ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

«ទិញប្រេងរុស្សុី​»ព្រោះ​ចិន​​​មិន​ចុះ​ញ៉មការគំរាម​របស់អាមេរិក​

1 នាទី មុន

ចិន​-​អា​មេ​រិ​ក ៖ បណ្ដា​អ្នក​ទទួលខុសត្រូវ​អា​មេ​រិ​ក​និង​ចិន ឈាន​ទៅ​សម្រេច​បានការ​ព្រមព្រៀង​លើ​ការ​ខ្វែងគំនិត​គ្នា​ដ៏​ច្រើន ដើម្បី​ចុះហត្ថលេខា​លើ​កិច្ច​ព្រៀង​ពាណិជ្ជកម្ម​មួយ​និង​ចៀសវាង​ពន្ធ​ទណ្ឌកម្ម ប៉ុន្តែ​ប្រទេស​ទាំង​២​នៅ​តែ​មាន​ជំហរ​ខ្វែងគ្នា​ជា​និច្ច លើ​ចំណុច​ដែល​អា​មេ​រិ​ក​ទាមទារ​ឲ្យ​ចិន​ឈប់​ទិញ​ប្រេង​ពី​រុ​ស្ស៊ី ​និងអុី​រ៉​ង់​។ បន្ទាប់​ពី​២​ថ្ងៃ​នៃ​ការ​ចរចា​គ្នា​ខាង​ពាណិជ្ជកម្ម នៅ​ទីក្រុង​ស្តុក​ខូ​ល​ស៊ុ​យ​អែ​ត…

ចិន​-​អា​មេ​រិ​ក ៖ បណ្ដា​អ្នក​ទទួលខុសត្រូវ​អា​មេ​រិ​ក​និង​ចិន ឈាន​ទៅ​សម្រេច​បានការ​ព្រមព្រៀង​លើ​ការ​ខ្វែងគំនិត​គ្នា​ដ៏​ច្រើន ដើម្បី​ចុះហត្ថលេខា​លើ​កិច្ច​ព្រៀង​ពាណិជ្ជកម្ម​មួយ​និង​ចៀសវាង​ពន្ធ​ទណ្ឌកម្ម ប៉ុន្តែ​ប្រទេស​ទាំង​២​នៅ​តែ​មាន​ជំហរ​ខ្វែងគ្នា​ជា​និច្ច លើ​ចំណុច​ដែល​អា​មេ​រិ​ក​ទាមទារ​ឲ្យ​ចិន​ឈប់​ទិញ​ប្រេង​ពី​រុ​ស្ស៊ី ​និងអុី​រ៉​ង់​។

បន្ទាប់​ពី​២​ថ្ងៃ​នៃ​ការ​ចរចា​គ្នា​ខាង​ពាណិជ្ជកម្ម នៅ​ទីក្រុង​ស្តុក​ខូ​ល​ស៊ុ​យ​អែ​ត និង​ជា​ការ​ឆ្លើយ​តប​ចំពោះ​ការ​គំរាម​របស់​អា​មេ​រិ​ក​យកពន្ធ​១០០% ក្រសួងការបរទេស​ចិន​តាម​បណ្ដាញ​សង្គម​X​លើក​ឡើង​ថា ចិន​នឹង​ធានា​ជា​និច្ច​ដល់​ការ​ផ្គត់ផ្គង់​ថាមពល ដែល​បម្រើ​ដល់​ផលប្រយោជន៍​ជាតិ់​របស​យើង​។ បណ្ដា​ការ​គាបសង្កត់​នឹង​មិន​បម្រើ​អ្វី​ឡើយ​។ ចិន​នឹង​ការពារ​យ៉ាង​មឺ​ុ​ង​ម៉ាត់​អធិបតេយ្យភាព សន្តិសុខ​និង​ផលប្រយោជន៍​របស់​ខ្លួន​ខាង​ការ​អភិវឌ្ឍ​។

ចម្លើយ​តប​នោះ​គឺ​សំខាន់​ណាស់​ក្នុង​ពេល​ដែល​ក្រុង​ប៉េ​កាំ​ង​និង​ក្រុង​វ៉ា​ស៊ីន​តោន​កំពុង​មាន​សុទិដ្ឋិនិយម និង​កំពុង​មាន​ឆន្ទៈ​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​មួយ រវាង​មហា​យក្ស​សេដ្ឋកិច្ច​ទាំង​២​។ វា​គូសបញ្ជាក់​ពី​ទំនុកចិត្ត​របស់​ចិន​លើ​សមត្ថភាព ដែល​នៅ​តែ​ម៉ឺង​ម៉ាត់​ចំពោះ​រដ្ឋការ​លោក​ដូ​ណា​ល់​ត្រាំ​។ បន្ទាប់​ពី​ការ​ចរចា​រដ្ឋមន្ត្រី​រតនាគារ​អា​មេ​រិ​ក​លោក​SCOTT BESSENT រាយការណ៍​ប្រាប់​ដល់​ក្រុម​អ្នកកាសែត​ថា អំពី​ការ​ទិញ​ប្រេង​រុ​ស្ស៊ីចិន​ប្រកាន់​យ៉ាង​មឺ​ុ​ង​ម៉ាត់​នូវ​អធិបតេយ្យភាព​របស់​ខ្លួន​។

​ចំណែក​អ្នក​ចរចា​អា​មេ​រិ​កមួយ​រូប​ទៀត​លោក GABRIEL WILDAU លើក​ឡើង​ថា លោក​ប្រធានាធិបតី​ត្រាំ​អាច​ប្រើ​សិទ្ធិ​យកពន្ធ​គយ​១០០% ដែល​បែប​នេះ​នឹង​ប៉ះពាល់​ដល់​ការ​រីក​ចម្រើន​នា​ពេល​ថ្មី​ៗ​នេះ ហើយ​ប្រហែលជា​បំផ្លាញ​ដល់​ការ​ប្រកាស​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​មួយ សម្រាប់​លោក​ត្រាំ​និង​សម​ភាគី​ចិន​លោកស៊ី​ជី​ន​ពីង​ប្រសិនបើ​មេដឹកនាំ​ទាំង​២​ជួប​គ្នា​នា​រដូវ​ស្លឹកឈើ​ជ្រុះ​ខាង​មុខ​នេះ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ