ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សង្គ្រាម៥ថ្ងៃ ភាគីសៀមប្រើកាំភ្លើ.ងធំ១១៥មម​ និងកូនគ្រាប់បែកចង្កោមM46 ក្នុងគ្រាប់ផ្លោង១គ្រាប់មានកូនគ្រាប់បែកចង្កោម៥៦

4 ម៉ោង មុន

លោក ហេង រតនា នាយក​អគ្គនាយក​នៃ​មជ្ឈមណ្ឌល​សកម្មភាព​កំចាត់​មីន​កម្ពុជា (CMAC) បាន​ប្រកាស​នៅ​ក្នុង​ហ្វេ​ស​ប៊ុ​ករប​ស់លោក នា​មុន​នេះ​បន្តិច​ថា ៖ ក្នុង​សង្គ្រាម​រយ​:​ពេល​៥​ថ្ងៃ​កន្លង​ទៅ​ថ្មី​ៗ​នេះ ភាគី​សៀម​បាន​ប្រើប្រាស់​កាំភ្លើង​ធំ​១១៥​ម​ម…

លោក ហេង រតនា នាយក​អគ្គនាយក​នៃ​មជ្ឈមណ្ឌល​សកម្មភាព​កំចាត់​មីន​កម្ពុជា (CMAC) បាន​ប្រកាស​នៅ​ក្នុង​ហ្វេ​ស​ប៊ុ​ករប​ស់លោក នា​មុន​នេះ​បន្តិច​ថា ៖ ក្នុង​សង្គ្រាម​រយ​:​ពេល​៥​ថ្ងៃ​កន្លង​ទៅ​ថ្មី​ៗ​នេះ ភាគី​សៀម​បាន​ប្រើប្រាស់​កាំភ្លើង​ធំ​១១៥​ម​ម ជាមួយ​កូន​គ្រាប់បែក​ចង្កោម​ប្រភេទ​M46 ដែល​ក្នុង​គ្រាប់​ផ្លោង​មួយ​គ្រាប់ មានកូន​គ្រាប់បែក​ចង្កោម​M46​នេះ​ចំនួន​៥៦​។

លោក ហេង រតនា បាន​បញ្ជាក់​ថា កូន​គ្រាប់បែក​ចង្កោម​ដែល​បាញ់​ហើយ​មិន​ផ្ទុះ មាន​ហានិភ័យ​ខ្ពស់​ណាស់ ដោយ​អាច​បង្ក​គ្រោះថ្នាក់​គ្រប់ពេលវេលា គ្រាប់បែក​ចង្កោម​ទាំងនោះ​អាច​ស្ថិត​នៅ​លើ​ដើមឈើ ឬ​លើដំបូល​ផ្ទះ ឬ​លើ​ដី ឬ​ក្នុង​ដី ឬ​ក្នុង​ទឹកជា​ដើម ។

កម្លាំង​អង្គភាព CMAC បាន​រក​ឃើញ​គ្រាប់បែក​ខាងលើ​នេះ នៅ​ភូមិសាស្ត្រ​មួយ​ចំនួន និង​កំពុង​តែ​មមាញឹក​ចុះ​ស្រាវជ្រាវ ហ៊ុំ​ព័ទ្ធ​ដាក់​ស្លាក​សញ្ញា និង​ធ្វើការ​បោ​សម្អាត​ផ្តល់​សុវត្ថិភាព​ជូន​ប្រជាពលរដ្ឋ ។
សូម​បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់ មានការ​ប្រុង​ប្រ​យ​ត្ន័​ខ្ពស់​នៅ​តំបន់​រង​ផល​ប៉ះពាល់​ដោយ​គ្រាប់បែក​ចង្កោម នៅ​តាម​ភូមិឋាន​ក្នុងស្រុក​សំរោង ស្រុក​បន្ទាយ​អំពិល​នៃ​ខេត្តឧត្តរមានជ័យ និង​ស្រុក​ជាំ​ក្សាន្ត​នៃ​ខេត្តព្រះវិហារ ។

សូម​បញ្ជាក់​ថា ច្បាប់​អន្តរជាតិ​ហាម​ប្រើប្រាស់​គ្រាប់បែក​ចង្កោម​បាន​ចូល​ជា​ធរមាន​នៅ​ឆ្នាំ​២០១០ និង​មាន​ប្រទេស​ចំនួន​១២៣​ចូលរួម​ក្នុង​អនុសញ្ញា​អន្តរជាតិ​មួយ​នេះ ។

ក្នុង​ករណី​បងប្អូន​ប្រជាពលរដ្ឋ បានឃើញ ឬ​សង្ស័យ​គ្រាប់បែក​ចង្កោម ឬ​គ្រាប់​យុទ្ធភណ្ឌ​មិន​ទាន់​ផ្ទុះ សូម​ទាក់ទង​មន្ត្រី​ជំនាញ​អង្គភាព​ស៊ី​ម៉ាក់ ឬ​អាជ្ញាធរ​មូលដ្ឋាន ឬ​កងកម្លាំង​នគរបាល​ជាតិ​នៅ​ជិត​បំផុត ដើម្បី​ជួយ​ដោះស្រាយ​ជូន ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ