ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រោគ​សញ្ញា​គីស​លើ​ពងស្វាស

3 ម៉ោង មុន

ដុំ​គីស​លើ​ពងស្វាស (Epididymal Cysts) គឺជា​ស្ថានភាព​មួយ​ដែល​កើត​មាន​ជា​ញឹកញាប់​ទាំង​ចំពោះ​កុមារ និង​មនុស្ស​ពេញវ័យ​។ ការ​យល់​ដឹង​អំពី​ជំងឺ​នេះ​អាច​ជួយ​ឱ្យ​អ្នកដឹង​ពី​ពេល​ណា​ដែល​ត្រូវ​ស្វែងរក​ការ​ពិនិត្យ​ពី​គ្រូពេទ្យ​។ តើ​អ្វី​ទៅ​ជា​ជំងឺ​ដុំ​គីស​លើ​ពងស្វាស?យោង​តាម​មន្ទីរពេទ្យ​កាល់​ម៉ែ​ត បានឱ្យ​ដឹង​ថាជំងឺ​ដុំ​គីស​លើ​ពងស្វាស គឺជា​ការ​កកើត​នូវ​ដុំ​គីស​ដែល​មាន​ផ្ទុក​ទឹក នៅ​ក្នុង​ថង់​ស្រោមពង​ស្វាស…

ដុំ​គីស​លើ​ពងស្វាស (Epididymal Cysts) គឺជា​ស្ថានភាព​មួយ​ដែល​កើត​មាន​ជា​ញឹកញាប់​ទាំង​ចំពោះ​កុមារ និង​មនុស្ស​ពេញវ័យ​។ ការ​យល់​ដឹង​អំពី​ជំងឺ​នេះ​អាច​ជួយ​ឱ្យ​អ្នកដឹង​ពី​ពេល​ណា​ដែល​ត្រូវ​ស្វែងរក​ការ​ពិនិត្យ​ពី​គ្រូពេទ្យ​។

តើ​អ្វី​ទៅ​ជា​ជំងឺ​ដុំ​គីស​លើ​ពងស្វាស?
យោង​តាម​មន្ទីរពេទ្យ​កាល់​ម៉ែ​ត បានឱ្យ​ដឹង​ថា
ជំងឺ​ដុំ​គីស​លើ​ពងស្វាស គឺជា​ការ​កកើត​នូវ​ដុំ​គីស​ដែល​មាន​ផ្ទុក​ទឹក នៅ​ក្នុង​ថង់​ស្រោមពង​ស្វាស ដែល​ជាប់​នឹង​ពងស្វាស និង​បំពង់​មេជី​វិត​ផ្នែក​ខាងលើ​។ ដុំ​គីស​ទាំងនេះ​អាច​ស្ទាប​ដឹង​បាន​នៅ​ពេល​ដែល​វា​មាន​ទំហំ​ធំ​ល្មម​។

តើ​អ្វី​ជា​មូលហេតុ?
មូលហេតុ​ចម្បង​ដែល​គេ​រក​ឃើញ​គឺ ការ​ស្ទះ​បំពង់​តូច​ៗ​នៃ​ទឹកកាម​បុរស ដែល​បណ្ដាល​ឱ្យ​មានការ​កកើត​ដុំ​គីស​នេះ​ឡើង​។ ក្រៅពី​នេះ ក៏​មាន​កត្តារួម​ផ្សំ​ផ្សេង​ទៀត​ផង​ដែរ ដូច​ជា ការ​រលាក ជាដើម​។

តើ​ជំងឺ​នេះ​បង្ក​ជា​រោគ​សញ្ញា​អ្វីខ្លះ?
គួរ​ឱ្យ​កត់​សម្គាល់ថា ប្រហែល ៣៦% នៃ​ករណី​ដុំ​គីស​លើ​ពងស្វាស គឺ​មិន​មាន​រោគ​សញ្ញា​អ្វី​គួរ​ឱ្យ​កត់សម្គាល់​នោះ​ទេ​។ រោគ​សញ្ញា​ដែល​អាច​កើត​មាន​ញឹកញាប់​រួម​មាន​៖

ការ​ឈឺ​ចុកចាប់ នៅ​ផ្នែក​ខាងលើ​នៃ​ពងស្វាស​ដែល​មាន​ដុំ​គីស​។
ការ​ស្ទាប​ប៉ះ​ដុំ​គីស​រាង​មូល ទន់ នៅ​ផ្នែក​ខាងលើ​ពងស្វាស​។
ចំណុច​សំខាន់​ដែល​អ្នក​គួរ​ដឹង​អំពី​ដុំ​គីស​លើ​ពងស្វាស​គឺ​៖

វា​មិន​មានការ​ប៉ះពាល់​ទៅ​លើ ការ​បន្ត​ពូជ​របស់​បុរស នោះ​ទេ​។
វា​មិន​ត្រូវ​បាន​ចាត់​ទុក​ថា​ជា​ជំងឺមហារីក ហើយ​ក៏ មិន​វិ​វត្ត​ទៅ​ជា​ជំងឺមហារីក ដែរ​។
ប្រសិនបើ​អ្នកមាន​អារម្មណ៍​ថា​មាន​ដុំ​អ្វីមួយ​នៅ​តំបន់​ពងស្វាស ឬ​មានការ​ឈឺចាប់ សូមកុំ​ស្ទាក់ស្ទើរ​ក្នុង​ការ​ទៅ​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​ដើម្បី​ទទួល​បានការ​ពិនិត្យ និង​ការ​វាយតម្លៃ​ត្រឹមត្រូវ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ