ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ប្រេង​​ឥន្ធនៈ​នឹង​ចាប់​ផ្តើម​​​ផលិត​នៅ​​​ថ្ងៃ​ទី​​​​១២ ខែ​១២ ឆ្នាំ​​២០១២ វេលា​ម៉ោង​​១២

13 ឆ្នាំ មុន

ខេត្ត​ព្រះសីហនុ​​ ​៖ សម្តេចអគ្គ​មហា​​សេនា​បតីតេជោ​ហ៊ុន សែន ​​នាយក​រដ្ឋមន្ត្រី​​​​នៃព្រះរាជា​ណាចក្រកម្ពុជា​ បាន​មាន​​ប្រសាសន៍​​​ថា ​នៅពេល​​​ខាង​មុខ​ឆាប់​ៗ​​នេះ ​វេលា​ម៉ោង​​១២​​ថ្ងៃទី​​១២​ ខែ​ធ្នូ​(១២) ឆ្នាំ​២០១២​ ​ប្រេង​កាត​​នៅ​សមុទ្រ​​​​កម្ពុជា​​ និង​ចាប់​​​​ផ្តើម​ចម្រាញ់​​​​​ឱ្យ​ចេញ​ជា​ផលិត​​ផល​​​​ប្រេង​ឥន្ធនៈ​ ហើយ​នៅ​​​ពេលនោះ​​ខេត្ត​ព្រះសីហនុ​នឹង

ខេត្ត​ព្រះសីហនុ​​ ​៖ សម្តេចអគ្គ​មហា​​សេនា​បតីតេជោ​ហ៊ុន សែន  ​​នាយក​រដ្ឋមន្ត្រី​​​​នៃព្រះរាជា​ណាចក្រកម្ពុជា​ បាន​មាន​​ប្រសាសន៍​​​ថា ​នៅពេល​​​ខាង​មុខ​ឆាប់​ៗ​​នេះ ​វេលា​ម៉ោង​​១២​​ថ្ងៃទី​​១២​ ខែ​ធ្នូ​(១២) ឆ្នាំ​២០១២​ ​ប្រេង​កាត​​នៅ​សមុទ្រ​​​​កម្ពុជា​​ និង​ចាប់​​​​ផ្តើម​ចម្រាញ់​​​​​ឱ្យ​ចេញ​ជា​ផលិត​​ផល​​​​ប្រេង​ឥន្ធនៈ​ ហើយ​នៅ​​​ពេលនោះ​​ខេត្ត​ព្រះសីហនុ​នឹង​ក្លាយ​​ទៅជា​តំបន់​​ដែល​មាន​អាជីវកម្ម​​​​ប្រេង​​​​។

សម្តេច​​​តេជោ​​​នាយករដ្ឋមន្ត្រី​​​ហ៊ុន សែន បាន​មាន​ប្រសាសន៍​​​បែប​នេះ នាព្រឹក​ថ្ងៃទី​​​១២​ ខែកក្កដា​ ​ឆ្នាំ២០១១ ក្នុង​ឱកាស​​ដែល​សម្តេច​និង​លោ​ក​ជំទាវ​​​កិត្តិព្រឹទ្ធបណ្ឌិត​​​​ អញ្ជើញ​​​ជា​អធិបតី​​​​ដ៏ខ្ពង់​ខ្ពស់​​ក្នុង​ពិធី​​សម្ពោធ​​បើក​​ឱ្យ​ប្រើ​ប្រាស់​​​​ជា​ផ្លូវ​ការ​​​​​ស្ពាន​​​​តេជោ​​​​មរតក​(កោះ​ពស់)​​ ដែល​ស្ថិត​​ក្នុង​សង្កាត់​​លេខ៣​ ក្រុង​ព្រះសីហនុ​ ​ខេត្ត​ព្រះសីហនុ ​ដែល​​មាន​​ប្រវែង​៩០០​ម៉ែត្រ​ ​​មាន​តម្លៃ​​​​សាងសង់​​​ប្រមាណ​​២០​លាន​​​អឺរ៉ូ ។

សម្តេច​តេជោ​​ហ៊ុន សែន ​​បានបញ្ជាក់​ថា ​​ការ​ចាប់ផ្តើម​​​​ដំណើរការ​​​​ចម្រាញ់​​ប្រេង​កាត​​​លើ​​ក​ដំបូង​នៅ​​ខេត្តព្រះសីហនុនេះមិនត្រឹម​​តែ​ជាការ​រីក​ចម្រើន​​នូវប្រភព​​វិនិយោគ​​ថ្មីមួយ​ប៉ុណ្ណោះទេ ​​​គឺ​វា​​បានផ្តល់​នូវ​អត្ថប្រយោជន៍​​ច្រើនយ៉ាង​​ដល់​ប្រទេស​កម្ពុជា ​​ដូចជា​យើង​​​ទទួលបាននូវ​​ចំណូល​ថវិកា​​សម្រាប់ជាតិ ​កាត់បន្ថយ​ការ​​​ឡើងថ្លៃ​​​​ប្រេង​សាំង ​កាត់បន្ថយ​​ភាពក្រីក្រ​ដល់ពលរដ្ឋ​​​​ក្នុង​ប្រទេស​ និង​ផ្តល់​​​ការងារ​ដល់​​ពលរដ្ឋ​កម្ពុជា​​​ទៀត​ផង ។ល។និង។ល។

ដំណើរ​​ការ​នេះ​​ឆ្លុះ​បញ្ចាំងពី​​​ប្រសិទ្ធភាព​​​​ជាក់​ស្តែង​​ នៃការ​​ចូលរួម​របស់​​ផ្នែក​ឯកជន​​ក្នុង​ការ​ជំរុញ​​កិច្ច​​អភិវឌ្ឍន៍​​សេដ្ឋ​កិច្ច​និង​សង្គម​​​ ហើយ​​ក៏​ជា​ការ​​ឆ្លុះ​បញ្ចាំង​នូវ​​​​ភាព​ជឿ​ជាក់​របស់​មជ្ឈ​ដ្ឋាន​​អន្តរ​ជាតិ​លើ​ស្ថិរភាព​​​នយោ​បាយ​ សន្តិសុខ សណ្តាប់​​ធ្នាប់​សង្គម ក៏ដូចជា​​ទទួលបាន​ការ​​គាំទ្រ​ការ​ការពារ​ និង​ការ​​លើក​ទឹក​ចិត្ត​របស់​រាជ​រដ្ឋា​ភិបាល​​ដល់​វិនិយោគក្នុងប្រទេស​​កម្ពុជាផង
ដែរ​ ៕