ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ភាគីថៃ​នៅ​តែ​បន្ត​បំពាន​ម្តង​ហើយ​ម្តងទៀត​លើ​បូរណភាព​ទឹកដី​កម្ពុជា និង​រំលោ.ភ​បទ​ឈប់​បា.ញ់

1 នាទី មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ នា​មុន​នេះ​បន្តិច លោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន បាន​សរសេរ​លើ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​កថា ៖ សេចក្តីថ្លែងការណ៍​របស់​អ្នកនាំពាក្យ​ក្រសួងការពារជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​…

រាជធានី​ភ្នំពេញ ៖ នា​មុន​នេះ​បន្តិច លោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន បាន​សរសេរ​លើ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​កថា ៖ សេចក្តីថ្លែងការណ៍​របស់​អ្នកនាំពាក្យ​ក្រសួងការពារជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ ចំពោះ​រំលោភ​បំពាន​យ៉ាង​គឃ្លើន​ម្តង​ហើយ​ម្តងទៀត​ របស់​ភាគី​ថៃ​លើ​បូរណភាព​ទឹកដី​កម្ពុជា និង​រំលោភ​បទ​ឈប់​បាញ់ ។

នៅ​វេលា​ម៉ោង​១១​ព្រឹក​នេះថៃ​បាន​បញ្ជូន​កម្លាំង​ប្រដាប់​ដោយ​អាវុធ​គ្រប់​ដៃ និង​គ្រឿងចក្រ​ចូល​ក្នុង​តំបន់​អានសេះ និង​តំបន់​ផ្សេង​ទៀត ដែល​ជា​ដែន​អធិបតេយ្យ​របស់​កម្ពុជា ហើយ​ថែម​ទាំង​បាន​រាយ​បន្លា​លួស បើ​ទោះបីជា​ត្រូវ​បាន​ហាមឃាត់​យ៉ាង​ខ្លាំង​ពី​សំណាក់​កងកម្លាំង​របស់​យើង​យ៉ាងណា​ក៏​ដោយ ។

គួរ​រំលឹក​ផង​ដែរ​ថា កម្ពុជា​ទើបតែ​បាន​រៀបចំ​ឱ្យ​មានដំណើរ​កិច្ច​របស់​អនុព័ន្ធយោធា​បរទេស​ប្រចាំ​នៅ​កម្ពុជា ទៅ​កាន់​ទីកន្លែង​ទាំងនោះ កាលពី​ថ្ងៃ​ទី​៣0 ខែកក្កដា ឆ្នាំ​២០២៥ ដែល​នេះ​បញ្ជាក់​ឱ្យ​ឃើញ​យ៉ាង​ច្បាស់​ថា វា​ជា​ដែន​អធិបតេយ្យ​របស់​កម្ពុជា ។ ទ​ង្វើ​នេះ គឺជា​ការ​រំលោភ​ដល់​បទ​ឈប់​បាញ់​យ៉ាង​គឃ្លើន និង​បាន​បង្ក​ការ​គំរាមកំហែង​ដ៏​ធ្ងន់ធ្ងរ​បំផុត​ចំពោះ​សន្តិភាព និង​សន្តិសុខ​នៅ​តាម​បណ្តោយ​ព្រំដែន​នៃ​ប្រទេស​ទាំង​ពីរ ក៏​ដូច​ជា​តំបន់​ទាំងមូល ។

កម្ពុជា​សូម​អំពាវនាវ​ដល់​សហគមន៍​អន្តរជាតិ ជា​ពិសេស​ប្រទេស​ដៃគូ​ដែល​បាន​ខិតខំ​ប្រឹងប្រែង​ជួយ​ឱ្យ​សម្រេច​បាន​បទ​ឈប់​បាញ់​ដ៏​លំបាក​មួយ​នេះ ហើយ​សុទ្ធតែ​មាន​បំណង​ចង់​ឃើញ​បទ​ឈប់​បាញ់​មួយ​នេះ​ត្រូវ​បាន​អនុវត្ត​ដោយ​ពេញលេញ និង​ប្រកប​ប្រសិទ្ធភាព​, ទាមទារ​ឱ្យ​ថៃ​បញ្ឈប់​ទ​ង្វើ​ឈ្លានពាន​របស់​ខ្លួន​ជា​បន្ទាន់ និង​គោរព​ឱ្យ​បាន​ម៉ឺងម៉ាត់​នូវ​ច្បាប់​អន្តរជាតិ ជា​ពិសេស​អធិបតេយ្យ និង​បូរណភាព​ទឹកដី​របស់​កម្ពុជា ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ