ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បទ​ឈប់​បា.ញ់​កម្ពុជា​-​ថៃ ទទួល​បានការ​សាទរ​យ៉ាង​ខ្លាំងក្លា​ពី​បណ្តា​ប្រទេស​មហាអំណាច​ធំ​ៗ និង​សហគមន៍​អន្តរជាតិ

1 ថ្ងៃ មុន

រាជ​ជា​នី​ភ្នំពេញ ៖ បន្ទាប់​ពី​មាន​កិច្ចព្រមព្រៀង ​”​បទ​ឈប់​បាញ់​កម្ពុជា​-​ថៃ​” ​ត្រូវ​បាន​ទទួល​ការ​សាទរ​យ៉ាង​ខ្លាំងក្លា​ពី​បណ្តា​ប្រទេស​មហាអំណាច​ធំ​ៗ និង​សហគមន៍​អន្តរជាតិ ដែល​នឹង​ជំរុញ​ឱ្យ​ភាគី​ទាំង​២ អនុវត្ត​បាន​ពេញលេញ​ នេះ​បើ​តាម​អ្នកនាំពាក្យ​ក្រសួងការបរទេស​កម្ពុជា ។…

រាជ​ជា​នី​ភ្នំពេញ ៖ បន្ទាប់​ពី​មាន​កិច្ចព្រមព្រៀង ​”​បទ​ឈប់​បាញ់​កម្ពុជា​-​ថៃ​” ​ត្រូវ​បាន​ទទួល​ការ​សាទរ​យ៉ាង​ខ្លាំងក្លា​ពី​បណ្តា​ប្រទេស​មហាអំណាច​ធំ​ៗ និង​សហគមន៍​អន្តរជាតិ ដែល​នឹង​ជំរុញ​ឱ្យ​ភាគី​ទាំង​២ អនុវត្ត​បាន​ពេញលេញ​ នេះ​បើ​តាម​អ្នកនាំពាក្យ​ក្រសួងការបរទេស​កម្ពុជា ។

ឯកឧត្តម ជុំ ស​ន្ទ​រី អ្នកនាំពាក្យ​ក្រសួងការបរទេស និង​សហប្រតិបត្តិការ អន្តរជាតិ​កម្ពុជា បាន​លើក​ឡើងនៅ​ក្នុង​សន្និសីទ​សារព័ត៌មាន​ ដែល​រៀបចំ​ឡើង​ដោយ​អ្នកនាំពាក្យ​រាជរដ្ឋាភិបាល​កម្ពុជា ដើម្បី​សង្ខេប​ព័ត៌មាន​ស្តី​ពី «​លទ្ធផល​នៃ​ការ​អនុ​វត្តបទ​ឈប់​បាញ់​រវាង​កម្ពុជា​-​ថៃ​» នា​រសៀល​ថ្ងៃ​ទី​២៩ ខែកក្កដា ឆ្នាំ​២០២៥​ ថា មហាអំណាច​ធំ​ៗ និង​សហគមន៍​អន្តរជាតិ រួម​មាន សហរដ្ឋអាមេរិក អង្គការ​សហ​ប្រជា​តិ ជប៉ុន អូស្ត្រាលី សហភាព​អឺរ៉ុប ចក្រភព​អង់ បារាំង អា​ល្លឺ​ម៉​ង់ សុទ្ធតែ​បាន​ចេញ​សារ​អបអរសាទរ និង​អំពាវនាវ​ឱ្យ​ភាគី​ទាំង​ពីរ​ គោរព​កិច្ចព្រមព្រៀង​នេះ នឹង​ធ្វើការ​ជាមួយ​គ្នា ឆ្ពោះទៅ​រក​ដំណោះស្រាយ​ដោយ​សន្តិវិធី ​។

ឯកឧត្តម ជុំ ស​ន្ទ​រី បាន​លើក​ឡើង​ថា លោក ដូ​ណា​ល់ ត្រាំ ប្រធានាធិបតី​អា​មេ​រិ​ក ដែល​បាន​ចូលរួម​យ៉ាង​សកម្ម​ក្នុង​ការ​កិច្ចចរចា​នាំ​ឱ្យ​មាន​បទ​ឈប់​បាញ់​នេះ បាន​លើក​ឡើង​នៅ​ក្នុង​បណ្តាញ​សង្គមរបស់​លោក​ថា លោក​ទើបតែ​បាន​សន្ទនា​ជាមួយ​នាយក​រដ្ឋមន្ត្រី​ស្តីទី​ថៃ និង​នាយក​រដ្ឋមន្ត្រី​កម្ពុជា​។ លោក​មាន​ក្តី​រីករាយ​សូម​ប្រកាស​ថា បន្ទាប់​ពី​ការ​ចូលរួម​របស់​លោក ប្រទេស​ទាំង​ពីរ​ បាន​ឈាន​ដល់​កិច្ចព្រមព្រៀង​ឈប់​បាញ់ និង​សន្តិភាព​ ​។

លោក ដូ​ណា​ល់ ត្រាំ​បន្ថែម​ថា ​តាម​រយៈ​ការ​បញ្ចប់សង្គ្រាម​នេះ យើង​បាន​សង្គ្រោះ​ជីវិត​មនុស្ស​រាប់​ពាន់​នាក់​។ ដោយសារ​បទ​ឈប់​បាញ់​នេះ​ លោក​បញ្ជា​ឲ្យ​ក្រុមការងារ​ពាណិជ្ជកម្ម​របស់​លោក​ចាប់ផ្តើម ការ​ចរចា​ជាមួយ​ប្រទេស​ទាំង​ពីរ​ឡើង​វិញ​។​ជាមួយ​គ្នា​នេះ លោក​ក៏​បាន​បញ្ជាក់​ថា លោក​បាន​ចូល​បញ្ចប់សង្គ្រាម​ជា​ច្រើន ក្នុង​រយៈពេល​៦​ខែ ដែល​ជា​មោទនភាព​មួយ ហើយ​ចាត់​ទុក​ថា លោក​គឺជា​ប្រធានាធិបតី​សម្រាប់​សន្តិភាព​ ។

ជាមួយ​គ្នា​នេះ​ដែរ រដ្ឋមន្ត្រី​ការ​បរទេស​អា​មេ​រិ​ក លោក ម៉ា​កូ រ៉ូ​ប៊ី​យ៉ូ បាន​សម្តែង​ការ​សាទរ​ចំពោះ​កិច្ចព្រមព្រៀង​បទ​ឈប់​បាញ់​រវាង​កម្ពុជា និង​ថៃ ដោយ​បាន​បញ្ជាក់​ថា លោក​ប្រធានាធិបតី Trump និង​រូប​លោក​ផ្ទាល់ ប្តេជ្ញា​បញ្ឈប់​អំពើ​ហិង្សា​ជា​បន្ទាន់ ហើយ​រំពឹង​ថា ​រដ្ឋាភិបាល ​នៃ​ប្រទេស​កម្ពុជា និង​ថៃ នឹង​គោរព​យ៉ាង​ពេញលេញ​នូវ​ការ​ប្តេជ្ញា​ចិត្ត​ក្នុង​ការ​បញ្ចប់​ជម្លោះ​នេះ ​។

បើ​តាម​អ្នកនាំពាក្យ ​ក្រសួង​ការ​បទេស​កម្ពុជា​ដដែល​បាន​លើក​ឡើង​ថា​ ប្រមុខ​ការទូត​អា​មេ​រិ​ក បាន​បញ្ជាក់​ដូច្នេះ «​យើង​សូម​កោតសរសើរ​ចំពោះ​នាយក​រដ្ឋមន្ត្រី អាន់​វ៉ា អ៊ី​ប្រា​ហ៊ី​ម ចំពោះ​ភាព​ជា​អ្នកដឹកនាំ​របស់​លោក និង​រដ្ឋាភិបាល​ម៉ា​ឡេ​ស៊ី ដែល​បាន​ធ្វើ​ជា​ម្ចាស់ផ្ទះ ​នៃ​កិច្ច​ពិភាក្សា​ទាំងនេះ​។ យើង​សូម​អំពាវនាវ​ដល់​គ្រប់​ភាគី ឱ្យ​អនុវត្ត​តាម​ការ​ប្តេជ្ញា​ចិត្ត​របស់​ពួក​គេ ហើយ​សហរដ្ឋអាមេរិក នឹង​បន្ត​ចូលរួម​ក្នុង​ដំណើរការ​នេះ​ ដែល​រៀបចំ​ដោយ​សហរដ្ឋអាមេរិក និង​ម៉ា​ឡេ​ស៊ី ដើម្បី​បញ្ចប់​ជម្លោះ​»​ ។

ឯកឧត្តម​ អ្នកនាំពាក្យ​ ក៏​បាន​ឲ្យ​ដឹង​ថា ទន្ទឹម​គ្នា​នេះ អគ្គលេខាធិការ អង្គការសហប្រជាជាតិ លោក Antonio Guterres ស្វាគមន៍​ចំពោះ​បទ​បាញ់​គ្នារ​វា​កម្ពុជា និង​ថៃ ដែល​ជា​ជំហាន​វិជ្ជមាន​មួយ​ឆ្ពោះទៅ​រក​ការ​បញ្ចប់​នូវ​អរិភាព​បច្ចុប្បន្ន និង​ការ​ធ្វើ​ឱ្យ​មាន​ភាព​ធូរស្រាល​ចំពោះ​ភាព​តានតឹង​នេះ ។​លោក​ថែម​ទាំង​ស្នើ​ឱ្យ​ភាគី​ទាំង​ពីរ​គោរព​កិច្ចព្រមព្រៀង​នេះ​ឱ្យ​បាន​ពេញលេញ​។ អង្គការសហប្រជាជាតិ​ ត្រៀមខ្លួន​រួច​ជា​ស្រេច ដើម្បី​គាំទ្រ ដល់​ការ​ខិតខំ​ប្រឹងប្រែង ​ដែល​សំដៅ​លើក​ស្ទួយ​សន្តិភាព និង​ស្ថេ​រ​ភាព នៅ​ក្នុង​តំបន់ ​។

ក្នុង​នោះ​ ដែល​រដ្ឋមន្ត្រី​កាបរ​ទេ​ជប៉ុន ក៏​សាទរ និង​លើក​ឡើង​ពី​សារៈសំខាន់​ នៃ​ទំនាក់ទំនង​ទ្វេភាគី​រវាង​កម្ពុជា និង​ថៃ មាន​តម្លៃ​ណាស់ សម្រាប់​សន្តិភាព និង​ស្ថេ​រ​ភាព​ក្នុង​តំបន់​។​ ក្នុង​ន័យ​នេះ ជប៉ុន​បាន​នឹង​កំពុងធ្វើការ​ទំនាក់ទំនង​ជាមួយ​កម្ពុជា និង​ថៃ ដើម្បី​បន្ធូ​បន្ថយ​ភាព​តានតឹង​ ។

ចំណែក​ប្រទេស​អូស្ត្រាលី សហភាព​អឺរ៉ុប ចក្រភព​អង់ បារាំង អា​ល្លឺ​ម៉​ង់ ក៏​បាន​ចេញ​សារ​អបអរសាទរ និង​អំពាវនាវ​ឱ្យ​ភាគី​ទាំង​ពីរ​គោរព​កិច្ចព្រមព្រៀង​នេះ នឹង​ធ្វើការ​ជាមួយ​គ្នា ឆ្ពោះទៅ​រក​ដំណោះស្រាយ​ដោយ​សន្តិវិធី​ដូច​គ្នា​ផង​ដែរ ​។ ជប៉ុន​បាន​ចាត់​ទុក​ទំនាក់ទំនង​ល្អ​រវាង​ប្រទេស​កម្ពុជា និង​ថៃ មាន​សារៈសំខាន់​ខ្លាំង​ណាស់​សម្រាប់​សន្តិភាព និង​ស្ថិរភាព​ក្នុង​តំបន់ ​។

យោង​តាមសេចក្តីថ្លែងការណ៍​របស់​រដ្ឋមន្ត្រី​ការ​បរទេស​ជប៉ុន​ បាន​លើក​ឡើង​ថា ​កិច្ចព្រមព្រៀង​បទ​ឈប់​បាញ់​រវាង​ប្រទេស​កម្ពុជា និង​ថៃ​រដ្ឋាភិបាល​ជប៉ុន ​ចាត់​ទុក​ថា ទំនាក់ទំនង​ល្អ​រវាង​ប្រទេស​កម្ពុជា និង​ថៃ មាន​សារៈសំខាន់​ខ្លាំង​ណាស់​សម្រាប់​សន្តិភាព និង​ស្ថិរភាព​ក្នុង​តំបន់​។ ក្នុង​ន័យ​នេះ ប្រទេស​ជប៉ុន​ បាន​និង​កំពុងធ្វើការ​ទំនាក់ទំនង​ជាមួយ​ប្រទេស​កម្ពុជា និង​ថៃ ដើម្បី​បន្ធូរបន្ថយ​ភាព​តានតឹង​ ។

សេចក្តីថ្លែងការណ៍ប្រទេស​ជប៉ុន ​សូម​ចូលរួម​សាទរ​ប្រទេស​កម្ពុជា និង​ថៃ​ ដែល​បាន​សម្រេច​ឈាន​ដល់​កិច្ចព្រមព្រៀង​បទ​ឈប់​បាញ់​បន្ទាន់ និង​ឥត​លក្ខខណ្ឌ​។ ប្រទេស​ជប៉ុន ​ក៏​សូម​សម្តែង​ការ​វាយតំលៃ​ខ្ពស់ ចំពោះ​កិច្ច​ខិតខំ​ប្រឹងប្រែង​ការទូត​របស់​គ្រប់​ភាគី​ពាក់ព័ន្ធ ដើម្បី​សម្រេច​បាន​ នូវ​កិច្ចព្រមព្រៀង​នេះ ដោយ​រួម​មាន​ប្រទេស​ម៉ា​ឡេ​ស៊ី ​ដែល​ជា​ម្ចាស់ផ្ទះ​ នៃ​កិច្ចប្រជុំ​ពិសេស​លើក​នេះ និង​សហរដ្ឋ​អាម៉េរិក ​ដែល​ជា​សហ​អ្នក​រៀបចំ​ ។

ជាមួយ​គ្នា​នោះ​ដែរ រដ្ឋាភិបាល​ជប៉ុន ​នឹង​បន្ត​លើកទឹកចិត្ត​ប្រទេស​កម្ពុជា និង​ថៃ ដើម្បី​ជំរុញ​ការ​អនុវត្ត​យ៉ាង​ប្រាកដប្រជា​ នូវ​កិច្ចព្រមព្រៀង​បទ​ឈប់​បាញ់ និង​បន្ធូរបន្ថយ​ភាព​តានតឹង ដោយ​សម្របសម្រួល​ជាមួយ​ប្រទេស​ពាក់ព័ន្ធ​ ។

ចំណែក​ប្រទេស​បារាំង ​ក៏​បាន​អំពាវនាវ​ឱ្យ​កម្ពុជា​-​ថៃ ​អនុ​វត្តបទ​ឈប់​បាញ់​ប្រកបដោយ​ប្រសិទ្ធភាព នេះ​បើ​តាម​អ្នកនាំពាក្យ​ក្រសួង​ការ​បទេស​ និង​សហប្រតិបត្តិការ​អន្តរជាតិ​កម្ពុជា ​។

ឯកឧត្តម​ ​ជុំ សុន្ទរី​ អ្នកនាំពាក្យ​ក្រសួង​ការ​បទេស​ បាន​ឲ្យ​ដឹង​ថា ​យោង​តាម​សេចក្តីថ្លែងការណ៍​របស់​ស្ថានទូត​បារាំង​បាន​លើក​ឡើង​ថា ​ប្រទេស​បារាំង​វាយតម្លៃ​ខ្ពស់ ​ចំពោះ​ការ​ប្រកាស​ពី​បទ​ឈប់​បាញ់​ ដែល​ចូល​ជា​ធរមាន​ចាប់ពី​យប់​ថ្ងៃ​ចន្ទ ទី​២៨ ខែកក្កដា និង​ការ​ចាប់ផ្តើម​កិច្ច​សន្ទនា​រវាង​ប្រទេស​កម្ពុជា និង​ប្រទេស​ថៃ ក្រោយ​ជំនួប​រវាង​នាយក​រដ្ឋមន្ត្រី​នៃ​ប្រទេស​ទាំង​ពីរ ដែល​បាន​ប្រព្រឹត្ត​ទៅ​នៅ​ប្រទេស​ម៉ា​ឡេ​ស៊ី នៅ​ថ្ងៃ​ទី​២៨ ខែកក្កដា ​។

ឯកឧត្តម​ បាន​លើក​ឡើង​ថា ​៖ ប្រទេស​បារាំង​ អំពាវនាវ​ឱ្យ​មានការ​អនុ​វត្តបទ​ឈប់​បាញ់​ប្រកបដោយ​ប្រសិទ្ធភាព​។ ប្រទេស​បារាំង ​វាយតម្លៃ​ខ្ពស់​ចំពោះ​តួនាទី​សម្របសម្រួល​របស់​លោកនាយក​រដ្ឋមន្ត្រី​ម៉ា​ឡេ​ស៊ី អាន់​វ៉ា អ៊ី​ប្រា​ហ៊ី​ម ក្នុង​នាម​ជា​ប្រធាន​ប្តូរ​វេន​អាស៊ាន ហើយ​បារាំង​សូម​គូសបញ្ជាក់​ជា​ថ្មី​ ពី​ការ​គាំទ្រ​ដល់​ម​ជ្ឈ​ភាព​អាស៊ាន ​ក្នុង​ការ​ដោះស្រាយ​ជម្លោះ​នានា​ក្នុង​តំបន់ ​។

កា​រវិ​វត្ត​គួ​ឱ្យ​កត់សម្គាល់​នេះ​ គឺជា​ចំណុច​ចាប់ផ្តើម​ នៃ​ការ​ដោះស្រាយ​ជម្លោះ​ប្រកបដោយ​ចីរភាព តាម​មាគ៌ា​សន្តិភាព ដោយ​ផ្អែក​លើ​ច្បាប់​អន្តរជាតិ​។ ក្នុង​ន័យ​នេះ ប្រទេស​បារាំង​ត្រៀមខ្លួន​ជា​និច្ច ​ក្នុង​ការ​រួមចំណែក​ដល់​កិច្ច​ខិតខំ​ប្រឹងប្រែង​អន្តរជាតិ ជា​ពិសេស​កិច្ច​ខិតខំ​ប្រែង​ប្រែង​របស់​អាស៊ាន ​។

គួរ​បញ្ជាក់​ថា បទ​ឈប់​បាញ់​មួយ​រវាង​កម្ពុជា និង​ថៃ ​ត្រូវ​បាន​សម្រេច​ឡើង ក្រោយ​កិច្ចប្រជុំ​បន្ទាន់​រវាង​នាយក​រដ្ឋមន្ត្រី​កម្ពុជា សម្តេច​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត និង​នាយក​រដ្ឋមន្ត្រី​ស្តីទី​ថៃ លោក Phumtham Wechayachai នៅ​រសៀល​ថ្ងៃ​ចន្ទ ក្នុង​ទីក្រុង​កូ​ឡា​ឡាំ​ពួ ប្រទេស​ម៉ា​ឡេ​ស៊ី ក្រោម​ការ​សម្របសម្រួល​របស់លោក អាន​វ៉ា អ៊ី​ប្រា​ហ៊ឹ​ម នាយក​រដ្ឋមន្ត្រី​ម៉ា​ឡេ​ស៊ី ដោយ​មានការ​ចូលរួម​ពី​តំណាង​សហរដ្ឋអាមេរិក និង​ចិន​ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ