាម​: ក្រោម​ការ​យកចិត្តទុកដាក់​ពី​សំណាក់​អនុរដ្ឋលេខាធិការ​ក្រសួងកសិកម្ម​រុក្ខា​ប្រមាញ់​និង​នេសាទ​បាន​ចុះ​។​ដឹកនាំ​មន្ត្រី​ជំនាញ​ជលផល​ព្រមទាំង​អាជ្ញាធរ​មូលដ្ឋាន​បង្ក្រាប​បទល្មើស​នេសាទ​ដោយ​ធ្វើ​ឡើង​នៅ​ព្រឹកថ្ងៃ​ទី​១២ ខែសីហា ឆ្នាំ​២០២៥ ស្ថិត​ក្នុងភូមិ​សាស្ត្រ​ស្រុក​ជើងព្រៃ ដែល​ទឹកទន្លេ​ហូរ​មក​ចូល​តាម​ព្រែក​លិច​បឹង​មើលទៅ​ល្ហរ​ល្ហាច ជាមួយ​នោះ​ក៏​មាន​ក្រុម​ជនខិលខូច​បាន​ប្រើប្រាស់​ឧបករណ៍​នេសាទ​ខុសច្បាប់​ដើម្បី​ចាប់​យក​ត្រី​តូច​ធំ​ដោយ​មិន​ខ្លាច​រអែង​។

លោក​លី ស្រ៊ី នាយ​ខណ្ឌ​រដ្ឋបាល​ជលផល​ស្ដីទី​បាន​ប្រាប់​ឲ្យ​ដឹង​ថា​:​ក្រោម​ការ​យកចិត្តទុកដាក់​ពី​សំណាក់ឯកឧត្តម ទឹម បូ​រក្ស អនុរដ្ឋលេខាធិការ​ក្រសួងកសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ បាន​ដឹកនាំ​កម្លាំង​អធិការដ្ឋាន​រដ្ឋបាល​ជលផល​មេគង្គ ខណ្ឌ​រដ្ឋបាល​បាល​ជលផល​កំពង់ចាម សហការ​ជាមួយ​អាជ្ញាធរ​ស្រុក​ជើងព្រៃ កម្លាំង​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​សូ​ទិព្វ និង​ព្រៃ​ចារ ដោយ​មានការ​សម្របសម្រួល​ពី​ឯកឧត្តម ព្រះរាជអាជ្ញា​នៃ​អយ្យការ​អម​សាលាដំបូង​ខេត្តកំពង់ចាម បាន​ចុះ​បង្ក្រាប​បទ​ល្មេ​ី​ស​ជលផល រុះរើ​និង​បំផ្លាញ​ចោល​ឧបករណ៍​ខុសច្បាប់ដែល​ក្រុម​ជនខិលខូច​បាន​លួច​ដាក់​នៅ​ក្នុង​រដូវ​បិទ​នេសាទ​។

នាយ​ខណ្ឌ​រដ្ឋបាល​ជលផល​រូប​នេះ​បន្ត​ឲ្យ​ដឹង​ទៀត​ថា ដោយសារ​តែ​កម្លាំង​នៅ​មូលដ្ឋាន​បាន​រាយការណ៍​មក​ស្ថាប័ន​ជំនាញ​គឺ​មាន​គេ​ដាក់​ឧបករណ៍​នេសាទ​ដែល​ខុសច្បាប់​ក្នុងភូមិ​សាស្ត្រ​ស្រុក​ជើងព្រៃ ដោយ​ទទួល​បាន​ព័ត៌មាន​នេះ​ភ្លាម លោក​ប្រធាន​មន្ទីរ​កសិកម្ម​ខេត្ត​បាន​រាយការណ៍​បន្ត​ទៅ​ថ្នាក់លើ​ដើម្បី​មាន​វិធានការ​ចុះ​បង្ក្រាប​ជា​លទ្ធផលបាន​ចំនួន ០២​ករណី​រួម​មាន​៖

+​ករណី​ទី​១
-​ឧក​រណ៍​លូ​ស្បៃ​មុង​ចំនួន ៦​មាត់
   -​របាំង​ស្បៃ​មុង​ប្រវែង ១៨០​ម៉ែត្រ
   -​បង្គោល​ចម្រឹង​ចំនួន ៩០​ដើម
   -​ចាក់​លែង​កូន​ត្រី​ចម្រុះ​ទម្ងន់ ០៥​គីឡូក្រាម
នៅ​ចំណុច​បឹង​ជ្រោយ ឃុំ​សូ​ទិព្វ ស្រុក​ជើងព្រៃ ខេត្តកំពង់ចាម​។

+​ករណី​ទី​២
   -​ឧក​រណ៍​លូ​ស្បៃ​មុង​ចំនួន ១៤​មាត់
   -​របាំង​ស្បៃ​មុង​ប្រវែង ៤២០​ម៉ែត្រ
   -​បង្គោល​ចម្រឹង​ចំនួន ២១០​ដើម
   -​ចាក់​លែង​កូន​ត្រី​ចម្រុះ​ទម្ងន់ ០៩​គីឡូក្រាម
នៅ​ចំណុច​ទំនប់​តំបន់ ឃុំ​ព្រៃ​ចារ ស្រុក​ជើងព្រៃ ខេត្តកំពង់ចាម ជាមួយ​នោះ​ស្ថាប័ន​ជំនាញ​ជលផល​រួម​ហ្នឹង​អាជ្ញាធរ​មូលដ្ឋាន​បន្ត​ខិតខំ​បង្ក្រាប​បទល្មើស​នេះ​បន្ត​ទៀត ក្នុង​នោះ​ឯកឧត្តម​អនុរដ្ឋលេខាធិការ​ក្រសួងកសិកម្ម​តែងតែ​អញ្ជើញ​ដឹកនាំ​កម្លាំង​ចុះ​បង្ក្រាប​ផ្ទាល់​តែ​ម្ដង​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ