ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​​លោកត្រាំពន្យារពេល៩០ថ្ងៃទៀតបទឈប់បា.ញ់ពា​ណិជ្ជ​កម្មជា​មួយ​ចិន

6 ម៉ោង មុន

អា​មេ​រិ​ក​-​ចិន ៖ បន្ទាប់​ពី​ការ​ចរចា​ជា​ច្រើន​លើក ប្រធានាធិបតី​អា​មេ​រិ​ក​លោក​ដូ​ណា​ល់​ត្រាំ បាន​ចុះហត្ថលេខា​កាលពី​យប់​ថ្ងៃ​ទី​១១​សីហា លើ​ក្រិ​ត្យ​មួយ​ដែល​ពន្យារពេល​៩០​ថ្ងៃ​ទៀត បទ​ឈប់​បាញ់​ក្នុង​សង្គ្រាម​ពាណិជ្ជកម្ម​ជាមួយ​ចិន រហូត​ដល់​ថ្ងៃ​ទី​១០ ​វិច្ឆិកា​ ឆ្នាំ​២០២៥​…

អា​មេ​រិ​ក​-​ចិន ៖ បន្ទាប់​ពី​ការ​ចរចា​ជា​ច្រើន​លើក ប្រធានាធិបតី​អា​មេ​រិ​ក​លោក​ដូ​ណា​ល់​ត្រាំ បាន​ចុះហត្ថលេខា​កាលពី​យប់​ថ្ងៃ​ទី​១១​សីហា លើ​ក្រិ​ត្យ​មួយ​ដែល​ពន្យារពេល​៩០​ថ្ងៃ​ទៀត បទ​ឈប់​បាញ់​ក្នុង​សង្គ្រាម​ពាណិជ្ជកម្ម​ជាមួយ​ចិន រហូត​ដល់​ថ្ងៃ​ទី​១០ ​វិច្ឆិកា​ ឆ្នាំ​២០២៥​ ។ ប្រធានាធិបតី​អា​មេ​រិ​ក​ឲ្យ​ដឹង​ម្យ៉ាងទៀត​ថា មាស​នឹង​នៅ​តែ​រួច​ពន្ធ​ថ្មី​ៗ​ដែល​លោក​កម្រិត​។

ការ​សម្រេច​នោះ​របស់​លោក​ត្រាំ​ធ្វើ​ឡើង ​ខណៈ​សល់​តែ​ប៉ុន្មាន​ម៉ោង​ទៀត​ដល់​ពេល​ផុតកំណត់​បទ​ឈប់​បាញ់​ក្នុង​សង្គ្រាម​ពាណិជ្ជកម្ម​៩០​ថ្ងៃ​លើក​ទី​មួយ រវាង​មហា​យក្ស​សេដ្ឋកិច្ច​ពិភពលោក​ទាំង​
២​។

តាម​បណ្ដាញ​សង្គម​TRUTH SOCIAL​របស់​លោក​ប្រធានាធិបតី​អា​មេ​រិ​ក​សរសេរ​ថា ប្រមុខរដ្ឋ​បាន​ចុះហត្ថលេខា​លើ​ក្រិ​ត្យ​មួយ ដែល​ផ្ដល់​សុពលភាព​ជា​ផ្លូវការ លើ​ការ​ពន្យារពេល​បទ​ឈប់​បាញ់​នោះ ដោយ​រាល់​សមាសភាព​នៃ​កិច្ចព្រមព្រៀង​នៅ​ដដែល​ដូច​មុន​។

លោក​បន្ត​ថា ​ចិន​បន្ត​ចាត់​បណ្ដា​វិ​ធាន​ការ​សំខាន់​ៗ ​ដើម្បី​ឆ្លើយ​តប​ចំពោះ​ការ​ព្រួយបារម្ភ​នានា​របស់​អា​មេ​រិ​ក​ខាង​សន្តិសុខ​សេដ្ឋកិច្ច​និង​សន្តិសុខ​ជាតិ​។ លោក​ប្ដេជ្ញា​ថា ​វា​ចាំបាច់​និង​សម​ស្រប​ដែល​ត្រូវ​រក្សា​បទ​ឈប់​បាញ់​នោះ​រហូត​ដល់​ថ្ងៃ​ទី​១០​វិច្ឆិកា​ឆ្នាំ​២០២៥​ ។

បន្ទាប់​ពី​នេះ​បន្តិច​ទីភ្នាក់ងារ​ព័ត៌មាន​ចិន​ស៊ីន​ហួ បាន​ចេញផ្សាយ​សេចក្ដីថ្លែងការណ៍​រួម​មួយ ក្រោយ​ការ​ចរចា​ចិន​-​អា​មេ​រិ​ក នៅ​ក្រុង​ស្តុក​ខូ​ល​ស៊ុ​យ​អែ​ត​ដោយ​អះអាង​ថា ចិន​ក៏​នឹង​ពន្យារពេល​បទ​ឈប់​បាញ់​នោះ​ដែរ​ ។ ចិន​នឹង​បន្ត​ផ្អាក​ការ​ដំឡើង​ពន្ធគយ​លើក​មុន​របស់​ខ្លួន​រយៈពេល​៩០​ថ្ងៃ​ទៀត គិត​ចាប់ពី​ថ្ងៃ​ទី​១២​សីហា​ទៅ ដោយនៅ​រក្សា​គារ​យកពន្ធ​១០%​។

ចិន​និង​អា​មេ​រិ​ក​ក្នុង​ការ​ចរចា​ពា​ណិ​ជ្ច​កម្ម​ក្រុង​ហ្ស៊ឺ​ណែវ​កាលពី​ខែឧសភា បាន​សម្រេច​កិច្ចព្រម​ព្រៀង​កំណត់​បណ្ដោះអាសន្ន​ការ​យកពន្ធ​របស់​អា​មេ​រិ​ក​៣០%​ លើ​បណ្ដា​ផលិតផល​ចិន​ហើយ​ការ​យកពន្ធ​របស់​ចិន​លើ​ផលិតផល​អា​មេ​រិ​ក​មាន​១០%៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ