ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

៧ខែក្រសួងបរិស្ថានរកឃើញសំណល់រាវជាង ១០លានម៉ែត្រគូបត្រូវទប់ស្កាត់មិនឱ្យមានការបញ្ចេញពីរោងចក្រ សហគ្រាស

1 ម៉ោង មុន

ក្រសួងបរិស្ថាន បាន​ប្រកាស​កាលពី​ថ្ងៃ​ទី​១១ ខែសីហា​នេះ​ថា ៖ ក្រសួងបរិស្ថាន​បាន​រក​ឃើញ​យ៉ាង​ហោច​ណាស់​សំណល់​រាវចំនួន​ជាង​១០​លាន​ម៉ែត្រគូប ត្រូវ​បាន​ទប់ស្កាត់​មិន​ឱ្យ​មានការ​បញ្ចេញ​ពី​រោងចក្រ សហគ្រាស និង​ក្រុម​ហ៊ុ​នានា ធ្វើការ​បំពុល​តំបន់​ទឹក​សាធារណៈ ។…

ក្រសួងបរិស្ថាន បាន​ប្រកាស​កាលពី​ថ្ងៃ​ទី​១១ ខែសីហា​នេះ​ថា ៖ ក្រសួងបរិស្ថាន​បាន​រក​ឃើញ​យ៉ាង​ហោច​ណាស់​សំណល់​រាវចំនួន​ជាង​១០​លាន​ម៉ែត្រគូប ត្រូវ​បាន​ទប់ស្កាត់​មិន​ឱ្យ​មានការ​បញ្ចេញ​ពី​រោងចក្រ សហគ្រាស និង​ក្រុម​ហ៊ុ​នានា ធ្វើការ​បំពុល​តំបន់​ទឹក​សាធារណៈ ។

ការ​ទប់ស្កាត់​ការ​បំពុល​នេះ ធ្វើ​ឡើង​ស្រប​វិធានការ​ច្បាប់ និង​ការ​ចូលរួម​ពី​ម្ចាស់​រោងចក្រ សហគ្រាស និង​ក្រុមហ៊ុន​នានា ដែល​បាន​បំពាក់​ឧបករណ៍​ស្វ័​យ​ត្រួតពិនិត្យ និង​ប្រព័ន្ធ​គ្រប់គ្រង​ទិន្នន័យ ការ​បញ្ចេញ​សំណល់​រាវ គិត​រយៈពេល​៧​ខែ ក្នុងឆ្នាំ​២០២៥ ។

សូម​បញ្ចា​ក់ថា គិត​ត្រឹម​ដើមខែ​សីហា ឆ្នាំ​២០២៥ រោងចក្រ​-​សហគ្រាស និង​ក្រុមហ៊ុន ចំនួន​៩១​ទីតាំង​ជា​បន្តបន្ទាប់ បាន និង​កំពុង​បំពាក់​ឧបករណ៍​ស្វ័​យ​ត្រួតពិនិត្យ និង​ប្រព័ន្ធ​គ្រប់គ្រង​ទិន្នន័យ ការ​បញ្ចេញ​សំណល់​រាវ នៅ​ក្នុង​ទីតាំង​របស់​ខ្លួន ស្រប​តាម​ច្បាប់​ជា​ធរមាន​របស់​កម្ពុជា ។

ក្រសួងបរិស្ថាន សូម​ថ្លែងអំណរគុណ ដល់​បណ្តា​ក្រុមហ៊ុន និង​រោច​ក្រ​ទាំងអស់ ដែល​បាន​ចូលរួម​សហការ ធ្វើការ​បំពាក់​ឧបករណ៍ ស្វ័​យ​ត្រួតពិនិត្យ ក៏​ដូច​ជា​គោរព​តាម បទដ្ឋាន​បច្ចេកទេស​បរិស្ថាន​ឱ្យ​បាន​ល្អ​ប្រសើរ ស្រប​តាម​ក្រម​បរិស្ថាន និង​ធនធានធម្មជាតិ និង​បទដ្ឋាន​គតិ​យុ​ត្ត​ជា​ធរមាន​របស់​កម្ពុជា ។

ឯកឧត្តម ខ្វៃ អាទិ​ត្យា អ្នកនាំពាក្យ​ក្រសួងបរិស្ថាន បានឱ្យ​ដឹង​ថា ការ​សម្រេចចិត្ត​ចូលរួម​អនុវត្ត​ច្បាប់ របស់​ក្រុមហ៊ុន និង​រោងចក្រ ដែល​មាន​សក្តានុពល​ប្រភព​បំពុល​នានា​នៅ​កម្ពុជា និង​បាន​បំពាក់​នូវ​ឧបករណ៍​ស្វ័​យ​ត្រួតពិនិត្យ ប្រព័ន្ធ​គ្រប់គ្រង​ទិន្នន័យ​បញ្ចេញ​សំណល់​រាវ គឺ​ពិត​បាន​ឆ្លើយ​តប​ទៅ​នឹង​យុទ្ធនាការ ដើម្បី​កម្ពុជា​មាន​ភាព​ស្អាត នៃ​យុទ្ធសាស្ត្រ​ច​ក្រា​វិស័យ​បរិស្ថាន ។

យុទ្ធសាស្ត្រ​នេះ កំពុង​អនុវត្ត ដោយ​អនុលោម​តាម​យុទ្ធសាស្ត្រ និង​គោល​យោ​បាយ របស់​រាជរដ្ឋាភិបាល នីតិកាល​ទី​៧​នៃ​រដ្ឋសភា ដែល​ដឹកនាំ​ដោយ​សម្តេច​មហា​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា សំដៅ​ដល់​ការ​ថែរក្សា​អនាម័យ​បរិស្ថាន ឱ្យ​បាន​ស្អាត និង​សុខភាព​របស់​កម្មករ និយោជិត និង​ប្រជាពលរដ្ឋ នៅ​តាម​មូលដ្ឋាន ឱ្យ​បាន​ល្អ​ក៏​ដូច​ជា​ការ​ចូលរួម​ចំណែក ថែរក្សា​សុខភាព​បរិស្ថាន​-​សង្គម ឱ្យ​បាន​ស្អាត ទាំង​នៅ​កម្ពុជា និង​នៅ​លើ​ឆាក​អន្តរជាតិ ។

អ្នកនាំពាក្យ​ក្រសួងបរិស្ថាន​បាន​បញ្ចា​ក់​បន្ថែម​ថា ម្ចាស់​ទីតាំង និង​ឧស្សាហកម្ម​ទាំងអស់ ដែល​មាន​ប្រភព​សក្តានុពល​បំពុល​ត្រូវ​បំពាក់​ឧបករណ៍​ស្វ័​យ​ត្រួតពិនិត្យ និង​ប្រព័ន្ធ​គ្រប់គ្រង​ទិន្នន័យ​ការ​បញ្ចេញ​សំណល់​រាវ តាម​ច្បាប់​ជា​ធរមាន​របស់​កម្ពុជា ដែល​មាន​ចែង​ក្នុង​ក្រម​បរិស្ថាន និង​ធនធានធម្មជាតិ ត្រង់​មាត្រា​១៧៨ មាត្រា​២៨៧ មាត្រា​២៨៨ មាត្រា​៨២៩ ទាក់ទង​នឹង ការ​បញ្ចេញ​សំណល់ ឬ​សារធាតុបំពុល​ទៅ​ក្នុង​បរិស្ថាន មិន​ស្រប​តាម​ស្តង់ដារ​បញ្ចេញ សំណល់ ត្រង់​មាត្រា​៨៤៥ ការ​មិន​អនុវត្ត​កាតព្វកិច្ច​ក្នុង​ការ​គ្រប់គ្រង​សំណល់​រាវ និង​ទឹក​កខ្វក់​។

លើស​ពី​នេះ ការ​ត្រួតពិនិត្យ​ការ​បំពុល​ទឹក ការ​កាត់​បន្ថយ និង​ទប់ស្កាត់​ការ​បំពុល​តំបន់​ទឹក​សារ​ធារ​ណៈ ក៏​មាន​ចែង​ក្នុង​បទដ្ឋាន​គត្តិ​យុ​ត្ត​មួយ​ចំនួន​ផ្សេង​ទៀត ដែល​បាន​ចូល​ជា​ធរមាន របស់​ព្រះរាជាណាចក្រ​កម្ពុជា​ផង​ដែរ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ