រាជធានីភ្នំពេញ ៖ បន្ទាប់ពីមានការគំរាមកំហែងពីភាគីថៃមិនឈប់ កម្ពុជាបានសម្រេចដាក់លិខិតទៅកាន់ក្រុមប្រឹក្សាសន្តិសុខអង្កការសហប្រជាជាតិ(UN) និងទៅអគ្គលេខាធិការអង្កការសហប្រជាជាតិប្រាប់ពីហានិភ័យដែលកំពុងកើតឡើង និងគំរាមកំហែងចំពោះបទឈប់បាញ់ពីសំណាក់ប្រទេសថៃ ។
ថ្លែងក្នុងសន្និសីទសារព័ត៌មាន ព្រឹកថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៥ ឯកឧត្តម ជុំ សុន្ទរី អ្នកនាំពាក្យក្រសួងការបរទេសសហប្រតិបត្តិការរដ្ឋ និងអន្តរជាតិបានលើកឡើងថា រដ្ឋមន្ត្រីក្រសួងការបរទេសកម្ពុជា នៅថ្ងៃទី១១ ខែសីហា ផ្ញើលិខិតមួយទៅប្រធានក្រុមប្រឹក្សាសន្តិ សុខអង្គការសហប្រជាជាតិ និងអគ្គលេខាធិការអង្គការសហប្រជាជាតិ ជម្រាបអំពីហានិភ័យដែលកំពុងកើនឡើង និងការគំរាមកំហែងចំពោះបទឈប់បាញ់គ្នារវាងកម្ពុជា-ថៃ។
រដ្ឋមន្ត្រីក្រសួងការបរទេសកម្ពុជាបញ្ជាក់ប្រាប់ទៅក្រុមប្រឹក្សាសន្តិសុខUN និងអគ្គលេខាធិការ UN ថា បច្ចុប្បន្ន កិច្ចព្រមព្រៀងបទឈប់បាញ់ កំពុងប្រឈមនឹងការគំរាមកំ ហែងកាន់ តែធ្ងន់ ធ្ងរឡើង ដោយសារយោធាថៃបានបន្តរំ លោភបំពានលើអធិបតេយ្យ និងបូរណភាពទឹកដីរបស់ កម្ពុជា ដែលនេះ ជាការបំពានយ៉ាងច្បាស់លើច្បាប់អន្តរជាតិ និងកិច្ចព្រមព្រៀងទ្វេភាគីដែលមានសុពលភាពតាមផ្លូវច្បាប់។
ឯកឧត្តមអ្នកនាំពាក្យបានបញ្ជាក់ថា៖ «ឯកឧត្តមប្រាក់ សុខុនឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការបរទេសកម្ពុជាបានសរសេលិខិត២ច្បាប់ផ្សេងគ្នាដាក់ទៅប្រធានក្រុមប្រឹក្សាសន្តិសុខអង្កការសហប្រជាជាតិ និងអគ្គលេខាធិការអង្កការសហប្រជាជាតិអំពីការគំរាមកំហែងយ៉ាងផុយ ស្រួយនូវបទឈប់បាញ់រវាងកម្ពុជា និងថៃ»។
អ្នកនាំពាក្យក្រសួងការបរទេសបានលើកឡើងថា នៅក្នុងលិខិតបានលើកឡើងថា កិច្ចព្រមព្រៀងបានជួយសង្គ្រោះជីវិតមនុស្សយ៉ាងច្រើន និងផ្តល់សេចក្តីសង្ឃឹមដល់មនុស្សរាប់ពាន់នាក់ ដែល ត្រូវបានជម្លៀសចេញពីទីលំនៅ ដោយបានបង្កើតក្តីសង្ឃឹមថា ពួកគាត់អាចវិលត្រឡប់ទៅលំនៅក្នុងពេលឆាប់ៗនេះ ហើយនឹងអាចរស់នៅប្រកបដោយសន្តិភាព និងវិបុលភាពដ៏យូរអង្វែង ។
អ្នកនាំពាក្យក្រសួងការបរទេសបន្ថែមថា នៅក្នុងលិខិតរដ្ឋមន្ត្រីក្រសួងការបរទេសបានលើកឡើង ថា បច្ចុប្បន្ននេះកិច្ចព្រមព្រៀងបទឈប់បាញ់បានកំពុងតែផុយស្រួយ ហើយកំពុងតែប្រឈម និងការគំរាមកំហែងកាន់តែធ្ងន់ធ្ងរឡើង ដោយសារតែកងកំលាំងយោធាថៃបានប៉ុនប៉ងរំលោភ បំពានលើដែនអធិបតេយ្យភាពកម្ពុជា ដែលនេះជាការបំពាន់យ៉ាងច្បាស់លើច្បាប់អន្តរជាតិ និងកិច្ចព្រមព្រៀងទ្វេរភាគីដែលមានសុពលភាពចាប់ផ្លូវច្បាប់។
ឯកឧត្តមរដ្ឋមន្ត្រីក្រសួងការបរទេសក៏បានលើកឡើងថា ចាប់តាំងពីបទឈប់បាញ់ចូលជាធរមាន តាំងពីយប់ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ មក កងកំលាំងយោធាថៃបានបន្តឈាន ចូលទឹកដីកម្ពុជាបន្តបន្ទាប់ជាញឹកញាប់ ដោយបានដាក់រាយបន្លាលួស និងសាងសង់ផ្លូវនៅកន្លែងជាច្រើន។ ការរំលោភបំពានពីភាគីថៃ ដោយចេតនា និងធ្ងន់ធ្ងរទៅលើបទឈប់បាញ់ដែលភាគីទាំងពីរបានឯកភាពកាលពីថ្ងៃទី២៨កក្កដា ឆ្នាំ២០២៥ និងបានលើកពីកិច្ចប្រជុំវិសាមញ្ញរបស់គណៈកម្មការព្រំដែនទូទៅកម្ពុជា-ថៃកាលពីថ្ងៃទី៧ សីហា ឆ្នាំ២០២៥ កងទ័ពថៃបាន ចូលក្នុងទឹកដីកម្ពុជានៅតំបន់អានសេះខេត្តព្រះវិហារ និងបានរាយបន្លាលួស រុះរើផ្ទះប្រជាពលរ ដ្ឋកម្ពុជា និងប្រើម៉ាស៊ីនធ្ងន់ធ្ងរសាងសង់លាណដ្ឋានជាច្រើនកន្លែង ។
លើសពីនេះ ឯកឧត្តមរដ្ឋមន្ត្រីក្រសួងការបរទេសបានលើកឡើងថា សកម្មភាពរបស់ថៃក្នុងទឹកដីកម្ពុជាស្របគ្នានឹងការប្រកាសថ្លែងការណ៍របស់មេបញ្ជាការភូមិភាគ២ថៃកាលពីថ្ងៃទី១០ សីហា ឆ្នាំ២០២៥ ដោយបានសន្យាថា កងទ័ពថៃនឹងដំណើមមកកាន់កាប់ប្រាសាទតាក្របីជាថ្មីវិញ
ហើយនឹងបិទប្រាសាទតាមាន់ធំផងដែរ ។
ឯកឧត្តមបានបញ្ជាក់ថា «ការប្រកាសនេះ គឺវាស្ថិតក្នុងដែនដីកម្ពុជាទាំងស្រុង ដែលបានកំណត់ និងខណ្ឌចែកដោយផែនដីខ្នាត១លើពី២០០ពាន់ដែលផលិតដោយគណៈកម្មការចម្រុះបារាំងសៀម អនុឡោមតាមអនុសញ្ញាចុះថ្ងៃទី១៣ ខែ កុម្ភៈ ឆ្នាំ១៩០៤ និងសន្ធិសញ្ញាថ្ងៃទី២៣ ខែមិនា ឆ្នាំ១៩០៧ ។ ផែនទីទាំងនេះបានទទួលស្គាល់ដោយរាជរដ្ឋាភិបាលកម្ពុជា និងថៃ ហើ យត្រូវបានយកជាមូលដ្ឋានយ៉ាងច្បាស់ដោយតុលាការអន្តរជាតិICJ នៅថ្ងៃទី១៥ ខែមិថុនា ឆ្នាំ១៩៦២ ក្នុងសំណុំរឿងប្រាសាទព្រះវិហារ»។
រដ្ឋមន្ត្រីក្រសួងការបរទេសបានលើកឡើងទៀតថា សកម្មភាពរបស់ថៃគឺជាការរំលោភបំពានយ៉ាងធ្ងន់ធ្ងរលើកកិច្ចព្រមព្រៀងពីបទឈប់បាញ់ កាលពីថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ ។ កំណត់ហេតុព្រមព្រៀងនៃកិច្ចប្រជុំវិសាមញ្ញគណៈកម្មការចម្រុះព្រំដែនទូទៅកម្ពុជា- ថៃ ចុះថ្ងៃទី៧ សីហា ឆ្នាំ២០២៥ អនុសារណៈនៃការយោគយល់គ្នារវាងរដ្ឋាភិបាលកម្ពុជា ថៃ ចុះថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០០០ ស្តីពីការវាស់វែងនិងខណ្ឌសីមាព្រំដែនគោកដែលភាគីទាំង ពីរបានប្តេ ជ្ញាធ្វើការកំណត់ព្រំដែនរួមដោយផ្អែកលើអនុសញ្ញាបារាំង-សៀម ឆ្នាំ១៩០៤ សន្ធិសញ្ញា ឆ្នាំ១៩០៧ និងបណ្តាផែនទីដែលជាលទ្ធផលនៃកិច្ចការងារខាងព្រំសីមា របស់គណៈកម្មការព្រំ ដែនឥណ្ឌូចិន សៀម និងគោលការណ៍មូលដ្ឋាននៃច្បាប់អន្តរជាតិ ព្រមទាំងការហាមឃាត់ការ ប្រើប្រាស់ ឬការគំរាមកំហែងប្រឆាំងដែនដី និងប្រទេ សមួយដែលចែងក្នុងធម្មនុញ្ញអង្កការ សហប្រជាតិ និងធម្មនុញ្ញអាស៊ាន៕
ចែករំលែកព័តមាននេះ