ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ភរិយាកងទ័ពជួរមុខ​សម្រាលបានកូនភ្លោះ២នាក់​ ​នៅតំបន់សមរភូមិ

1 នាទី មុន

ខេត្តព្រះវិហារ៖ ភរិយាកងទ័ពជួរមុខមួយរូប សម្រាលបានកូនភ្លោះ២នាក់​ ​នៅតំបន់សមរភូមិ ស្ថិតក្នុងស្រុកជាំក្សាន្ត​ ​ខេត្តព្រះវិហារ។ យោងតាមមន្ទីរព័ត៌មានខេត្តព្រះវិហារ បានឱ្យដឹងថា នៅថ្ងៃទី០៧ ខែកក្កដា…

ខេត្តព្រះវិហារ៖ ភរិយាកងទ័ពជួរមុខមួយរូប សម្រាលបានកូនភ្លោះ២នាក់​ ​នៅតំបន់សមរភូមិ ស្ថិតក្នុងស្រុកជាំក្សាន្ត​ ​ខេត្តព្រះវិហារ។

យោងតាមមន្ទីរព័ត៌មានខេត្តព្រះវិហារ បានឱ្យដឹងថា នៅថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០២៥ ក្រុមការងារសមាគមនារីខេត្ត​បានចុះទៅសួរសុខទុក្ខ និងគ្រឿងឧបភោគបរិភោគជូនដល់គ្រួសារកងទ័ពជួរមុខ​ ដែលទើបសម្រាលបានកូនភ្លោះពីរនាក់​ រស់នៅភូមិត្មាតប៉ើយ ឃុំព្រីងធំ ស្រុកជាំក្សាន្ត​ ខេត្តព្រះវិហារ។

គ្រួសារនេះមានប្តីឈ្មោះ សេង សុខចាន់ ជាកងទ័ពឈរជើងជួរមុខនៅតំបន់បុស្សស្បូវ និងប្រពន្ធឈ្មោះ រឿង សុខឿន ដែលទើបសម្រាលបានកូនភ្លោះ​ ០២នាក់​ (ជាកូនទី៣​ និងទី៤)៕

​​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ