ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អភិបាល​ខេត្តបន្ទាយមានជ័យ នាំ​យក​អំណោយ​ជូន​ដល់​កុមារ​កំព្រា ដែល​ភៀស​សឹក​មក​ពី​ខេត្តឧត្តរមានជ័យ

13 ម៉ោង មុន

ខេត្តបន្ទាយមានជ័យ​ ៖ នា​រសៀល​ថ្ងៃ​សៅរ៍ ទី​០៩ ខែសីហា ឆ្នាំ​២០៥ លោក អ៊ុំ រាត្រី អភិបាល…

ខេត្តបន្ទាយមានជ័យ​ ៖ នា​រសៀល​ថ្ងៃ​សៅរ៍ ទី​០៩ ខែសីហា ឆ្នាំ​២០៥ លោក អ៊ុំ រាត្រី អភិបាល នៃ​គណៈ​អភិបាល​ខេត្តបន្ទាយមានជ័យ រួម​នឹង​សប្បុរសជន​រាជធានី​ភ្នំពេញ បាន​នាំ​យក​អំណោយ​ផ្តល់​ជូន​ដល់​កុមារ​កំព្រា ដែល​ភៀស​សឹក មក​ពី​តំបន់​សមរភូមិ​មុខ​នៅ​ខេត្តឧត្តរមានជ័យ កាលពី​អំឡុង​ប៉ះទង្គិច​គ្នា​នៅ​តាម​បន្ទាត់​ព្រំដែន​ខេត្តឧត្តរមានជ័យ និង​ព្រះ​វិហា ជម្លៀស​មក​ស្នាក់​នៅ​បណ្តោះអាសន្ន​នៅ​វិទ្យាល័យ ជប់ វ៉ា​រី ស្ថិត​នៅ​ក្នុង​ឃុំ​ជប់​វ៉ា​រី ស្រុក​ព្រះនេត្រព្រះ​ ។

ក្នុង​ឱកាស​នោះ​លោក អ៊ុំ រាត្រី ក៏​បាន​ថ្លែងអំណរគុណ​ដល់​សប្បុរសជន ដែល​បាន​ចំណាយ​ពេលវេលា និង​ថវិកា​នាំ​យក​នូវ​សម្ភារ​ជូន​ដល់​កុមារ​កំព្រា​ក៏​ដូច​ជា ក្រុម​គ្រូពេទ្យ កងកម្លាំង​។ និង​ជូនពរ​ទៅ​ដល់​សប្បុរសជន ជួប​ប្រទះ​តែ​ពុទ្ធ​ពរ ​៤​ប្រការ គឺ​អាយុ វណ្ណៈ សុខៈ ពលៈ កុំបី​ឃ្លៀងឃ្លាត​ឡើយ ​។

ចំពោះ​អំណោយ​រួម​មាន​អង្ករ​១០០​កា​រ៉ុ​ង​តូច (​មួយ​កា​រ៉ុ​ង​ទម្ងន់​៥​គីឡូក្រាម​) ឃី​ត និង​សម្ភារ​មួយ​ចំនួន សម្រាប់​បែងចែក​ដល់​កុមារ​កំព្រា​, ក្រុម​គ្រូពេទ្យ​ប្រចាំការ , លោកគ្រូ​-​អ្នកគ្រូ និង​កងកម្លាំង​ផង​ដែរ​ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ