ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បង្ក្រាប​សង្វៀន​ជល់​មាន់នៅ​ក្នុងស្រុក​គងពិសី នឹង​ឃាត់ខ្លួន​អ្នក​ញៀន​ល្បែង​០៣​នាក់

3 ម៉ោង មុន
  • កំពង់ស្ពឺ

ខេត្តកំពង់ស្ពឺ​៖ ក្រុម​អ្នក​ញៀន​ល្បែង​ជល់​មាន់​ចំនួន​០៣​នាក់​ត្រូវ​បាន​កម្លាំង​នគរបាល​ឆ្មក់​បង្ក្រាប​បាន ខណៈ​ដែល​ច្រើន​នាក់​ផ្សេង​ទៀត​បាន​រត់​បាតជើង​ស​ព្រាត ខណៈ​ដែល​កំពុង​តែ​ប្រមូលផ្តុំ​គ្នា​លេង​ជល់​មាន់​ក្នុង​សង្វៀន​មួយ​កន្លែង​ក្នុង​ឃុំ​ស្តុក ស្រុក​គងពិសី ។ ការ​បង្ក្រាប​សង្វៀន​ជល់​មាន់​ឃាត់​បាន​អ្នក​ញៀន​ល្បែង​ចំនួន​០៣​នាក់ បាន​ធ្វើ​ឡើង​កាលពី​វេលា​ម៉ោង​១២​និង​២៥​ថ្ងៃត្រង់​ថ្ងៃ​ទី​០២ ខែកក្កដា ឆ្នាំ​២០២៥…

ខេត្តកំពង់ស្ពឺ​៖ ក្រុម​អ្នក​ញៀន​ល្បែង​ជល់​មាន់​ចំនួន​០៣​នាក់​ត្រូវ​បាន​កម្លាំង​នគរបាល​ឆ្មក់​បង្ក្រាប​បាន ខណៈ​ដែល​ច្រើន​នាក់​ផ្សេង​ទៀត​បាន​រត់​បាតជើង​ស​ព្រាត ខណៈ​ដែល​កំពុង​តែ​ប្រមូលផ្តុំ​គ្នា​លេង​ជល់​មាន់​ក្នុង​សង្វៀន​មួយ​កន្លែង​ក្នុង​ឃុំ​ស្តុក ស្រុក​គងពិសី ។

ការ​បង្ក្រាប​សង្វៀន​ជល់​មាន់​ឃាត់​បាន​អ្នក​ញៀន​ល្បែង​ចំនួន​០៣​នាក់ បាន​ធ្វើ​ឡើង​កាលពី​វេលា​ម៉ោង​១២​និង​២៥​ថ្ងៃត្រង់​ថ្ងៃ​ទី​០២ ខែកក្កដា ឆ្នាំ​២០២៥ នៅ​ចំណុច​ភូមិ​ថ្មី ឃុំ​ស្តុក ស្រុក​គងពិសី ខេត្តកំពង់ស្ពឺ​។

នគរបាល​ស្រុក​គងពិសី​បាន​និយាយ​ឱ្យ​ដឹង​ថា ក្រុម​អ្នក​ញៀន​ល្បែង​ជល់​ដែល​ឃាត់ខ្លួន​បាន​មានឈ្មោះ ១~​ឈ្មោះ ប៉ោក វ៉ា​ន ភេទ​ប្រុស អាយុ​៥៣​ឆ្នាំ នៅ​ភូមិ​ត្រពាំង​សំរោង ឃុំ​ភា​រី​មាន​ជ័យ ស្រុក​ប​សេដ្ឋ ខេត្តកំពង់ស្ពឺ ។ ២~​ឈ្មោះ អ៊ុ​ច រឿ​ន ភេទ​ប្រុស​អាយុ​៤៦​ឆ្នាំ នៅ​ភូមិ​ព្រៃ​ងោង ឃ​ភា​រី​មា​ជ័យ ស្រុក​ប​សេដ្ឋ ខេត្តកំពង់ស្ពឺ ។ ៣~​ឈ្មោះ សេង ចាន់​ដាវ ភេទ​ប្រុស​អាយុ​២៥​ឆ្នាំ​នៅ​ភូមិ​ត្រពាំង​ស្យា ឃុំ​ស្វាយ​រំពារ ស្រុក​ប​សេដ្ឋ ខេត្តកំពង់ស្ពឺ​។

នគរបាល​ស្រុក​គងពិសី​បាន​បន្ត​ថា មុន​ឈាន​ដល់​ការ​ឃាត់ខ្លួន​ក្រុម​អ្នក​ញៀន​ល្បែង​ខាងលើ គឺ​កម្លាំង​អធិការដ្ឋាន​នគរបាល​ស្រុក​គងពិសី បាន​សហការ​ជាមួយ​កម្លាំង​ប៉ុស្តិ​នគរបាល​រដ្ឋបាល​ឃុំ​ស្តុក បាន​ឆ្មក់​បង្ក្រាប​សង្វៀន​ល្បែងស៊ីសង​(​មាន់​ជល់​ផ្ទាល់​ដី​) ត្រង់​ចំណុច​ភូមិ​ថ្មី ឃុំ​ស្ដុក ស្រុក​គងពិសី ខេត្តកំពង់ស្ពឺ ឃាត់ខ្លួន​មនុស្ស ចំនួន​០៣​នាក់ ច្រើន​នាក់​ទៀត​រត់គេច​ខ្លួន​អស់​។ ក្រោយ​បង្ក្រាប​ទីតាំង​ខាងលើ​កម្លាំង​នគរបាល​ដកហូត​វត្ថុ​តាង​÷

១/​ម៉ូតូ​០១​គ្រឿង​ម៉ាក​ហុងដា​វ៉េវ ពណ៌​ក្រហម គ្មាន​ស្លាក​លេខ
២/​ជញ្ជីង​ថ្លឹង​មាន់​ចំនួន​០១
៣/​សង្វៀន​ជល់​មាន់​០១
៤/​ស្បែកជើង​០៥​គូ
៥​ចង្ក្រានហ្គាស​០១
៦/​ស៊ី​រាង​បាញ់​ទឹក​មាន់​០១
៧/​ជើងម៉ា​០១
៨/​ទូរស័ព្ទ​ដៃ ម៉ាក​អូ​ប​ប៉ូ ពណ៌​ខ្មៅ​០១​គ្រឿង

បច្ចុប្បន្ន​ ក្រុម​អ្នក​ញៀន​ល្បែង​ខាងលើ កម្លាំង​ជំនាញ​កំពុង​កសាង​សំណុំរឿងបញ្ជូន​ទៅ​ស្នងការ​ដ្ឋាន​​នគរបាល​ខេត្ត​ចាត់ការ​បន្ត​តាម​ផ្លូវច្បាប់​៕​​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ