ខេត្តព្រះវិហារ៖ កុមារ និងទារកជាច្រើននាក់ ទទួលបានគ្រឿងឧបភោគបរិភោគ ព្រមទាំងសម្ភារៈសិក្សាផ្សេងៗទៀត ក្នុងជំរំភៀសខ្លួន នៅស្រុកគូលែន។
យោងតាមមន្ទីរព័ត៌មានខេត្តព្រះវិហារ បានឱ្យដឹងនៅថ្ងៃទី០៧ ខែសីហានេះ ថា
លោកជំទាវ ហ៊ុន ម៉ាលី និងឯកឧត្តម សុខ ពុទ្ធិវុធ អមដំណើរដោយឯកឧត្តម គីម រិទ្ធី អភិបាលខេត្តព្រះវិហារ និងលោកជំទាវ សុខា គងពិសី បានបន្ដនាំយកអំណោយមនុស្សធម៌ ជាសម្ភារៈសិក្សា នំចំណី ទឹកបរិសុទ្ធ និងទឹកដោះគោសម្រាប់ទារក មកចែកជូនដល់ក្មេងៗ និងទារក ដែលបានជម្លៀសខ្លួនតាមឪពុកម្ដាយ និងអាណាព្យាបាល ពីតំបន់ប្រឈមខ្ពស់នៃជម្លោះព្រំដែនមកស្នាក់នៅបណ្តោះអាសន្នក្នុងមណ្ឌលសុវត្ថិភាពវត្តឧត្តមគីរីទួលអណ្តែត (ហៅវត្តថ្នល់បែក) ឃុំថ្មីស្រុកគូលែន ខេត្តព្រះវិហារ៕
ចែករំលែកព័តមាននេះ