ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ថៃ​ស្នើ​សុំ​ដោះ​មីន​តាម​ព្រំដែន តែ​កម្ពុជា ថា​ទុក​ឲ្យ GBC ជា​អ្នក​ដោះស្រាយ

1 ថ្ងៃ មុន

រាជធានី​ភ្នំពេញ ៖ ក្នុង​កិច្ចប្រជុំ​កងទ័ព​យុទ្ធ​ភូមិភាគ​ទី​៣​កម្ពុជា និង​បញ្ជាការដ្ឋាន​ការពារ​ព្រំដែន​ខេត្ត​ច័ន្ទ​បុរី និង​ខេត្ត​ត្រា​ត របស់​ប្រទេស​ថៃ តាម​រយៈ​ហ្សូ​ម (Zoom) វេលា​ម៉ោង​៩​ព្រឹក ថ្ងៃ​ទី​២៩…

រាជធានី​ភ្នំពេញ ៖ ក្នុង​កិច្ចប្រជុំ​កងទ័ព​យុទ្ធ​ភូមិភាគ​ទី​៣​កម្ពុជា និង​បញ្ជាការដ្ឋាន​ការពារ​ព្រំដែន​ខេត្ត​ច័ន្ទ​បុរី និង​ខេត្ត​ត្រា​ត របស់​ប្រទេស​ថៃ តាម​រយៈ​ហ្សូ​ម (Zoom) វេលា​ម៉ោង​៩​ព្រឹក ថ្ងៃ​ទី​២៩ ខែកក្កដា ឆ្នាំ​២០២៥ ខាង​ភាគី​ថៃ បាន​ស្នើ​បោសសម្អាត​មីន​តាម​ព្រំដែន តែ​ខាង​កម្ពុជា​ឲ្យ​រង់ចាំ​កិច្ចប្រជុំ​គណៈកម្មាធិការ​ព្រំដែន​ទូទៅ​កម្ពុជា​-​ថៃ (GBC) ដែល​នឹង​ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី​៤ ខែសីហា ឆ្នាំ​២០២៥ រវាង​ក្រសួងការពារជាតិ​កម្ពុជា និង​ថៃ ជា​មុន​សិន នេះ​បើ​តាម​ការ​បញ្ជាក់​ពី​លោក​ជំទាវ ឧត្តមសេនីយ៍ឯក ម៉ា​លី សុជាតា អនុរដ្ឋលេខាធិការ និង​ជា​អ្នកនាំពាក្យ​ក្រសួងការពារជាតិ ។

បញ្ជាក់​ប្រាប់​បណ្តាញ​សារ​ព័ត​មាន​នា​រសៀល ថ្ងៃ​ទី​២៩ ខែកក្កដា ឆ្នាំ​២០២៥ អ្នកនាំពាក្យ​ក្រសួងការពារជាតិ​កម្ពុជា បាន​ថ្លែង​ថា ក្នុង​កិច្ចប្រជុំ​នេះ បាន​ដំណើរការ​ល្អ ហើយ​បាន​ឯកភាព​គ្នា ក្នុង​ចំណុច​មួយ​ចំនួន​។ ក្នុង​កិច្ចប្រជុំ​នេះ​ដែរ ខាង​ភាគី​ថៃ បាន​ស្នើ​សុំ​មួយ​ចំនួន ដូច​ជា ៖
ទី​១-​មិន​ត្រូវ​បង្កើន​កម្លាំង​លើស​កម្រិត ដែល​មាន​នា​ពេល​បច្ចុប្បន្ន​ទេ ហើយ​មិន​ត្រូវ​មាន​អាវុធ​ចូល​ជំនួយ​បន្ថែម ជិត​ទីតាំង​ព្រំដែន ហើយ​មិន​បង្ក​ភាព​តានតឹង​។
ទី​២-​តំបន់​ដែល​មិន​ទាន់​ដាច់ស្រេច ដែល​ស្ថិត​នៅ​ក្រោម​អនុស្សា​រណៈ នៃ​ការ​យោគយល់​គ្នា​ឆ្នាំ​២០០០ ភាគី​ទាំង​២ អាច​ចុះ​ល្បាត​ពិនិត្យ​មើល​បាន​ដោយ​មិន​ត្រូវ​ឱ្យ​មាន​សំណង់ ឬ​ការ​សាងសង់​ថ្មី​ណាមួយ​កើតឡើង​ទេ​។
ទី​៣-​ការ​បោ​សម្អាត​មីន​តាម​តំបន់​ក្បែរ​ព្រំដែន​ភាគី​ថៃ​អាច​ដំណើរការ​ដោយ​គ្មាន​ការ​រារាំង​ណាមួយ​ឡើយ​។

ជា​ការ​ឆ្លើយ​តប មេបញ្ជាការ​យុទ្ធ​ភូមិភាគ​ទី​៣​កម្ពុជា បាន​លើក​ឡើង​ថា ចំពោះ​កម្ពុជា​មាន​បំណង​ចង់​រក្សាសុខ​សន្តិភាព ចង់ឱ្យ​ប្រជាជន​ប្រទេស​ទាំង​ពីរ រស់នៅ​ដោ​មាន​សេចក្តីសុខ និង​មានការ​អភិវឌ្ឍន៍​តាម​បណ្តោយ​ព្រំដែន ដូច​ជា ៖
ទី​១-​កម្ពុជា​ស្នើ​ឱ្យ​រក្សា​ស្ថានភាព​ដូច​ថ្ងៃ​ទី​២៨ ខែឧសភា ឆ្នាំ​២០២៥
ទី​២-​មិន​ត្រូវ​បង្កើន​កម្លាំងយោធា​តាម​បណ្តោយ​ព្រំដែន
ទី​៣-​មិន​បង្កើន​សព្វាវុធ គ្រប់​ប្រភេទ​តាម​ខ្សែបន្ទាត់​ព្រំដែន និង​ចំពោះ​ការ​ស្នើ​ចុះ​ល្បាត​នៅ​តាម​តំបន់​មិន​ទាន់​ដាច់ស្រេច​ជម្លោះ ដែល​បាន​កំណត់​ក្នុង​អនុស្សា​រណៈ នៃ​ការ​យោគយល់​គ្នា​ឆ្នាំ​២០០០ និង​ការ​បោសសម្អាត​មីន នៅ​តំបន់​ក្បែរ​ព្រំដែន ស្នើ​ឱ្យ​ភាគី​ទាំង​ពីរ រង់ចាំ​កិច្ចប្រជុំ​របស់​គណៈកម្មាធិការ​ព្រំដែន​ទូទៅ​កម្ពុជា​-​ថៃ (GBC) ដែល​នឹង​ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី​៤ ខែសីហា ឆ្នាំ​២០២៥ រវាង​ក្រសួងការពារជាតិ​កម្ពុជា និង​ថៃ​ជា​មុន​សិន ។ ហើយ​បើ​លទ្ធផល​សម្រេច​បាន​យ៉ាងណា​យើង​ហ្នឹង​សម្រេច​តាម​នោះ​ផង​ដែរ ។

លោក​ជំទាវ​ឧត្តមសេនីយ៍ឯក ម៉ា​លី សុជាតា បាន​ថ្លែង​ដែរ​ថា ភាគី​ទាំង​ពីរ បាន​ឯកភាព​គ្នា​លើ​ចំណុច​ដូច​ខាងក្រោម ៖​ចំពោះ​ការ​កំណត់ព្រំដែន​រង់ចាំ​សម្រេច​របស់ (GBC),​ទី​២៖​រក្សា​មិន​បង្កើន​កម្លាំង​និង​សព្វាវុធ ។ ចំពោះ​ការ​ស្នើ​សុំ​ចុះ​ល្បាត​ក្នុង​តំបន់​មិន​ទាន់​ដាច់ស្រេច​និង​ការ​បោសសម្អាត​មីន​នៅ​តាម​ព្រំដែន​ស្នើ​ដាក់​ទៅ​ជាមួយ​(GBC)​សម្រេច​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ