ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រុស្សុីទើបចេញប្រតិកម្មចំពោះឱសានវាទ​លោកត្រាំ

5 ម៉ោង មុន

សង្គ្រាម​អ៊ុយ​ក្រែ​ន ៖ ខណៈ​សល់​ពេល​មិន​ដល់​១​ស​ប្ដា​ហ៍​ទៀត​ផង ដល់​ថ្ងៃ​កំណត់​ឱសានវាទ​របស់​ប្រធានាធិបតី​អា​មេ​រិ​ក​លោក​ដូ​ណា​ល់​ត្រាំ​ឲ្យ​បញ្ចប់សង្គ្រាម​អ៊ុយ​ក្រែ​ន រុ​ស្ស៊ីទើប​ចេញពី​ការ​ស្ងៀម​ស្ងាត់​កាលពី​ថ្ងៃ​ទី​៤​សីហា ដោយ​អ្នកនាំពាក្យ​វិមាន​ក្រឹម​ឡាំង​លោក​ឌី​មី​ឌ្រី​ប៉េ​ស្កូវ បាន​បញ្ចេញ​ប្រតិ​កម្ម​ចំពោះ​ការ​ដាក់​ពង្រាយ​នាវាមុជទឹក​នុយក្លេអ៊ែរ​អា​មេ​រិ​ក​ក្នុង​តំបន់​។ លោក​ប៉េ​ស្កូវ​ក៏​លើក​ដែរ​ពី​ការ​មក​កាន់​រុ​ស្ស៊ី​របស់​បេសកជន​ពិសេស​អា​មេ​រិ​ក លោក​STEVE WITKOFF​និង​ពី​យថាភាព​នៃ​ការ​ជួប​គ្នា​មួយ​រវាង​ប្រធានាធិបតី​រុ​ស្ស៊ី…

សង្គ្រាម​អ៊ុយ​ក្រែ​ន ៖ ខណៈ​សល់​ពេល​មិន​ដល់​១​ស​ប្ដា​ហ៍​ទៀត​ផង ដល់​ថ្ងៃ​កំណត់​ឱសានវាទ​របស់​ប្រធានាធិបតី​អា​មេ​រិ​ក​លោក​ដូ​ណា​ល់​ត្រាំ​ឲ្យ​បញ្ចប់សង្គ្រាម​អ៊ុយ​ក្រែ​ន រុ​ស្ស៊ីទើប​ចេញពី​ការ​ស្ងៀម​ស្ងាត់​កាលពី​ថ្ងៃ​ទី​៤​សីហា ដោយ​អ្នកនាំពាក្យ​វិមាន​ក្រឹម​ឡាំង​លោក​ឌី​មី​ឌ្រី​ប៉េ​ស្កូវ បាន​បញ្ចេញ​ប្រតិ​កម្ម​ចំពោះ​ការ​ដាក់​ពង្រាយ​នាវាមុជទឹក​នុយក្លេអ៊ែរ​អា​មេ​រិ​ក​ក្នុង​តំបន់​។ លោក​ប៉េ​ស្កូវ​ក៏​លើក​ដែរ​ពី​ការ​មក​កាន់​រុ​ស្ស៊ី​របស់​បេសកជន​ពិសេស​អា​មេ​រិ​ក លោក​STEVE WITKOFF​និង​ពី​យថាភាព​នៃ​ការ​ជួប​គ្នា​មួយ​រវាង​ប្រធានាធិបតី​រុ​ស្ស៊ី លោក​វ្ល៉ា​ឌី​មៀរ​ពូ​ទី​ន​និង​សម​ភាគី​អ៊ុយ​ក្រែ​ន​លោក​វ៉ូ​ឡូ​ឌី​មៀរ​ហ្សេ​ឡេ​ន​ស្គី​។

វិមាន​ក្រឹម​ឡាំង​នា​ថ្ងៃ​ទី​៤​ សីហា​ បាន​បង្ហាញ​ពី​ការ​ប្រុង​ប្រយ័ត្ន​ខ្លាំង ចំពោះ​ការ​គំរាមកំហែង​នុយ​ក្លេអ៊ែរ​។ បែប​នេះ​មក​ពី​មានការ​ដាក់​ពង្រាយ​កាលពី​ថ្ងៃ​ទី​១​សីហា សម្រេច​ដោយ​ប្រធានាធិបតី​អា​មេ​រិ​ក​លោក​ដូ​ណា​ល់​ត្រាំ នូវ​នាវាមុជទឹក​នុយក្លេអ៊ែរ​២​គ្រឿង ជា​ប្រតិកម្ម​តប​ចំពោះ​វោហារសាស្ត្រ​របស់​អតីត​ប្រធានាធិបតី​រុ​ស្ស៊ី​លោក​ឌី​មី​ឌ្រី​មេ​ដ​វេ​ដេ​វ​ ។ ចំពោះ​ពាក្យពេចន៍​ទាំងនោះ​របស់​លោក​មេ​ដ​វេ​ដេ​វ លោក​ប៉េ​ស្កូវ​មិន​បាន​ស្វែងរក​ការ​សុំ​ទោស​ឡើយ​។ លោក​ក៏​អះអាង​ដែរ​ថា នាវាមុជទឹក​អា​មេ​រិ​ក​ទាំង​២​គ្រឿង​នោះ ដែល​លោក​ត្រាំ​អះអាង​ថា​ដាក់​ពង្រាយ​តាម​ពិត​មាន​វត្តមាន​ជា​អចិ​ន្រៃ្ត​យ៍​ស្រាប់​មក​ហើយ​។ យើង​មិន​ចង់​អូស​ក្រឡា​ច្រើន​ក្នុង​រឿង​នេះ​ឡើយ​។

លោក​ប៉េ​ស្កូវ​គូសបញ្ជាក់​ថា​នៅ​រុ​ស្ស៊ី​ក៏​ដូច​ជា​នៅ​ប្រទេស​ដទៃ​ៗ​ទៀត​ដែរ រឿង​នយោបាយ​មាន​ទស្សនៈ​ខុស​ៗ​គ្នា​ដោយ​ទស្សនៈ​មួយ​ចំនួន​គឹ​បែប​រ៉ា​ឌី​កាល់​។ លោក​រំឭក​ថា​មាន​តែ​ប្រធានាធិបតី​
រុ​ស្ស៊ី​លោក​វ្ល៉ា​ឌី​មៀរ​ពូ​ទី​ន​ទេ​ដែល​ជា​អ្នក​កំណត់​នយោបាយ​ការ​បរទេស​របស់​ប្រទេស តែ​រដ្ឋអំណាច​រុ​ស្ស៊ី​ក៏​អំពាវនាវ​ឲ្យ​មានការ​ប្រុង​ប្រយ័ត្ន​ក្នុង​វោហា​សាស្ត្រ​នុយក្លេអ៊ែរ​។

ចំពោះ​ឱសានវាទ​របស់​លោក​ត្រាំ​ហាក់ដូចជា​មិន​ធ្វើ​ឲ្យ​រុ​ស្ស៊ី​ព្រឺរោម​ឡើយ​។ លោក​ប៉េ​ស្កូវ​និយាយ​ថា យើង​រង់ចាំ​ជួប​ជាមួយ​បេសកជន​លោក​ត្រាំ​នៅ​ក្រុង​មូ​ស្គូ​ក្នុង​ស​ប្ដា​ហ៍​នេះ សម្រាប់​ការ​ជួប​គ្នា​មួយ​ដែល​លោក​ថា សំខាន់​និង​មាន​ប្រយោជន៍ តែ​មិន​ផ្ដល់​ការ​បញ្ជាក់​ដទៃ​ៗ​ទៀត​ឡើយ​។ ម្យ៉ាង​ទៀត​លោក​ប៉េ​ស្កូវ​លើក​ពី​លទ្ធភាព​នៃ​ការ​ជួប​គ្នា​រវាង​ប្រធានាធិបតី​រុ​ស្ស៊ី​លោក​វ្ល៉ា​ឌី​មៀរ​ពូ​ទី​ន​និង​សម​ភាគី​អ៊ុយ​ក្រែ​ន​លោក​វ៉ូ​ឡូ​ឌី​មៀរ​ហ្សេ​ឡេ​ន​ស្គី ប៉ុន្តែ​ក្នុង​លក្ខខណ្ឌ​ដែល​ការងារ​រៀបចំ​របស់​បណ្ដា​អ្នក​ជំនាញការ សម្រាប់​ការ​ជួប​គ្នា​បែប​នេះ​ត្រូវ​បាន​បញ្ចប់​សិន​។

លោក​ហ្សេ​ឡេ​ន​ស្គី​អរគុណ​លោក​ត្រាំ​គាប​រុ​ស្ស៊ី

កាលពី​ថ្ងៃ​ទី​៤​សីហា​ប្រធានាធិបតី​អ៊ុយ​ក្រែ​ន​លោក​ហ្សេ​ឡេ​ន​ស្គី​បាន​សម្ដែង​ការ​ដឹងគុណ​ដល់​លោក​ដូ​ណា​ល់​ត្រាំ ចំពោះ​ការ​តាំងចិត្ត​របស់​លោក​បញ្ចប់សង្គ្រាម​អ៊ុយ​ក្រែ​ន និង​ការ​គាបសង្កត់​របស់​លោក​លើ​រុ​ស្ស៊ី ​។ សារ​អរគុណ​នោះ​ធ្វើ​ឡើង ពេល​ដែល​ឱសានវាទ​របស់​លោក​ត្រាំ​លើ​រុ​ស្ស៊ីជិត​ដល់​ពេល​ផុតកំណត់​។ កាលពី​ស​ប្ដា​ហ៍​មុន​លោក​ត្រាំ​បាន​ទុក​ពេល​ត្រឹម​១០​ថ្ងៃ​ឲ្យ​ក្រុង​មូ​ស្គូ បញ្ចប់សង្គ្រាម​នៅ​អ៊ុយ​ក្រែ​ន បើ​មិន​ដូច្នេះ​ទេរុ​ស្ស៊ី​នឹង​រង​ទណ្ឌកម្ម​ធ្ងន់ធ្ងរ​ថ្មី​ទៀត តែ​ទណ្ឌកម្ម​ទាំងនោះ​ហាក់​នៅ​មិន​ទាន់​ច្បាស់​នៅឡើយ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ