ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រសួង​ព័ត៌មាន បង្ហាញ​ការ​ព្រួយបារម្ភ​ចំពោះ​វី​ដេ​អូ​ក្លែងក្លាយ​ដែល​ប្រើ​បច្ចេកវិទ្យា AI បង្កើត​ឡើងដើម្បី​បំភាន់​សាធារណ​មតិ

1 នាទី មុន

រាជធានី​ភ្នំពេញ ៖ វី​ដេ​អូ​(​ដូច​រូបភាព​)​នេះ ត្រូវ​បាន​ជនខិលខូច​ប្រើ​បច្ចេកវិទ្យា AI បង្កើត​ឡើង ដើម្បី​បំភាន់​សាធារណ​មតិ​ឱ្យ​យល់​ច្រឡំ​ពាក់ព័ន្ធ​នឹង​សន្តិសុខ​ជាតិ​។ ម្យ៉ាងវិញទៀត ការ​បង្កើត​មាតិកា​នេះ បាន​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​ឈ្មោះ…

រាជធានី​ភ្នំពេញ ៖ វី​ដេ​អូ​(​ដូច​រូបភាព​)​នេះ ត្រូវ​បាន​ជនខិលខូច​ប្រើ​បច្ចេកវិទ្យា AI បង្កើត​ឡើង ដើម្បី​បំភាន់​សាធារណ​មតិ​ឱ្យ​យល់​ច្រឡំ​ពាក់ព័ន្ធ​នឹង​សន្តិសុខ​ជាតិ​។ ម្យ៉ាងវិញទៀត ការ​បង្កើត​មាតិកា​នេះ បាន​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​ឈ្មោះ រូបភាព កិត្តិយស​របស់​ទូរទស្សន៍​ជាតិ​កម្ពុជា ដែល​ជា​ប្រព័ន្ធ​ផ្សព្វផ្សាយ​ផ្លូវការ​របស់​រដ្ឋ ។

ក្រសួង​ព័ត៌មាន សូម​អំពាវនាវ​ដល់​អ្នក​ប្រើប្រាស់​បណ្តាញ​ទំនាក់ទំនង​សង្គម​ទាំងអស់ ជា​ពិសេស​ម្ចាស់​គណនី​ខាងលើ លុប​វី​ដេ​អូ​ខាងលើ និង​បញ្ឈប់​ជា​បន្ទាន់​រាល់​ការ​បង្កើត​ព័ត៌មាន​ក្លែងក្លាយ​ពាក់ព័ន្ធ​នឹង​ការ​ប្រើប្រាស់​រូប​សញ្ញា (Logo) ឈ្មោះ​របស់​ក្រសួង ស្ថាប័ន និង​អង្គភាព​ផ្លូវការ​នានា ក្នុង​គោលបំណង​កេង​ចំណេញ​ផ្នែក​ណាមួយ​ឬ​បង្ខូច​រូបភាព កេរ្តិ៍ឈ្មោះ​របស់​អង្គភាព​ស្ថាប័ន​នោះ ។

ក្រសួង​ព័ត៌មាន អគ្គនាយកដ្ឋាន​ទូរទស្សន៍​ជាតិ​កម្ពុជា កំពុង​សហការ​ជាមួយ​សមត្ថកិច្ច​ពាក់ព័ន្ធ ដើម្បី​ស្វែងរក​អ្នក​ពាក់ព័ន្ធ​នឹង​ករណី​បង្កើត​ព័ត៌មាន​ក្លែងក្លាយ​មក​ទទួលខុសត្រូវ​ចំពោះ​មុខ​ច្បាប់​ជា​ធរមាន ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ