ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទុរេនកម្ពុជាជិះសុទ្ធតែយន្តហោះទៅលក់នៅចិនដើម្បីប្រកួតជាមួយទុរេនប្រទេសផ្សេង

3 ម៉ោង មុន

ផ្លែ​ទុរេន​កម្ពុជា​បាន​ជិះ​យន្តហោះ​ទៅ​កាន់​ប្រទេស​ចិន​ជា​លើក​ដំបូង ដើម្បី​អោយ​ជនជាតិ​ចិន​ស្គាល់​ពី​រសជាតិ​ដ៏​ឈ្ងុយ​ឆ្ងាញ់​របស់​វា ។ នេះ​បើ​តាម​លោក វ៉ាង វេន​បិ​ន អគ្គរដ្ឋទូត​ចិន​ប្រចាំ​នៅ​ប្រទេស​កម្ពុជា បាន​សរសេរ​លើ​ហ្វេ​ស​ប៊ុ​ករប​ស់លោក កាលពី​យប់​ថ្ងៃ​ទី​១១ ខែសីហា…

ផ្លែ​ទុរេន​កម្ពុជា​បាន​ជិះ​យន្តហោះ​ទៅ​កាន់​ប្រទេស​ចិន​ជា​លើក​ដំបូង ដើម្បី​អោយ​ជនជាតិ​ចិន​ស្គាល់​ពី​រសជាតិ​ដ៏​ឈ្ងុយ​ឆ្ងាញ់​របស់​វា ។

នេះ​បើ​តាម​លោក វ៉ាង វេន​បិ​ន អគ្គរដ្ឋទូត​ចិន​ប្រចាំ​នៅ​ប្រទេស​កម្ពុជា បាន​សរសេរ​លើ​ហ្វេ​ស​ប៊ុ​ករប​ស់លោក កាលពី​យប់​ថ្ងៃ​ទី​១១ ខែសីហា ។

រូបតំណាងដោយ AI

លោក​បាន​និយាយ​ថា ប្រទេស​កម្ពុជា​បាន​ចាប់ផ្តើម​ការ​ដឹក​ជញ្ជូន​ទុរេន​ស្រស់​ទៅ​ប្រទេស​ចិន តាម​អាកាស ខណៈ​ដែល​ផ្លែ​ទុរេន​ពីរ​តោន​ដំបូង បាន​មក​ដល់​ខេត្ត​ហឺ​ណា​ន កាលពី​ថ្ងៃ​ទី​៩ ខែសីហា ។ ការ​ដឹក​ជញ្ជូន​ត្រូវការ​ពេល​តែ​៤​ម៉ោង​ប៉ុណ្ណោះ ដោយ​អាច​ឱ្យ​អ្នកទិញ​ជនជាតិ​ចិន​ទទួល​បាន​នូវ​ភាព​ស្រស់ស្រាយ ។

រូបតំណាងដោយ AI

ទុរេន​ជា​ផ្លែ​ឈើ​ស្រស់​ទី​ប្រាំ​របស់​កម្ពុជា ដែល​ទទួល​បានការ​ចូល​ទីផ្សារ​ប្រទេស​ចិន​ដោយ​ផ្ទាល់​បន្ទាប់​ពី​ចេក ស្វាយ មៀន និង​ដូង ៕

រូបតំណាងដោយ AI

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ