អភិបាលខេត្តបាត់ដំបង ចុះសួរសុខទុក្ខ និងយកអំណោយជូនយុទ្ធជនរងរបួសក្នុងសមរភូមិជួរមុខ
ខេត្តបាត់ដំបង ៖ នៅរសៀលថ្ងៃសៅរ៍ ទី០៩ ខែសីហា ឆ្នាំ២០២៥ លោក សុខ លូ អភិបាល…
ខេត្តបាត់ដំបង ៖ នៅរសៀលថ្ងៃសៅរ៍ ទី០៩ ខែសីហា ឆ្នាំ២០២៥ លោក សុខ លូ អភិបាល…
ខេត្តបាត់ដំបង ៖ នៅរសៀលថ្ងៃសៅរ៍ ទី០៩ ខែសីហា ឆ្នាំ២០២៥ លោក សុខ លូ អភិបាល នៃគណៈអភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តបាត់ដំបង បានដឹកនាំសហការី ចុះសួរសុខទុក្ខ និងនាំយកអំណោយសប្បុរសធ៌មរបស់សាខាកាកបាទក្រហមកម្ពុជាខេត្ត ផ្តល់ជូនដល់យុទ្ធជនឈ្មោះ ថា ឌីម៉ង់ វរសេនាតូច ៤៤៤ នៃប្រតិបត្តិការសឹកខេត្តឧត្តរមានជ័យ ដែលបានរងរបួសក្នុងសមរភូមិជួរមុខ ដែលកំពុងស្នាក់នៅព្យាបាលនៅគេហដ្ឋាន ស្ថិតនៅភូមិលំផាត់ ឃុំ អូរដារ ស្រុកកំរៀង ខេត្តបាត់ដំបង ។
ក្នុងឱកាសនោះ លោកប្រធានបាននាំយកនូវប្រសាសន៍ផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា និងថ្លែងអំណរគុណចំពោះវីរភាព និងឆន្ទៈដ៏មោះមុត ក្នុងការការពារជាតិ សាសនា ព្រះមហាក្សត្រ និងបូរណភាពទឹកដី ពីសត្រូវឈ្លានពាន ព្រមទាំងនាំយកអំណោយ និងសម្ភារមួយចំនួន ក៏ដូចជាថវិកាឧបត្ថម្ភរបស់រាជរដ្ឋាភិបាល ដើម្បីជាការគិតគូរដល់ជីវភាពរបស់វីរយុទ្ធជនជួរមុខ ។
លើសពីនេះលោក សុខ លូ ក៏បានផ្តល់សារលើកទឹកចិត្តដល់បងប្អូនវីរយុទ្ធជនរងរបួសសម្រាកព្យាបាល និងគោរពតាមវេជ្ជបញ្ជា ដើម្បីឆាប់បានជាសះស្បើយឡើងវិញ ៕
ចែករំលែកព័តមាននេះ