រាជធានីភ្នំពេញ៖ អគ្គមេបញ្ជាកងទ័ពម៉ាឡេស៊ីបានសម្តែងសុទិដ្ឋិនិយមនិងសង្ឃឹមជឿជាក់ថាកម្ពុជានិងទទួលបានសន្តិភាពពិតប្រាកដ ហើយរយៈពេលវែងតាមរយៈកិច្ចខិតខំប្រែងប្រែង តម្លាភាព និងជឿទុក ចិត្តគ្នាទៅវិញទៅមក ។
សូមបញ្ជាក់ថា កាលពីថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៥ ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិ បានទទួលស្វាគមន៍ ឯកឧត្តម នាយឧត្តមសេនីយ៍ TAN SRI HJ MOHD NIZAM BIN HJ JAFFAR អគ្គមេបញ្ជាការកងទ័ពម៉ាឡេស៊ី ចូលជួបសម្តែងការគួរសម និងពិភាក្សាគ្នាពាក់ព័ន្ធនឹងទំនាស់ព្រំដែនកម្ពុជា-ថៃ ព្រមទាំងការអនុវត្តកិច្ចព្រមព្រៀងបទឈប់បាញ់ ដែលបានឯកភាពគ្នានៅទីក្រុងកូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី ។
វត្តមានរបស់ឯកឧត្តម នាយឧត្តមសេនីយ៍ អគ្គមេបញ្ជាការកងទ័ពម៉ាឡេស៊ី នាពេលនេះ បង្ហាញពីឆន្ទៈរបស់ប្រទេសម៉ាឡេស៊ី ដែលជាប្រធានប្តូរវេនអាស៊ាន ក្នុងការដោះស្រាយបញ្ហាព្រំដែនកម្ពុជា-ថៃ ដោយចាប់ផ្តើមអនុវត្តបទឈប់បាញ់ឲ្យមានប្រសិទ្ធភាព និងនិរន្តរភាព។
ក្រសួងការពារជាតិសង្ឃឹមថាក្រោមការសម្របសម្រួល ដោយប្រទេសម៉ាឡេស៊ីធ្វើជាម្ចាស់ផ្ទះ សហរដ្ឋអាមេរិកជាសហអ្នករៀបចំ និងមានការចូលរួមពីតំណាងចិន នឹងធ្វើសន្តិភាពវិលត្រឡប់មកដូចដើមវិញ ៕




ចែករំលែកព័តមាននេះ