កំណាព្យ (លាស្នេហ៍សេះហោះ) បទពាក្យ៨ ដោយ ព្រុំ គឹមជឿន
– ផ្កាយភ្លឺដូចពេជ្រព្រិចៗសន្លឹម ដួងច័ន្ទញញឹមកំដរលោកា
ចិត្ដខ្ញុំអាប់អួរឥតន័យខ្លឹមសា អួលណែនឱរ៉ាសោកាអំពល់ ។

– ពាក្យ“លា”មួយម៉ាត់កាត់ទងបេះដូង ស្នេហ៍គ្រាដំបូងប្រែជួបកង្វល់
ស្នេហ៍អូននិងបងរសាត់់តាមខ្យល់ អ្វីដែលសេសសល់គឺស្ដាយស្រណោះ។
– យើងស្បថថាស្នេហ៍លុះសូន្យសង្ខារ ទោះជាយ៉ាងណារក្សារចិត្ដស្មោះ
ខានជួបមុខអូនបីថ្ងៃប៉ុណ្ណោះ អូនថាលាប្រុសសាងជីវិតថ្មី ។
– អូនប្ដូរចិត្ដលឿនម្ដាយតឿនរៀបការ ព្រោះក្បួនហោរាថាល្អប្រពៃ
គេមានបុណ្យសក្ដិវីឡាឡានថ្លៃ ថ្ពក់យកចិត្ដស្រីឱ្យបែកពីបង។
– រឿងសុខ បណ្ឌិត ចិត្ដកត់ចំណាំ “សែនស្ដាយថ្ពាល់ស្ដាំ” ផ្ដាំស្នេហ៍សៅហ្មង
សុភាពបុរសមិនធ្វើខុសឆ្គង បងស្គាល់នួនល្អងត្រឹមក្លិនហត្ថា ។
– ផ្កាដុះដីក្រុងមានជុង អន្ទាក់ ផ្កាដែលជឿជាក់ថាគ្មានបន្លា
ក្លាយជាពិសពុលសាហាវឬស្យា ចិត្ដដាច់ប្រហារស្នេហ៍ឱ្យក្សិណក្ស័យ។
– ក្រោយជួបគ្រោះកាចសែនខ្លាចសែនរាង ស្នេហ៍មិនទាត់ទៀងប្រែតាមសម័យ
ស្នេហាសេះហោះខ្ញុំអស់និស្ស័យ លាទាំងអាល័យគ្មានថ្ងៃជួបទៀត។
ដោយ ព្រុំ គឹមជឿន prumkimchoeun@gmail.com
ចែករំលែកព័តមាននេះ