ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នាំ​យក​អំណោយ​ជាចាន ឆ្នាំង ស្លាបព្រា វែក បាយ វែក សម្ល ចំនួន៥​ពាន់​ឈុត របស់​សម្តេច​ធិ​បតី ប្រគល់​ជូន​ពលរដ្ឋ​ភៀស​សឹក​នៅ​វត្ត​ពោធិ៍៥.០០០​ដើម

26 វិនាទី មុន
  • ព្រះវិហារ

ខេត្ត​ព្រះ​វិហារ​ ៖ ​អំណោយ​ដ៏​ថ្លៃថ្លា​របស់​សម្តេច មហា​បវរ ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី និង​លោក​ជំទាវ បណ្ឌិត…

ខេត្ត​ព្រះ​វិហារ​ ៖ ​អំណោយ​ដ៏​ថ្លៃថ្លា​របស់​សម្តេច មហា​បវរ ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី និង​លោក​ជំទាវ បណ្ឌិត ពេ​ជ ចន្ទ មុន្នី ហ៊ុន ម៉ា​ណែ​ត ដែល​មាន​ដូច​ជា​ចាន ឆ្នាំង ស្លាបព្រា វែក បាយ វែក សម្ល ចំនួន ៥.០០០​ឈុត ត្រូវ​បាន​គណៈប្រតិភូ​រដ្ឋបាល រាជធានី ភ្នំពេញ ប្រគល់ ជូន ប្រជាពលរដ្ឋ ភៀស សឹក នៅ តំបន់ សុវត្ថិភាព វត្ត​ពោធិ៍ ៥០០០​ដេ​ី​ម ស្រុក គូលែន ខេត្ត ព្រះ​វិហារ ។

ពិធី​ប្រគល់​និង​ទទួល​អំណោយ​ខាងលើ​នេះ​បាន​ធ្វើ​ឡើង​នា​ព្រឹក​ថ្ងៃ​ទី​៤ ខែសីហា ឆ្នាំ​២០២៥​នេះ ក្រោម​វត្តមាន លោក ឯក ឃុន​ដឿ​ន អភិបាលរង​រាជធានី​ភ្នំពេញ តំណាង ឯកឧត្តម ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ និង​ឯកឧត្តម គី​ម រិ​ទ្ឋី អភិបាល​ខេត្តព្រះវិហារ នៅ វត្ត ពោធិ៍ ៥០០០​ដេ​ី​ម ស្រុក គូលែន ខេត្ត ព្រះ​វិហារ ។

ឯកឧត្តម គី​ម រិ​ទ្ធី ក្នុង​ឱកាស​នោះ​បាន​មាន​ប្រសាសន៍​ថ្លែងអំណរគុណ​យ៉ាង​ជ្រៀលជ្រៅ​បំផុត ចំពោះ​អំណោយ​ដ៏​ថ្លៃថ្លា​របស់​សម្តេច​មហា​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត​នាយក​រដ្ឋមន្ត្រី និង​លោក​ជំទាវ​បណ្ឌិត ពេ​ជ ច័ន្ទ​មុន្នី​ហ៊ុន ម៉ា​ណែ​ត ដែល​បាន​ជួយ​ឧបត្ថម្ភ ចាន ឆ្នាំង​ចំនួន​៥០០០​ឈុត តាម​រយៈ​រដ្ឋបាល​រាជធានី​ភ្នំពេញមក​ប្រគល់​ជូន​រដ្ឋបាល​ខេត្តព្រះវិហារ ដោយ​ក្នុង​មួយ​ឈុត​មាន​ឆ្នាំងបាយ​១ ឆ្នាំ​សម្ល​១ ចាន​សម្ល​ធំ​១ ចាន​បាយ​៥ ស្លាបព្រា​៥ វែក​បាយ​និង​វែក​សម្ល​។​បន្ថែម​ពី​នេះ​ឯកឧត្តម គី​ម រិ​ទ្ធី អភិបាល​ខេត្តព្រះវិហារ​ក៏​បាន​ថ្លែង​នូវ​ការ​អរគុណ​ចំពោះ​ឯកឧត្តម​ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ ដែល​បាន​ចាត់តាំង​លោក ឯក ឃុន​ដឿ​ន ដឹកនាំ​ក្រុមការងារ​នាំ​យក​អំណោយ​សម្តេច​ធិ​បតី និង លោក​ជំទាវ​បណ្ឌិត មក​ប្រគល់​ជូន​រដ្ឋបាល​ខេត្តព្រះវិហារ នា​ពេល​នេះ​។

លោក ឯក ឃុន​ដឿ​ន ក្នុង​ឱកាស​នោះ​ដែរ ក៏​បាន​ពាំនាំ​នូវ​ការ​ផ្តាំផ្ញើ​សាកសួរ​សុខ​ទុក ពី​ឯកឧត្តម ឃួ​ង ស្រេង​និង​សូម​អណរ​គុណ​ដល់​បងប្អូន​វីរ​កងទ័ព​ជួរ​មុខ ដែល​បាន​លះបង់​ប្តូរផ្តាច់​អាយុជីវិត ក្នុង​បុព្វហេតុ​ការពារ​ទឹកដី ពី​ការ​ឈ្លានពាន​របស់​ទាហាន​ថៃ និង​សូម​ជូនពរ​ឱ្យ​បងប្អូន​យើង​ទាំងអស់ មាន​សុខភាព​ល្អ ឈ្នះ​អស់​មាស​ត្រូវ​ឈ្លានពាន ។

ទន្ទឹម​និង​ការ​នាំ​យក​អំណោយ​ដ៏​ថ្លៃថ្លា របស់​ស​ម្តេ​នាយក​រដ្ឋមន្ត្រី​និង​លោក​ជំទាវ​បណ្ឌិត​ខាងលើ
រដ្ឋបាល​រាជធានី​ភ្នំពេញ ក៏​បាន​ដឹក​ជ​ញ្ជួ​ន​ស្បៀងអាហារ គ្រឿង​ឧបភោគបរិភោគ សម្ភារ​ប្រើប្រាស់ ម៉ូតូ​និង​ថវិកា របស់​សប្បុរសជន​នានា​ផ្ដល់​ជូន​ដល់​មណ្ឌល​សុខភាព​គូលែន ,​កងពលធំ​អន្តរាគមន៍​លេខ​៣ ចំនួន​៣​ដង​ជាប់​ៗ​គ្នា​ផង​ដែរ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ