ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ភ្នំភ្លើងមួយនៅ​រុស្សុីជិត៥០០ឆ្នាំហើយទើបតែផ្ទុះ​

3 ម៉ោង មុន

ប្រទេស​រុ​ស្ស៊ី ៖ ផេះ​យ៉ាង​ក្រាស់​ព្រមទាំង​ពពក​ផ្សែង​បាន​ជះ​ចេញ​ឡើង​លើ​ដល់​កម្ពស់​ជាង​៦០០០​ម៉ែត្រ ​ពេល​ភ្នំភ្លើង​KRACHENINNIKOV ស្ថិត​នៅ​ចុង​បូព៌ា​រុ​ស្ស៊ី ​ក្នុង​ឧបទ្វីប​កាំ​ឆាត់​កា​ដែល​ដេក​ចាប់តាំងពី​ជាង​៤៥០​ឆ្នាំ​មក​ហើយ បាន​ផ្ទុះ​កាលពី​ថ្ងៃ​ទី​៣​សីហា​។ តាម​អាជ្ញាធរ​រុ​ស្ស៊ី​ថា ការ​ផ្ទុះ​ភ្នំភ្លើង​នោះ​ មិន​នាំ​ឲ្យ​មានការ​គំរាមកំហែង​ដល់​អាយុជីវិត​មនុស្ស​ឡើយ…

ប្រទេស​រុ​ស្ស៊ី ៖ ផេះ​យ៉ាង​ក្រាស់​ព្រមទាំង​ពពក​ផ្សែង​បាន​ជះ​ចេញ​ឡើង​លើ​ដល់​កម្ពស់​ជាង​៦០០០​ម៉ែត្រ ​ពេល​ភ្នំភ្លើង​KRACHENINNIKOV ស្ថិត​នៅ​ចុង​បូព៌ា​រុ​ស្ស៊ី ​ក្នុង​ឧបទ្វីប​កាំ​ឆាត់​កា​ដែល​ដេក​ចាប់តាំងពី​ជាង​៤៥០​ឆ្នាំ​មក​ហើយ បាន​ផ្ទុះ​កាលពី​ថ្ងៃ​ទី​៣​សីហា​។

តាម​អាជ្ញាធរ​រុ​ស្ស៊ី​ថា ការ​ផ្ទុះ​ភ្នំភ្លើង​នោះ​ មិន​នាំ​ឲ្យ​មានការ​គំរាមកំហែង​ដល់​អាយុជីវិត​មនុស្ស​ឡើយ ព្រោះ​វា​ស្ថិត​ក្នុង​តំបន់​រហោរ​ឋាន​មាន​ប្រជាជន​តិចតួច​បំផុត​។ ការ​ផ្ទុះ​ភ្នំភ្លើង​នោះ​ពុំ​គំរាមកំហែង​ដល់​តំបន់​មាន​ប្រជាជន​រស់នៅ​ណាមួយ​ទេ​។

តាម​កាសែត​EURONEWS​ថា កំ​អែរ​នៅ​បន្ត​ហូរ​ចាក់​មក​ចង្កេះ​ភាគ​និរតី​នៃ​ភ្នំភ្លើង​នោះ ដែល​មា​ន
ក​ម្ព​ស់​១៨៥៦​ម៉ែត្រ​។ ក្រសួង​សភាពការណ៍​បន្ទាន់​រុ​ស្ស៊ី​បាន​អំពាវនាវ​ដល់ មនុស្ស​ម្នា​ចៀសវាង​កុំទៅ​កាន់​តំបន់​នៅ​ជុំវិញ​ភ្នំភ្លើង​នេះ និង​កុំ​ប៉ុនប៉ង​ឡើង​ភ្នំភ្លើង​នេះ​។

សម្រាប់​ពេល​នេះ​ មិន​មាន​គ្រោះថ្នាក់​នៃ​ភ្លើង​ឆេះ​ព្រៃ​ទេ​។ ស្ថានភាព​ភ្នំភ្លើង​ស្ថិត​ក្រោម​ការ​តាមដាន​ពិនិត្យ ។ ពុំ​មានការ​គំរាមកំហែង​ដល់​អាយុជីវិត​របស់​បណ្ដា​បុគ្គលិក​ការពារ​ព្រៃ បណ្ដា​ហេដ្ឋា​រចនាសម្ព័ន្ធ​និង​ផ្ទះសម្បែង​ឡើយ​។ តាម​ទីភ្នាក់ងារ​ព័ត៌មានរុ​ស្ស៊ី ​INTERFAX​ថា ផេះភ្នំភ្លើង​បាន​ហុយ​ដល់​ចម្ងាយ​ជាង​៧៥​គីឡូម៉ែត្រ ឆ្ពោះទៅ​ទិស​ខាងកើត ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ