ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដោះស្រាយ​បញ្ហា​ទល់លាមក ដោយ​មិនបាច់​ប្រើ​ថ្នាំ

6 ម៉ោង មុន

ដើម្បី​ដោះស្រាយ​បញ្ហា​ទល់លាមក​បាន​យូរអង្វែង និង​លុប​បំបាត់​តម្រូវការ​ប្រើប្រាស់​ថ្នាំ​បញ្ចុះលាមក អ្នក​អាច​អនុវត្ត​វិធីសាស្ត្រ​ទាំង ៤ នេះ​៖ ផឹកទឹក​ឱ្យ​បាន​គ្រប់គ្រាន់​: ការ​ខ្សោះ​ជាតិ​ទឹក​ធ្វើ​ឱ្យ​លាមក​រឹង ហើយ​ពិបាក​បន្ទោ​របង់​។ ដូច្នេះ​ហើយ ការ​ផឹកទឹក​ឱ្យ​បាន​ពី…

ដើម្បី​ដោះស្រាយ​បញ្ហា​ទល់លាមក​បាន​យូរអង្វែង និង​លុប​បំបាត់​តម្រូវការ​ប្រើប្រាស់​ថ្នាំ​បញ្ចុះលាមក អ្នក​អាច​អនុវត្ត​វិធីសាស្ត្រ​ទាំង ៤ នេះ​៖

ផឹកទឹក​ឱ្យ​បាន​គ្រប់គ្រាន់​: ការ​ខ្សោះ​ជាតិ​ទឹក​ធ្វើ​ឱ្យ​លាមក​រឹង ហើយ​ពិបាក​បន្ទោ​របង់​។ ដូច្នេះ​ហើយ ការ​ផឹកទឹក​ឱ្យ​បាន​ពី ៦ ទៅ ៨ កែវ​ក្នុង​មួយ​ថ្ងៃ នឹង​ជួយ​ឱ្យ​លាមក​ទន់ និង​ធ្វើ​ឱ្យ​ប្រព័ន្ធ​រំលាយ​អាហារ​ដំណើរការ​បាន​ល្អ​។

ញ៉ាំ​អាហារ​សម្បូរ​ជាតិ​សរសៃ​: ជាតិ​សរសៃ​ជួយ​ជំរុញ​ចលនា​ពោះវៀន​។ គួរ​ញ៉ាំ​បន្លែ​ស្លឹក​បៃតង​ដូច​ជា ខាត់ណា សាឡា​ត់ ស្ពៃ​ខ្មៅ និង​ផ្លែ​ឈើ​ដូច​ជា ក្រូច ម្នាស់ ផ្លែ​ប៉ោម​។ គ្រាប់​ធញ្ញជាតិ​ក៏​ជា​ជម្រើស​ដ៏​ល្អ​ផង​ដែរ​។

ហ្វឹកហាត់​ទម្លាប់​នៃ​ការ​បន្ទោ​របង់​: ការ​បង្កើត​ទម្លាប់​ចូល​បន្ទប់ទឹក​នៅ​ម៉ោង​ដដែល​ជា​រៀងរាល់ថ្ងៃ អាច​ជួយ​ឱ្យ​រាង​កាយ​របស់​អ្នកដំណើរ​ការ​បាន​ទៀងទាត់ និង​មាន​ចលនា​ពោះវៀន​ធម្មតា​។

ធ្វើ​លំ​ហាត់ប្រាណ​: ការ​ហាត់ប្រាណ​ជួយ​ជំរុញ​មុខងារ​សាច់ដុំ​ពោះវៀន​ឱ្យ​ដំណើរការ​បាន​ល្អ​។
អ្នក​អាច​សាកល្បង​ហាត់ប្រាណ​ឱ្យ​បាន​ទៀងទាត់ ព្រោះ​មនុស្ស​ជា​ច្រើន​មាន​អារម្មណ៍​ចង់​បន្ទោ​របង់​ភ្លាម​ៗ ឬ​ក្រោយ​ពេល​ហាត់ប្រាណ​រួច​៕

ចំណុច​សម្គាល់
ប្រសិនបើ​លោក​អ្នកមាន​បញ្ហា​សុខភាព​មិន​ប្រក្រតី ប្រញាប់​ទៅ​ជួប​គ្រូពេទ្យ​ជំនាញ​ដើម្បី​ព្យាបាល​ទាន់​ពេលវេលា​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ