ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កសិករ​ខេត្តបន្ទាយមានជ័យជាប់ជាយដែន ​​លក់​ស្រូវឆ្នាំ​នេះ ​នាំ​គ្នា​​យក​ប្រាក់​រៀល​វិញ

3 ម៉ោង មុន
  • បន្ទាយមានជ័យ

ខេត្ត​បន្ទាយ​មាន​ជ័យ ​៖ ​កាលពី​ថ្ងៃ​ទី​៣ ខែសីហា ​ឆ្នាំ២០២៥នេះ ប្រជា​កសិករ​ខេត្តបន្ទាយមានជ័យដែល​ជា​ខេត្ត​ជាប់​ជាយ​ដែន​ ឆ្នាំ​នេះ ​លក់​ស្រូវ​នាំ​គ្នា​យក​ប្រាក់​រៀល​ ក្រោយ​សង្គ្រាម​ឈ្លា​ន​ពី​ជនជាតិ​សៀម​។ ប្រជា​កសិករ​បាន​ប្រាប់​ថា…

ខេត្ត​បន្ទាយ​មាន​ជ័យ ​៖ ​កាលពី​ថ្ងៃ​ទី​៣ ខែសីហា ​ឆ្នាំ២០២៥នេះ ប្រជា​កសិករ​ខេត្តបន្ទាយមានជ័យដែល​ជា​ខេត្ត​ជាប់​ជាយ​ដែន​ ឆ្នាំ​នេះ ​លក់​ស្រូវ​នាំ​គ្នា​យក​ប្រាក់​រៀល​ ក្រោយ​សង្គ្រាម​ឈ្លា​ន​ពី​ជនជាតិ​សៀម​។

ប្រជា​កសិករ​បាន​ប្រាប់​ថា ​ខេត្តបន្ទាយមានជ័យ​ដែល​ជា​ខេត្ត​ជាប់​ជាយ​ដែន​ប្រជា​កសិករ​និង​ឈ្មួញ​ទិញ​ស្រូវ​ភាគច្រើន​ទិញ​លក់​ចាយប្រាក់​បាត តែ​ពេល​នេះ​ប្រជា​កសិករ​បាន​នាំ​គ្នា​សម្រេចចិត្ត​នាំ​គ្នា​ឈប់​ចាយ​លុយ​បាត ​ដោយ​ចាយ​តែ​ប្រាក់​រៀល​កម្ពុជា​ក្រោយ​សង្គ្រាម​ឈ្លានពាន​ពី​ប្រទេស​សៀម​មក​លើ​កម្ពុជា​រហូត​ដល់​ទំនិញ​សៀម​ដែល​ឈ្មួញ​លក់​សេសសល់​ការ​នាំ​ចូល​ពី​មុន​ត្រូវ​បាន​ឈប់​ទិញ​ដែរ​គឺ​ទិញ​តែ​កម្ពុជា​និង​ទំនិញ​ប្រទេស​ជា​មិត្ត​ ។

ប្រជា​កសិករ​បាន​បញ្ជាក់​ថា​ ​ស្រូវ​ប្រភេទ​៥១​និង​៥៤​រឺ​អូរ​អឹ​ម​កាលពី​ចុងខែ​ក​ក្ត​ដា ឆ្នាំ​២០២៥​ប្រជា​កសិករ​ប្រមូល​ផល​លក់​ក្នុង​១​តោន​តំលៃ​បាន​៨៥​ទៅ​៨៦​ម៉ឺន​រៀល​នៅ​ដើមខែ​សីហា ឆ្នាំ​២០២៥​នេះ​ឈ្មួញ​ទិញ​ទំលាក់​តំលៃ​៧៥​ទៅ​៧៦​ម៉ឺន​រៀល ស្រូវ​ស្រ​ង៉ែ​១​តោន​តំលៃ​៩០​ម៉ឺន​រៀល ពេល​នេះ​ធ្លាក់​តំលៃ​១​តោន​តំលៃ​៨៨​ម៉ឺន​រៀល​ហើយ​មាន​រោង​ម៉ាស៊ីន​ខ្លៈ​អត់​ទិញ​ស្រូវ​ប្រជា​កសិករ​ផ្ទាល់​នោះ​ទេ​គឺ​ទិញ​ចូល​តែ​កូនដៃ​រឺ​ឈ្មួញកណ្តាល​របស់​ពួក​គេ​ដែល​ចុះ​ទិញ​ស្រូវ​ប្រជា​កសិករ​ឡើង​ចុះ​តំលៃ​តាម​មាត់​ថា​ពិតជា​លំបាក់​ដល់​ប្រជា​កសិករ​បង្កបង្កើន​ផល​ស្រូវ​បាន​ហើយ​តំលៃ​ស្រូវ​ឈ្មួញកណ្តាល​ទិញ​តំលៃ​ចុះ​រាល់ថ្ងៃ​សុំ​អោយ​ក្រសួង​និង​មន្ទី​ជំនាញ​ចុះ​ពិនិត្យ​និង​កំណត់​តំលៃ​អោយ​បាន​ច្បាស់លាស់​។

លោក ប៉ុក ឡាយ​ជី ប្រធាន​មន្ទី​ពាណិជ្ជកម្ម​ខេត្តបន្ទាយមានជ័យ​បាន​បញ្ជាក់​ថា​៖​ប្រជា​កសិករ​ដែល​លក់​ស្រូវ​ឆ្នាំ​នេះ​ ត្រូវ​បាន​ទិញ-លក់​ជា​ប្រាក់​រៀល​វិញ ដោយ​ស្មារតី​របស់​ពលរដ្ឋ​បាន​សម្រេច​ចាយប្រាក់​រៀល​ឈប់​ចាយប្រាក់​ថៃ ។

ជាក់ស្តែង​ពេល​នេះ​ប្រជា​កសិករ​ប្រមូល​ផល​ដំបូង​ស្រូ​វ​​ប្រភេទ​៥១​និង​៥៤(​អូរ​អឹ​ម​)​ឈ្មួញ​ទិញ​១​តោន​តំលៃ​៨៦​ម៉ឺន​រៀល តែ​ពេល​នេះ​ឈ្មួញ​ត្រូវ​បាន​ទិញ​ប​ញ្ជុះ​តំលៃ​ក្រោម​៨០​ម៉ឺន​រៀល​ហើយ​មន្ទី​ជំនាញ​កំពុង​អោយ​មន្ត្រី​ជំនាញ​ចុះ​ពិនិត្យ​មើល​និង​ណែនាំ​អោយ​ទិញ​ស្រូវ​ប្រជា​កសិករ​តាម​តំលៃ​អោយ​ល្អ​ប្រសើរ​ហើយ​មិន​អោយ​ឡើង​ចុះ​តាមតែ​អំពើរ​ចិត្ត​នោះ​ទេ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ