ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជលផល​សហការ​ជាមួយ​អាជ្ញាធរ​មូលដ្ឋាន​បង្ក្រាប​ប​ទ​ល្មើស​នេសាទ

4 ម៉ោង មុន
  • កំពង់ចាម

ខេត្តកំពង់ចាម ៖ ក្នុង​រដូវ​បិទ​នេសាទ​នេះ កម្លាំង​ខណ្ឌ​រដ្ឋបាល​ជលផល​កំពង់ចាម សហការ​ជាមួយ​អាជ្ញាធរ​មូលដ្ឋាន បាន​ចុះ​បង្ក្រាប​បទល្មើស​នេសាទ​នៅ​តាម​តំបន់​ផ្សេង​ៗ​នៅ​ជាប់​ដង​ទន្លេ សំខាន់​ការ​ដាក់​របាំង​ស្បៃ​មុង​ចាប់​យក​ត្រី​តូច​ធំ ។ ជាមួយ​នេះ មន្ត្រី​ជលផល​បាន​ធ្វើការ​ព្រមាន​អ្នក​ដែល​ប្រព្រឹត្ត​បទល្មើស​ដដែល​ៗ…

ខេត្តកំពង់ចាម ៖ ក្នុង​រដូវ​បិទ​នេសាទ​នេះ កម្លាំង​ខណ្ឌ​រដ្ឋបាល​ជលផល​កំពង់ចាម សហការ​ជាមួយ​អាជ្ញាធរ​មូលដ្ឋាន បាន​ចុះ​បង្ក្រាប​បទល្មើស​នេសាទ​នៅ​តាម​តំបន់​ផ្សេង​ៗ​នៅ​ជាប់​ដង​ទន្លេ សំខាន់​ការ​ដាក់​របាំង​ស្បៃ​មុង​ចាប់​យក​ត្រី​តូច​ធំ ។ ជាមួយ​នេះ មន្ត្រី​ជលផល​បាន​ធ្វើការ​ព្រមាន​អ្នក​ដែល​ប្រព្រឹត្ត​បទល្មើស​ដដែល​ៗ អាច​ប្រឈម​នឹង​ផ្លូវច្បាប់​ចាប់​បញ្ជូន​ទៅ​តុលាការ ។

តាម​មន្ត្រី​ខណ្ឌ​រដ្ឋបាល​ជលផល បាន​ឲ្យ​ដឹង​ថា ក្រោម​ការ​ណែនាំ​របស់​ឯកឧត្តម​អភិបាលខេត្ត​ក៏​ដូច​ជា​ប្រធាន​មន្ទីរ​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ​ខេត្ត នៅ​ព្រឹក​ថ្ងៃ​ទី​១១ ខែសីហា ឆ្នាំ​២០២៥ កម្លាំង​ខណ្ឌ​រដ្ឋបាល​ជលផល​កំពង់ចាម សហការ​ជាមួយ​អាជ្ញាធរ​ស្រុក​ព្រៃឈរ អាជ្ញាធរ​ស្រុក​កងមាស កម្លាំង​ផ្នែក​សឹក​រង​ព្រៃឈរ និង​កម្លាំង​សហគមន៍​នេសាទ​សាមគ្គី​ឃុំ​មៀន ដោយ​មានការ​សម្រប
សម្រួល​ពី​ឯកឧត្តម​ព្រះរាជអាជ្ញា នៃ​អយ្យការ​អម​សាលាដំបូង​ខេត្ត បាន​ចុះ​បង្ក្រាប​បទល្មើស​ជលផល ដោយ​រុះរើ​និង​បំផ្លាញ​ចោល​ឧបករណ៍​នេសាទ​ល្មើសច្បាប់​នៅ​នឹង​កន្លែង​តែ​ម្ដង ។

ប្រភព​ដដែល​បន្ត​ថា ចំពោះ​បទល្មើស​ដែល​បង្ក្រាប​បាន​មាន ៖
ករណី​ទី​១-​ឧក​រណ៍​លូ​ស្បៃ​មុង​ចំនួន​២​មាត់ របាំង​ស្បៃ​មុង​ប្រវែង​៩០​ម៉ែត្រ បង្គោល​ចម្រឹង​ចំនួន ៤៥​ដើម ចាក់​លែង​កូន​ត្រី​ចម្រុះ​ជា​ច្រើន​គីឡូក្រាម នៅ​ចំណុច​គ្រប​បាយ ឃុំ​មៀន ស្រុក​ព្រៃឈរ ។


ករណី​ទី​២-​ឧក​រណ៍​លូ​ស្បៃ​មុង​ចំនួន​៧​មាត់​របាំង​ស្បៃ​មុង​ប្រវែង ២១៥​ម៉ែត្រ បង្គោល​ចម្រឹង​ចំនួន ១១០​ដើម ចាក់​លែង​កូន​ត្រី​ចម្រុះ​ជា​ច្រើន​គីឡូក្រាម នៅ​បឹង​ក្បាលក្រពើ ឃុំ​ព្រែកក្របៅ ស្រុក​កងមាស ។

សម្រាប់​ទិស​ដៅ​បន្ត គឺ​ត្រួតពិនិត្យ​និង​បង្ក្រាប​បទល្មើស​នៅ​តាម​ទន្លេ បឹង ព្រែក តាម​បណ្តា​ស្រុក
ក្នុង​ខេត្តកំពង់ចាម និង​ផ្សព្វផ្សាយ​ដល់​ប្រជា​នេសាទ ឲ្យ​បញ្ឈប់​ការ​នេសាទ​ដោយ​ប្រើប្រាស់​ឧបករណ៍​ល្មើសច្បាប់ ឱ្យ​មានការ​យល់​ដឹង​កាន់តែ​ទូលំទូលាយ ដើម្បី​រួមចំណែក​អភិរក្ស​និង​ថែរក្សា​ធនធានធម្មជាតិ​ឲ្យ​សម្បូរ​សម្រាប់​ទ្រទ្រង់​ជីវភាព​ប្រជាពលរដ្ឋ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ