អភិបាលខណ្ឌ៧មករា ចុះសួរសុខទុក្ខ និងប្រគល់អំណោយជូនពលករ ត្រឡប់មកពីប្រទេសថៃ
រាជធានីភ្នំពេញ ៖ រដ្ឋបាលខណ្ឌ៧មករា បានចុះសំណេះសំណាល និងសួរសុខទុក ដល់បងប្អូនប្រជាពលរដ្ឋ ដែលជាពលកនៅប្រទេសថៃ វិលត្រឡប់មកវិញ ។ ជាក់ស្ដែង…
រាជធានីភ្នំពេញ ៖ រដ្ឋបាលខណ្ឌ៧មករា បានចុះសំណេះសំណាល និងសួរសុខទុក ដល់បងប្អូនប្រជាពលរដ្ឋ ដែលជាពលកនៅប្រទេសថៃ វិលត្រឡប់មកវិញ ។ ជាក់ស្ដែង…
រាជធានីភ្នំពេញ ៖ រដ្ឋបាលខណ្ឌ៧មករា បានចុះសំណេះសំណាល និងសួរសុខទុក ដល់បងប្អូនប្រជាពលរដ្ឋ ដែលជាពលកនៅប្រទេសថៃ វិលត្រឡប់មកវិញ ។
ជាក់ស្ដែង នារសៀលថ្ងៃទី៨ ខែសីហា ឆ្នាំ២០២៥ លោក ថេង សុថុល អភិបាលខណ្ឌ៧មករា បានដឹកនាំក្រុមការងារខណ្ឌ ចុះទៅសួរសុខទុក្ខ និងប្រគល់អំណោយជូនប្រជាពលរដ្ឋមួយគ្រួសារ ដែលជាពលករ វិលត្រឡប់មកពីប្រទេសថៃ ហើយបច្ចុប្បន្នកំពុងស្នាក់នៅផ្ទះសាច់ញាតិ ស្ថិតក្នុងសង្កាត់អូរឬស្សីទី៣ ខណ្ឌ៧មករា ។
ក្នុងឱកាសនោះ លោកអភិបាលខណ្ឌ៧មករា បានបញ្ជាក់ថា ការចុះសួរសុខទុក្ខនេះ គឺស្របតាមការណែនាំ និងការយកចិត្តទុកដាក់ពីសំណាក់លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ដែលតែងតែគិតគូរពីសុខទុក្ខ ដល់ប្រជាពលរដ្ឋជានិច្ច ។ ក្នុងការចុះសំណេះសំណាលនេះដែរ លោកអភិបាល បាននាំអំណោយសម្ភារប្រគល់ជូនរួមមាន អង្ករ ទឹកត្រី ទឹកស៊ីអ៊ីវ មី ត្រីខ និងវត្ថុប្រើប្រាស់ចាំបាច់ មួយចំនួន ។
ក្រៅពីនេះ លោក ថេង សុថុល ក៏បានជួយសម្រួលធ្វើ ការងារ និងឯកសារមួយចំនួន ដែលពួកគាត់បានបាត់ និងផ្ដល់នូវបណ្ណសមធម៌ ដើម្បីឲ្យគ្រួសារពួកគាត់អាចទទួលបានសិទ្ធិ និងអត្ថប្រយោជន៍សង្គមតាមច្បាប់។ ការចូលរួមនេះ ជាសញ្ញាបង្ហាញពីការយកចិត្តទុកដាក់របស់អាជ្ញាធរមូលដ្ឋាន ក្នុងការចូលជួយពលករ និងគ្រួសារដែលកំពុងប្រឈមមុខបញ្ហាជីវភាព ៕
ចែករំលែកព័តមាននេះ