ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ផ្ទះ​ឧស្សាហ៍​លោត​ភ្លើង​ញឹកញាប់ លើក​នេះ​ឆ្លង​ចរន្តអគ្គិសនី​ឆេះ​ផ្ទះ​ម្តាយ​លោក​មេ​ភូមិ​ព្រែក​ហូរ​លិច ខ្ទេច​គ្មាន​សល់

20 ម៉ោង មុន
  • កណ្តាល

ខេត្តកណ្តាល ៖ អគ្គិភ័យ​មួយ​បាន​ឆាបឆេះ ផ្ទះ​ម្តាយ​លោក​មេ​ភូមិ​ព្រែក​ហូរ​លិច​យ៉ាង​សន្ធោសន្ធៅ ខ្ទេច​គ្មាន​សល់ បង្ក​ការ​ភ្ញាក់ផ្អើល​យ៉ាង​ខ្លាំង​ដល់​បងប្អូន​ប្រជាពលរដ្ឋ និង​សមត្ថកិច្ច​ជំនាញ​ចុះ​មក​ធ្វើការ​អន្តរាគមន៍​បាញ់​ពន្លត់ ។ ហេតុការណ៍​បង្ក​ការ​ភ្ញាក់ផ្អើល​នេះ​បាន​កើតឡើង​នៅ​វេលា​ម៉ោង ០៥…

ខេត្តកណ្តាល ៖ អគ្គិភ័យ​មួយ​បាន​ឆាបឆេះ ផ្ទះ​ម្តាយ​លោក​មេ​ភូមិ​ព្រែក​ហូរ​លិច​យ៉ាង​សន្ធោសន្ធៅ ខ្ទេច​គ្មាន​សល់ បង្ក​ការ​ភ្ញាក់ផ្អើល​យ៉ាង​ខ្លាំង​ដល់​បងប្អូន​ប្រជាពលរដ្ឋ និង​សមត្ថកិច្ច​ជំនាញ​ចុះ​មក​ធ្វើការ​អន្តរាគមន៍​បាញ់​ពន្លត់ ។

ហេតុការណ៍​បង្ក​ការ​ភ្ញាក់ផ្អើល​នេះ​បាន​កើតឡើង​នៅ​វេលា​ម៉ោង ០៥ និង ០៣​នាទី​ល្ងាច ថ្ងៃ​ទី​៣១ ខែកក្កដា ឆ្នាំ​២០២៥ ចំណុច​ភូមិ​ព្រែក​ហូរ​លិច សង្កាត់​ព្រែក​ហូរ ក្រុង​តា​ខ្មៅ ខេត្តកណ្ដាល ។

លោក​វរៈ​សេនី​យ៌​ឯក យី វណ្ណ​ដា អធិការដ្ឋាន​នគរបាល​ក្រុង​តា​ខ្មៅ ឲ្យ​ដឹង​ថា​ជន​រង​គ្រោះជា​ម្ចាស់ផ្ទះ​មានឈ្មោះ ស៊ឹ​ម ផ​ល្លី ភេទ​ស្រី អាយុ​៨២​ឆ្នាំ មុខរបរ នៅផ្ទះ ជា​ម្តាយ​របស់​បង្កើត​របស់ (​លោក​មេ​ភូមិ​ព្រែក​ហូរ​លិច​) មាន​ទីលំនៅ​ភូមិ​ចំណុច​កើត ស្ថិត​នៅ​ភូមិ​ព្រែក​ហូរ​លិច សង្កាត់​ព្រែក​ហូរ ក្រុង​តា​ខ្មៅ ខេត្តកណ្ដាល ។

បើ​យោង​តាម​ប្រភព​ព័ត៌មាន​ពី​លោក​មេ​ភូមិ ឈ្មោះ ឌឹ​ម ចាន់​ថន​(​កូន​ម្ចាស់ផ្ទះ​) បានអោយ​ដឹង​ថា ម្តាយ​របស់​គាត់​មាន​ស្មារតីរ​ង្វេ​ង នឹង​តែងតែ​ឧស្សាហ៍​លោត​បា​រ៉ែត​ភ្លើង​ជា​ញឹកញាប់ ប៉ុន្តែ​គាត់​មិន​បាន​ចាប់អារម្មណ៍​នោះ ក្រោយមក​ក៏​រូប​គាត់​បាន​នាំ​ម្តា​យមក​ស្នាក់​នៅ​ជាមួយ​ប្អូន​ៗ ដែល​ខាងកើត​ផ្ទះ​គាត់ ប្រហែល​៣០០​ម៉ែត្រ រួច​ក៏​បាន​ចាក់​ផ្ទះ​ទុក​ចោល ។

ស្រាប់តែ​មក​ដល់​ថ្ងៃ​កើតហេតុ​ខាងលើ មាន​បងប្អូន​ប្រជាពលរដ្ឋ ដែល​រស់នៅ​នៅ​ក្បែរ​ផ្ទះ​កើតហេតុ បានឮ​សំឡេង​ផ្ទុះ​សេរ​ខ្សែភ្លើង ចំនួន​ពីរ ទៅ បី​ដង រួច​ក៏​គាត់​បាន​ដើរទៅ​មើល ក៏​ឃើញ​ផ្សែង​ខ្មៅ​លាយឡំ ជាមួយ​អណ្តាតភ្លើង ឆេះ​យ៉ាង​សន្ធោរ​សន្ធៅ ចេញពី​សសរ​កណ្ដាល​នៃ​ផ្ទះ បាត់​ទៅ​ហើយ​ភា្ល​ម​ៗ នោះ​គាត់​បាន​នាំ​គ្នា​ស្រែក​អោយ​អ្នក​ជិតខាង​ជួយ​បាញ់​ទឹក​ពន្លត់ និងរ​ត់ទៅ​ប្រាប់​លោក​មេ​ភូមិ ប៉ុន្តែ​ដោយសារ​អំណាច​ភ្លើង​ឆេះ​សន្ធោសន្ធៅ​ខ្លាំង​ពេក ទើប​ប្រញាប់ប្រញាល់​រាយការណ៍​ជូន​សមត្ថកិច្ច​ជួយ​អន្តរាគមន៍ ។

បន្ទាប់​ពី​ទទួល​បាន​ដំណឹង​ថា​មាន​ករណី​អគ្គិភ័យ​ឆាបឆេះ​ផ្ទះ ប្រជាពលរដ្ឋ​ភ្លាម​ៗ លោក​ឧត្តមសេនីយ៍ទោ ឈឿ​ន សុចិត្ត ស្នងការ​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តកណ្តាល បាន​ឲ្យ រថយន្ត​បង្ការ​អគ្គិភ័យ​ពន្លត់ និង សង្គ្រោះ​ចេញ​រថយន្ត​ទៅ​ជួយ អន្តរាគមន៍​ពន្លត់​អគ្គិភ័យ​ផង​ដែរ ។

សូម​បញ្ជាក់​ផង​ដែល​ក្នុង​ករណី​អគ្គិភ័យ​នេះ​បណ្តាល​អោយ
ឆេះ​ផ្ទះ​ខ្ពស់​ឈើ​ប្រក់​ស័ង្កសី ប្រវែង ០៧ ម៉ែត្រ x ០៦ ម៉ែត្រ ចំនួន​១​ខ្នង ខូ​ត​ខាត​ទាំងស្រុង​៩៥% , ម៉ូតូ​សណ្ដោងរ​ម៉ក​ចំនួន​០១​គ្រឿង , កំប៉ុង​ហ្គា​ស​ចំនួន​០២ , សម្ភារៈ​ផ្ទះបាយ​មួយ​ចំនួន​ពូក​និង​សម្លៀក​បំពាក់​មួយ​ចំនួន​ធំ ។ នឹង​បាន​ប្រើប្រាស់​រថយន្ត​ពន្លត់អគ្គីភ័យ របស់​ស្នងការដ្ឋាន​នគរបាល​ខេត្តកណ្ដាល​ចំនួន​០២​គ្រឿង ,​រថយន្ត​ពន្លត់អគ្គីភ័យ​របស់ បញ្ជាការដ្ឋាន​អង្គរក្ស​ចំនួន​០១​គ្រឿង ប្រើប្រាស់​ទឹក​សរុប​ចំនួន​០៣​គ្រឿង រលត់​ជា​ស្ថាពរ​នៅ​វេលា​ម៉ោង ០៥ និង​៥០ ល្ងាច​ថ្ងៃ​ដដែល ។

ចំពោះ​មូលហេតុ​សមត្ថកិច្ច​បាន​បញ្ជាក់​ថា បណ្តាល​មក​ពី​ឆ្លង​ចរន្តអគ្គិសនី​(​ផ្ទុះ​សេ​ខ្សែភ្លើង​) ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ