ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សង្គ្រោះកុមារាកម្សត់១រូប កើតជំងឺផ្តាសាយបក្សី H5N1​ នៅដង្ហើមចុងក្រោយ

13 ម៉ោង មុន

​ រាជធានីភ្នំពេញ៖ ​កុមារាកម្សត់១រូប កើតជំងឺផ្តាសាយបក្សីធ្ងន់ធ្ងរ ត្រូវបានក្រុមគ្រូពេទ្យជួយសង្គ្រោះអាយុជីវិតទាន់ពេលវេលានៅមន្ទីរពេទ្យគន្ធបុប្ផា។ យោងតាមមន្ទីរពេទ្យគន្ធបុប្ផា បានឱ្យដឹងនៅថ្ងៃទី០៨ ខែសីហា ឆ្នាំ២០២៥ ថា…


រាជធានីភ្នំពេញ៖ ​កុមារាកម្សត់១រូប កើតជំងឺផ្តាសាយបក្សីធ្ងន់ធ្ងរ ត្រូវបានក្រុមគ្រូពេទ្យជួយសង្គ្រោះអាយុជីវិតទាន់ពេលវេលានៅមន្ទីរពេទ្យគន្ធបុប្ផា។

យោងតាមមន្ទីរពេទ្យគន្ធបុប្ផា បានឱ្យដឹងនៅថ្ងៃទី០៨ ខែសីហា ឆ្នាំ២០២៥ ថា កុមារាម្នាក់​ អាយុ ៦ឆ្នាំ ត្រូវបានយកមក ខេត្តត្បូងឃ្មុំ ដោយមានជំងឺរលាកសួតធ្ងន់ធ្ងរ បណ្តាលមកពីវីរុស គ្រុនផ្តាសាយបក្សី-H5N1។ នៅពេលបានមកដល់មន្ទីរពេទ្យគន្ធបុប្ផា ក្នុងស្ថាភាពធ្ងន់ធ្ងរ នៅដង្ហើមចុងក្រោយ។

ប្រភពខាងលើនេះ បានបញ្ជាក់ថា​ កុមារា ត្រូវបានសង្រ្គោះជីវិត យ៉ាងលំបាក ដោយម៉ាស៊ីនជំនួយដង្ហើម និងបូមយកខ្យល់ធ្លាយចេញពីសាច់សួតរលួយ និងត្រូវថែទាំព្យាបាលអស់រយ:ពេល២០ថ្ងៃ។ ​ថ្ងៃនេះ កូនប្រុស មានជីវិតរស់ឡើងវិញ និងបានត្រឡប់ទៅផ្ទះវិញ ដោយស្នាមញញឹម ជាមួយពុកម៉ែ។

ជាមួយគ្នានេះ មន្ទីរពេទ្យគន្ធបុប្ផា បានធ្វើការអំពាវនាវសូមកុំយកមាន់-ទាងាប់ មកទទួលទាន ព្រោះអាចបណ្តាលឲ្យឆ្លងវីរុស H5N1 និងរលាកសួតធ្ងន់ធ្ងរពិបាកព្យាបាល និងមានហានិភ័យខ្ពស់ដល់អាយុជីវិត។ ហើយត្រូវស្តាប់និងគោរពតាមនិយាមការពារនៃការចម្លងរោគ របស់ក្រសួងសុខាភិបាល ​ពេលមានមាន់-ទាងាប់៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ