ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្តេចតេជោ ដាក់សំណួរថា ហេតុផលអ្វីទៅដែល ថៃមិនព្រមប្រគល់កងទ័ពកម្ពុជា១៨រូបមកឲ្យកម្ពុជាវិញ?

8 ម៉ោង មុន

រាជធានី​ភ្នំពេញ ៖ សម្តេច​តេ​ជោ ហ៊ុន សែន ប្រធាន​ព្រឹទ្ធសភា​បាន​ដាក់​សំណួរ​ថា ហេតុផល​អ្វី​ទៅ ដែល​ថៃ​មិន​ព្រម​ប្រគល់​កងទ័ព​កម្ពុជា​១៨​រូប​មក​ឲ្យ​កម្ពុជា វិញ? ។…

រាជធានី​ភ្នំពេញ ៖ សម្តេច​តេ​ជោ ហ៊ុន សែន ប្រធាន​ព្រឹទ្ធសភា​បាន​ដាក់​សំណួរ​ថា ហេតុផល​អ្វី​ទៅ ដែល​ថៃ​មិន​ព្រម​ប្រគល់​កងទ័ព​កម្ពុជា​១៨​រូប​មក​ឲ្យ​កម្ពុជា វិញ? ។

ការ​មិន​ព្រម​បញ្ជូន​កងទ័ព​កម្ពុជា​១៨​រូប​នេះ ត្រូវ​បាន​សម្តេច​តេ​ជោ បាន​លើក​ឡើង​ថា សម្តេច​បាន​ធ្វើកា​ពិភាក្សា​ជាមួយ​សម្តេច​បវរ​ធិ​បតី​ហ៊ុន ម៉ា​ណែ​ត ដើម្បី​ធ្វើការ​ស្នើ​សុំ​ទៅ​កាកបាទក្រហម​អន្តរជាតិ​ជួយ​អន្តរ​រាគ​មន៍​ផង​ដែរ ។

សម្តេច​តេ​ជោ បាន​សរសេរ​លើ​បណ្តាញ​សង្គម នៅ​ថ្ងៃ​ទី​៤ ខែសីហា ឆ្នាំ​២០២៥​ថា ៖ ក្រោយ​សម្រាក​បាន​ជាង​២​ម៉ោង​យើង​មក​ប្រចាំការ​បន្ត​ទៀត ជាមួយនឹង​ការ​ពិនិត្យ​សភាពការណ៍​ជួរ​មុខ​ដើម្បី​បន្ត​អនុវត្ត​ដោយ​ម៉ឺងម៉ាត់​នូវ​បទ​ឈប់​បាញ់ និង​ពង្រឹង​កិច្ច​ការពារ​ខ្លួន​ប្រឆាំង និង​ការ​រំលោភ​ណាមួយ​ពី​ភាគី​ម្ខាង​ទៀត​ខ្ញុំ​ក៏​បាន​ពិភាក្សា​ជាមួយ​នាយក​រដ្ឋមន្ត្រី ដើម្បី​ជំរុញ​ការ​ស្នើ​សុំ​ទៅ​កាកបាទក្រហម​អន្តរជាតិ ដើម្បី​បំពេញ​តួរ​នាទី​ទាក់ទង​ដល់​កងទ័ព​កម្ពុជា​១៨​រូប​ដែល​ថៃ​ចល័ត​ទ័ព​ចូល​មក​ចាប់​ក្នុង​បន្ទាយ​នៃ​កងទ័ព​កម្ពុជា ក្រោយ​កិច្ចព្រមព្រៀង ឈប់​បាញ់​ចូល​ជា​ធរមាន​រយៈពេល​ប្រមាណ​៨​ម៉ោង ដែល​ជា​ការ​បំពាន​លើ​កិច្ចព្រមព្រៀង​ឈប់​បាញ់ ដែល​ហាម​បាញ់ ហាម​ចល័ត​កងទ័ព និង​ហាម​បន្ថែម​កងទ័ព ។

ជាមួយ​គ្នា​នោះ​ដែរ សម្តេច​តេ​ជោ បាន​ដាក់​សំណួរ​ថា ហេតុផល​អ្វី​ទៅ ដែល​ថៃ​មិន​ព្រម​ប្រគល់​កងទ័ព​កម្ពុជា​១៨​រូប​មក​ឲ្យ​កម្ពុជា​វិញ?​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ