ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្ពុជានាំចេញអង្ករទៅជាង៦០ប្រទេសបានលុយជាង៣០០លានដុល្លារ តែជាងកន្លះឆ្នាំ

1 ម៉ោង មុន

សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា​បាន​ឲ្យ​ដឹង​ថា ពី​ខែមករា ដល់​ខែកក្កដា ឆ្នាំ​២០២៥ កម្ពុជា​បាន​នាំ​ចេញ​អង្ករ​សរុបបាន​៤២០.៥៧២​តោន គិត​ជា​ទឹកប្រាក់​បាន​ចំនួន​៣០៩,៣២ លាន​ដុល្លារ ។ ហើយ​បើ​ធៀប​នឹង​រយៈពេល​ដដែល ឆ្នាំ​២០២៤​វិញ…

សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា​បាន​ឲ្យ​ដឹង​ថា ពី​ខែមករា ដល់​ខែកក្កដា ឆ្នាំ​២០២៥ កម្ពុជា​បាន​នាំ​ចេញ​អង្ករ​សរុបបាន​៤២០.៥៧២​តោន គិត​ជា​ទឹកប្រាក់​បាន​ចំនួន​៣០៩,៣២ លាន​ដុល្លារ ។ ហើយ​បើ​ធៀប​នឹង​រយៈពេល​ដដែល ឆ្នាំ​២០២៤​វិញ ឃើញ​ថា​បរិមាណ​នាំ​ចេញ​អង្ករ​កម្ពុជា​កើនឡើង​១០,៨១ ភាគរយ ហើយ​ចំពោះ​តម្លៃ​វិញ គឺ​កើនឡើង​បន្ថែម​ដល់​ទៅ​១០,៣៦​ភាគរយ ។

ប្រភព​ដដែល​បាន​បន្ត​ថា បរិមាណ និង​តម្លៃ​នៃ​ការ​នាំ​ចេញ​នេះ គឺ​ធ្វើ​ឡើង​ដោយ​ក្រុមហ៊ុន​សរុប​៥១​ក្រុមហ៊ុន ហើយ​គោលដៅ គឺ​មាន​៦៥ គ្រាន់តែ​ភាគច្រើន គឺជា​គោលដៅ​ជា​ប្រពៃណី​ដែល​មាន​ស្រាប់​ដូច​ជា សហភាព​អឺរ៉ុប ចិន អាស៊ាន និង​ប្រទេស​ផ្សេង​ទៀត​មាន​អាហ្វ្រិក ម​ជ្ឈិ​ម​បូព៌ា អា​មេ​រិ​ក កា​ណា​ដា អូស្ត្រាលី ញ៉ូ​ហ្សេ​ឡេ​ន​ជាដើម ។

រូបតំណាងដោយ AI

ស្ថិតិ​នៃ​ការ​នាំ​ចេញ​ទៅ​អឺរ៉ុប ចំនួន​២៦​ប្រទេស សម្រេច​បាន​បរិមាណ​អង្ករ​ចំនួន​២០០.៧៧២​តោន គិត​ជា​ទឹកប្រាក់​ចំនួន​ជិត​១៥៧​លាន​ដុល្លារ​ទៅ​កាន់​ប្រទេស​ចិន និង​ហុងកុង ចំនួន​១០៥.៦២១​តោន គិត​ជា​ទឹកប្រាក់​ចំនួន​ជាង​៦២​លាន​ដុល្លារ ។

ទៅ​កាន់​ប្រទេស​ក្នុង​អាស៊ាន ចំនួន​៧​ប្រទេស បាន​បរិមាណ​ចំនួន ៥៧.១៧៩​តោន គិត​ជា​ទឹកប្រាក់​ចំនួន​ជាង​៤០​លាន​ដុល្លារ និង​ទៅ​កាន់​គោលដៅ​៣២ ប្រទេស​ផ្សេង​ទៀត​មាន​អាហ្វ្រិក មជ្ឈិមបូព៌ា អា​មេ​រិ​ក កា​ណា​ដា អូស្ត្រាលី ញ៉ូ​ហ្សេ​ឡេ​ន​ជាដើម​នោះ​បាន​ចំនួន​៥៧.០០០ តោន គិត​ជា​ទឹកប្រាក់​ចំនួន​ជាង​៥០​លាន​ដុល្លារ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ