ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ព្រះសង្ឃ​ជាង​២,៥០០​អង្គ នឹង​ដង្ហែ​ក្បួន​ធម្ម​យាត្រា តាម​មហាវិថី​ព្រះ​នរោត្តម​ចាប់ពី​វត្ត​ភ្នំ ដល់​វិមាន​ឯករាជ្យ ដើម្បី​ឱ្យ​មានការ​គោរព​បទ​ឈប់​បា.ញ់​ជា​និរន្តរ៍

14 ម៉ោង មុន

រាជធានី​ភ្នំពេញ ៖ យោង​តាម​សេចក្តីជូនដំណឹង​របស់​រដ្ឋបាល​រាជធានី​ភ្នំពេញ​បានឱ្យ​ដឹង​ថា គណៈសង្ឃ​នាយក​ទាំង​ពីរ​គណៈ នឹង​រៀបចំ​ពិធី​ធម្ម​យាត្រា​សន្តិភាព​ព្រះសង្ឃ ក្នុង​រាជធានី​ភ្នំពេញ ដើម្បី​ឱ្យ​មានការ​គោរព​បទ​ឈប់​បាញ់​ជា​និរន្តរ៍ រក្សា​សន្តិភាព សុវត្ថិភាព ស្ថេ​រ​ភាព…

រាជធានី​ភ្នំពេញ ៖ យោង​តាម​សេចក្តីជូនដំណឹង​របស់​រដ្ឋបាល​រាជធានី​ភ្នំពេញ​បានឱ្យ​ដឹង​ថា គណៈសង្ឃ​នាយក​ទាំង​ពីរ​គណៈ នឹង​រៀបចំ​ពិធី​ធម្ម​យាត្រា​សន្តិភាព​ព្រះសង្ឃ ក្នុង​រាជធានី​ភ្នំពេញ ដើម្បី​ឱ្យ​មានការ​គោរព​បទ​ឈប់​បាញ់​ជា​និរន្តរ៍ រក្សា​សន្តិភាព សុវត្ថិភាព ស្ថេ​រ​ភាព នៃ​ប្រទេស​ទាំង​ពីរ ដែល​នឹង​ប្រព្រឹត្ត​ទៅ​នៅ​ថ្ងៃ​ទី​១០ ខែសីហា ឆ្នាំ​២០២៥ វេលា​ម៉ោង​១៥:០០​នាទី ដោយ​មាន​ព្រះសង្ឃ​ចូលរួម សរុប​ចំនួន ២,៥៦៩​អង្គ ដោយ​ជួបជុំ​នៅ​រមណីយដ្ឋាន​វប្បធម៌​ប្រវត្តិសាស្ត្រ​វត្ត​ភ្នំ រួច​ដង្ហែ​ក្បួន​ធម្ម​យាត្រា​ឆ្ពោះទៅ កាន់​វិមាន​ឯករាជ្យ​។

ដើម្បី​ឱ្យ​ពិធី​ធម្ម​យាត្រា​ខាងលើ​ប្រព្រឹត្ត​ទៅ​ដោយ​រលូន រក្សា​បាន​នូវ​សន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ និង​របៀបរៀបរយ​សាធារណៈ ព្រមទាំង​បញ្ចៀស​បាន​នូវ​ការ​កកស្ទះ​ចរាចរ អាជ្ញា​ធរមាន​សមត្ថកិច្ច​នឹង​បញ្ចៀស​ចរាចរ​ចំពោះ​យានយន្ត​គ្រប់​ប្រភេទ លើ​កំណាត់​មហាវិថី​ព្រះ​នរោត្តម រហូត​ដល់​វិមាន​ឯករាជ្យ ចាប់ពី​វេលា​ម៉ោង ១៥:០០​នាទី រហូត​ដល់​បញ្ចប់​កម្មវិធី ។

អាស្រ័យ​ហេតុនេះ សូម​បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់​មេត្តា​ជ្រាប យោគយល់ អធ្យាស្រ័យ និង​បញ្ចៀស ការ​ធ្វើ​ដំណើរ​ឆ្លងកាត់​កំណាត់​ផ្លូវ​ខាងលើ តាម​កាលបរិច្ឆេទ​ដូច​បាន​ជម្រាប​ជូន​ដោយ​អនុគ្រោះ​។ ផុត​រយៈពេល ហាមឃាត់​បណ្តោះអាសន្ន​នេះ រដ្ឋបាល​រាជធានី​ភ្នំពេញ នឹង​បើក​ឱ្យធ្វើ​ចរាចរ​ជា​ធម្មតា​វិញ ។

ទទួល​បាន​សេចក្តីជូនដំណឹង​នេះ ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ បញ្ជាការដ្ឋាន​កងរាជអាវុធហត្ថ រាជធានី​ភ្នំពេញ រដ្ឋបាល​ខណ្ឌដូនពេញ រដ្ឋបាល​ខណ្ឌ​បឹង​កេងកង រដ្ឋបាល​ខណ្ឌចំការមន រដ្ឋបាល​ខណ្ឌ​៧​មក​រា មន្ទីរ​សាធារណការ និង​ដឹក​ជញ្ជូន​រាជធានី​ភ្នំពេញ និង​អាជ្ញាធរ​ពាក់ព័ន្ធ​គ្រប់​លំដាប់ថ្នាក់ ត្រូវ​ធ្វើការ​ផ្សព្វផ្សាយ ឱ្យ​បាន​ទូលំទូលាយ និង​សហការ​អនុវត្ត​ឱ្យ​មាន​ប្រសិទ្ធភាព​ខ្ពស់​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ