ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ត​ខ្សែភ្លើង​ការពារ​ចោរលួចមាន់-ទា បែរជាឆក់​ខ្លួនឯង​ស្លា.ប់​​ទៅវិញ​

4 ម៉ោង មុន
  • កំពង់ស្ពឺ

ខេត្តកំពង់ស្ពឺ​៖ បុរស​ម្នាក់​បាន​ស្លាប់​នៅ​ក្រោយ​ផ្ទះ​កន្លែង​ចិញ្ចឹមសត្វ​មាន់​~​ទា​ខ្លួនឯង បង្ក​ឱ្យ​មាន​ការ​ភ្ញាក់ផ្អើល ខណៈ​ដែល​កាលពី​យប់​ប្រាប់​ប្រពន្ធ​ថា ​ទៅ​មើល​សត្វ​មាន់​~​ទាដែល​បាន​រាយ​ខ្សែរ​ភ្លើង​ដើម្បី​ការពារ​ខ្លាច​មាន​ចោរ​ចូល​លួច ប៉ុន្តែ​ភ្លាត់ស្នៀត​ឆក់​ខ្លួនឯង​តែ​ម្តង រហូត​ដល់​ព្រឹក​ឡើង​ទើប​ដឹង ។ ការ​ភ្ញាក់ផ្អើល​បុរស​ម្នាក់​ត្រូវ​បាន​ខ្សែភ្លើង​ឆក់​ស្លាប់ ​កាលពី​ព្រឹកថ្ងៃ​ទី​០៣…

ខេត្តកំពង់ស្ពឺ​៖ បុរស​ម្នាក់​បាន​ស្លាប់​នៅ​ក្រោយ​ផ្ទះ​កន្លែង​ចិញ្ចឹមសត្វ​មាន់​~​ទា​ខ្លួនឯង បង្ក​ឱ្យ​មាន​ការ​ភ្ញាក់ផ្អើល ខណៈ​ដែល​កាលពី​យប់​ប្រាប់​ប្រពន្ធ​ថា ​ទៅ​មើល​សត្វ​មាន់​~​ទាដែល​បាន​រាយ​ខ្សែរ​ភ្លើង​ដើម្បី​ការពារ​ខ្លាច​មាន​ចោរ​ចូល​លួច ប៉ុន្តែ​ភ្លាត់ស្នៀត​ឆក់​ខ្លួនឯង​តែ​ម្តង រហូត​ដល់​ព្រឹក​ឡើង​ទើប
​ដឹង ។

ការ​ភ្ញាក់ផ្អើល​បុរស​ម្នាក់​ត្រូវ​បាន​ខ្សែភ្លើង​ឆក់​ស្លាប់ ​កាលពី​ព្រឹកថ្ងៃ​ទី​០៣ ខែសីហា ឆ្នាំ​២០២៥ ចំណុច​ក្រោយ​ផ្ទះ​ខ្លួនឯង ស្ថិត​នៅ​ក្នុងភូមិ​ស្រែ​គុយ ឃុំ​ពោធិ​ចំរើន ស្រុក​ប​សេដ្ឋ ខេត្តកំពង់ស្ពឺ​។

នគរបាល​ស្រុក​ប​សេដ្ឋ​បាន​និយាយ​ឱ្យ​ដឹង​ថា​ ជន​រង​គ្រោះ​មានឈ្មោះ ស៊ុន កុសល់ ភេទ​ប្រុស អាយុ​៣៤​ឆ្នាំ រស់នៅ​ភូមិ​~​ឃុំ​ខាងលើ ជាមួយ​ប្រពន្ធ និង​ក្រុម​គ្រួសារ​។ កាលពី​ល្ងាច​ជន​រង​គ្រោះ បាន​យក​ខ្សែភ្លើង ប្រវែង ២.៥​ម៉ែត្រ (០២​ម៉ែត្រ​កន្លះ​) ចង់​ជាប់​និង​សសរផ្ទះ​ព័​ទ្ឋ​ទ្រុងមាន់​ការពារ​ខ្លាចក្រែង​មាន​ចោរលួច ហើយ​បាន​ឆក់​ស្លាប់​ខ្លួនឯង​។

បើ​យោង​តាម​ការ​បំភ្លឺ​របស់​ប្រពន្ធ​ជន​រង​គ្រោះ ឈ្មោះ យឿ​ង ជ្រី​ម ភេទ​ស្រី អាយុ​៣៥​ឆ្នាំ ថា​ប្តី​ខ្លួន មុន​ពេល​កើតហេតុ ប្តី​របស់​គាត់​ពិតជា​បាន​យក​ខ្សែភ្លើង​ហ៊ុ​ព័​ទ្ឋ​ទ្រុងមាន់​ទា ​ការពារ​ចោរលួច​ប្រាកដ​មែន​។ លុះ​រហូត​ដល់​វេលា​ម៉ោង​២៣.០០​នាទី​ប្តី​គាត់ បាន​ប្រាប់​ខ្លួន​ថា​ ចុះ​ទៅ​មើល​សត្វ​មាន់​ទា ប៉ុន្តែ​ពុំ​ឃើញ​ឡើង​ទៅ​ដេក​វិញ ​ខ្លួន​ស្មាន​តែ​ប្តី​នៅ​ដេក​ក្រោមផ្ទះ ក៏​មិន​ចាប់អារម្មណ៍​ក៏​ដេក​លក់
​ទៅ​។

ស្ត្រី​ជា​ប្រពន្ធ​បាន​បន្ត​ថា លុះ​ព្រឹក​ឡើង​គាត់​ភ្ញាក់​មិនឃើញ​ប្តី ក៏​ទៅ​មើល​នៅ​ក្រោយ​ផ្ទះ ទើប​ឃើញ​ប្តី​ស្លាប់​ជាប់​និង​ខ្សែភ្លើង​ដែល​ត​កាលពី​យប់មិញ នោះ​បាត់​ហើយ ខ្លួន​ក៏​បាន​បិទ​ភ្លើង​ ដើម្បី​យក​សព​ចេញ និង​បាន​បញ្ជាក់​ថា ​ពុំ​មាន​ពាក់ព័ន្ធ​និង​បទល្មើស​អ្វី​ឡើយ​។

នគរបាល​ស្រុក​ប​សេដ្ឋ​បាន​ប្រាប់​ថា​  ក្រោយ​ពី​ទទួល​ព័ត៌មាន​ខាងលើ ​កំលាំង​ជំនាញ​បាន​ចុះ​ដល់​កន្លែង​កើតហេតុ និង​មាន​សមាសភាព​ចូលរួម​ពិនិត្យ​សព​ឈ្មោះ​(​ស៊ុន កុសល់​) ៖
១.​អធិការរង​ព្រហ្មទណ្ឌ​ស្រុក​ប​សេដ្ឋ
២.​លោក មេឃុំ​ពោធិ​ចំរើន
៣.​លោក ប្រធាន​ផ្នែក​ពិនិត្យ​កោសល្យវិច័យ
៤.​លោក គ្រូពេទ្យ​មណ្ឌល
៥.​លោក មេ​ប៉ុស្តិ​ពោធិ​ចំរើន
៦.​លោក មេ​ភូមិ បាន​ពិនិត្យ​ឃើញ​ថា​សព​ជន​រង​គ្រោះ​ពិតជា​ឆក់​ខ្សែភ្លើង​ស្លាប់​ដោយ​ខ្លួនឯង​ពិតប្រាកដ​មែន និង​មានកា​បំភ្លឺ​ពី​ឈ្មោះ យឿ​ង ជ្រី​ម ភេទ​ស្រី អាយុ​៣៥​ឆ្នាំ ជា​ប្រ​ព​ន្ឋ​សព​(​ស៊ុន កុសល់​)​ថា​ប្តី​ខ្លួន​មុន​កើតហេតុ​ពិត​បាន​យក​ខ្សែភ្លើង​ព័​ទ្ឋ​ទ្រុងមាន់​ការពារ​ចោរលួច​ប្រាកដ​មែន​។

នគរបាល​ស្រុក​ប​សេដ្ឋ​បាន​បញ្ជាក់​ ក្រោយ​ពេល​ពិនិត្យ​សព​ជន​រង​គ្រោះ រួចរាល់ អាជ្ញាធរ និង នគរបាល​បាន​ប្រគល់​ជូន​ក្រុម​គ្រួសារ​សព​យក​ធ្វើបុណ្យ​តាម​ប្រពៃណី​៕